សាលាវិទ្យាល័យទាំង ១០ នៅទីក្រុង Tokyo ទទួលសិស្សបរទេស
អ្នកចង់រៀននៅសាលាវិទ្យាល័យជប៉ុនតែមិនចេះភាសា ហើយក៏មិនដឹងធ្វើម៉េចដាក់ពាក្យសុំចូលសាលាទាំងនោះដែរ។ នៅប្រទេសជប៉ុនមានសាលាវិទ្យាល័យទទួលសិស្សបរទេសជាមួយនឹងកម្មវិធីសិក្សាដែលផ្តល់នូវចំណេះដឹង និងវប្បធម៌ពេញលេញរហូតដល់ពួកគេបញ្ចប់ការសិក្សា។
នៅក្នុងសាលាទាំងនេះក្រៅពីថ្នាក់ភាសាបរទេស មេរៀនទាំងអស់ត្រូវបានបង្រៀនជាភាសាជប៉ុន (មានជំនួយភាសា) សិស្សអាចទទួលបានការអប់រំភាសាជប៉ុនដែលអាចទុកចិត្តបានជាមួយនឹងសកម្មភាពផ្សេងៗដូចជាពិធីបុណ្យវប្បធម៌របស់សាលា។ នេះជាបរិយាកាសល្អសម្រាប់អ្នកដែលចង់រស់នៅ រៀនភាសាជប៉ុន និងធ្វើការនៅទីនេះ។
តម្រូវការមូលដ្ឋានសិស្សត្រូវបញ្ចប់បឋមសិក្សា និងមធ្យមសិក្សាទុតិយភូមិរយៈពេល ៩ ឆ្នាំនៅប្រទេសជប៉ុនឬនៅបរទេស ត្រូវចុះឈ្មោះអត្រានុកូលដ្ឋានសម្រាប់ជនបរទេស រស់នៅជាមួយឪពុកម្តាយនៅទីក្រុង Tokyo ក្នុងកំឡុងពេលដាក់ពាក្យសុំចូលរៀន ពេលវេលារៀនក្នុងរយៈពេល ៣ ឆ្នាំ។ តម្រូវការរបស់សាលាឯកជនសម្រាប់សិស្សបរទេសភាគច្រើនប្រហាក់ប្រហែលគ្នា។
ជាការពិតសាលារដ្ឋមានតម្លៃថោកជាងសាលាឯកជន។
ខាងក្រោមនេះជាសាលាវិទ្យាល័យល្បីៗក្នុងទីក្រុង Tokyo ដែលទទួលសិស្សអន្តរជាតិ។
សាលារដ្ឋ
១. វិទ្យាល័យ Kokusai
សាលាវិទ្យាល័យ Kokusai នៅទីក្រុង Tokyo ឬគេហៅថា Kokusai Koko ជាសាលាវិទ្យាល័យអន្តរជាតិមួយក្នុងចំណោមវិទ្យាល័យដែលលេចធ្លោជាងគេទាំង ១០ នៅទីក្រុង Tokyo។ សាលានេះស្ថិតនៅ Komaba សង្កាត់ Meguro ទីក្រុង Tokyo។ សិស្សអាចចុះឈ្មោះចូលរៀននៅខែមេសា និងខែកញ្ញា។ ជារៀងរាល់ឆ្នាំសាលាទទួលសិស្សបរទេស ២៥ នាក់ក្នុងខែមេសា និងប្រហែល ៥ នាក់ទៀតនៅខែកញ្ញា។
សាលាបង្រៀនតាមកម្មវិធីសញ្ញាប័ត្របាក់ឌុបអន្តរជាតិ (International Baccalaureate Diploma Programme) ភាគច្រើនជាភាសាអង់គ្លេស។ ថ្នាក់រៀនតាមកម្មវិធីនេះជារៀងរាល់ឆ្នាំទទួលសិស្សជប៉ុន និងអន្តរជាតិយ៉ាងច្រើន ២៥ នាក់។ ចំណុចលេចធ្លោបំផុតរបស់សាលាគឺសិស្សបរទេសអាចចូលរួមថ្នាក់ពិសេសជាភាសាជប៉ុន (រួមទាំងគណិតវិទ្យា ជីវវិទ្យា និងភាសា) អាស្រ័យលើកម្រិតរបស់ពួកគេ។ នេះជាសាលាទាក់ទាញសិស្សអន្តរជាតិជាច្រើននៅជុំវិញពិភពលោក។
២. វិទ្យាល័យ Asuka
សាលាវិទ្យាល័យ Asuka ស្ថិតនៅ Oji សង្កាត់ Kita។ ចំនួនគ្រូបង្រៀននៅសាលានេះច្រើនជាងសាលាផ្សេង បែងចែកជាថ្នាក់រៀនសាកសមទៅតាមកម្រិតភាសាអង់គ្លេស គណិតវិទ្យា និងភាសាជប៉ុនរបស់សិស្ស។ ជារៀងរាល់ឆ្នាំទទួលសិស្សបរទេស ២០ នាក់ក្នុងខែមេសា និង ៣ នាក់ក្នុងខែកញ្ញា ប៉ុន្តែចំនួនសិស្សអន្តរជាតិដែលត្រូវបានអនុញ្ញាតអោយចូលមានរហូតដល់ ១៣០ នាក់ក្នុងមួយឆ្នាំ។
៣. វិទ្យាល័យ Fuchu Nishi
សាលាវិទ្យាល័យ Fuchu Nishi ស្ថិតនៅ Fuchu សង្កាត់ Nisshi ភាគខាងលិចទីក្រុង Tokyo។ សាលាមានថ្នាក់តូចៗជាច្រើនអាស្រ័យលើសមត្ថភាពរបស់សិស្ស បង្រៀនដោយឧបករណ៍បច្ចេកវិទ្យាព័ត៌មានទំនើប។ កម្មវិធីសិក្សាឆ្នាំទី ១ ផ្តោតលើបច្ចេកវិទ្យាព័ត៌មាន និងមនុស្សជាតិក្នុងឆ្នាំទី ២ ។ Fuchu Nishi មានគោលដៅចំនួន ១៥ សម្រាប់សិស្សអន្តរជាតិ។ ពេលវេលាចូលរៀននៅខែមេសា និងខែកញ្ញា។
៤. វិទ្យាល័យ Minami Katsushika
សាលានេះស្ថិតនៅ Tateishi សង្កាត់ Katsushika ទីក្រុង Tokyo ជាទូទៅទទួលសិស្សបរទេស ១៥ នាក់នៅខែមេសា និង ៣ នាក់នៅខែកញ្ញា។ ថ្នាក់រៀនមានសិស្សចាប់ពី ២០-៣០ នាក់ មានមុខវិជ្ជាជាច្រើនចែកជាថ្នាក់គណិតវិទ្យា និងថ្នាក់ភាសាអង់គ្លេសស្របតាមសមត្ថភាពរបស់សិស្ស។ សាលាមានរៀបចំថ្នាក់រៀនបន្ថែមនៅថ្ងៃសៅរ៍។
៥. វិទ្យាល័យ Tagara
សាលាវិទ្យាល័យ Tagara ស្ថិតនៅ Hikarigaoka សង្កាត់ Nerima, Tagara ទីក្រុង Tokyo។ សាលាទទួលសិស្សបរទេសចំនួន ២០ នាក់នៅខែមេសា ជាមួយនឹងថ្នាក់ចំណេះទូទៅ ៦ និងថ្នាក់វប្បធម៌បរទេសចំនួន ១៤ ថ្នាក់។ នៅខែកញ្ញាសាលាបើកថ្នាក់ចំណេះទូទៅ ១ និងថ្នាក់វប្បធម៌បរទេសចំនួន ២ ថ្នាក់សម្រាប់សិស្សអន្តរជាតិ។ ក្រៅពីនេះឆ្នាំទី ៣ សាលាក៏បង្រៀនវប្បធម៌ប្រពៃណីរបស់ជប៉ុនផងដែរ។
៦. វិទ្យាល័យ Takenodai
សាលានេះស្ថិតនៅ Higashi – Nippori សង្កាត់ Arakawa ជារៀងរាល់ឆ្នាំទទួលសិស្សបរទេសចំនួន ១៨ នាក់រយៈពេល ២ ដង។ សាលាមានថ្នាក់បង្រៀនបន្ថែមនៅថ្ងៃសៅរ៍ និងអំឡុងពេលវិស្សមកាល។ ក្រៅពីនេះសាលាមានបន្ទប់សិក្សាសម្រាប់សិស្ស។
សាលាឯកជន
៧. វិទ្យាល័យអន្តរជាតិ Kanto
សាលាវិទ្យាល័យអន្តរជាតិ Kanto គឺជាវិទ្យាល័យឯកជនស្ថិតនៅ Shinjuku ទីក្រុង Tokyo។ សាលាបង្រៀនតាមកម្មវិធីចំនួន ៣ គឺការអប់រំទូទៅ ភាសាបរទេស និងសិល្បៈសំដែង។ សិស្សបរទេសត្រូវបានទទួលចូលថ្នាក់វប្បធម៌ជប៉ុនតាមកម្មវិធីអប់រំទូទៅ។
៨. វិទ្យាល័យនៃសាកលវិទ្យាល័យអន្តរជាតិកាតូលិក
សាលានេះស្ថិតនៅបរិវេណសាកលវិទ្យាល័យអន្តរជាតិកាតូលិក (ICU) ភាគខាងលិចទីក្រុង Koganei, Tokyo។ នេះគឺជាសាលាឯកជនឈានមុខគេនៅប្រទេសជប៉ុនមានសិស្សបរទេសជាង ៦៥%។ មុខវិជ្ជាទាំងអស់ត្រូវបានបង្រៀនជាភាសាជប៉ុន មិនរាប់បញ្ចូលមុខវិជ្ជាដែលបង្រៀនដោយគ្រូជនជាតិអង់គ្លេស។
៩. វិទ្យាស្ថាន Keika
វិជ្ជាស្ថានស្ថិតនៅ Hakusan សង្កាត់ Bunkyo ទីក្រុង Tokyo រួមទាំងអនុវិទ្យាល័យ និងវិទ្យាល័យមធ្យមសិក្សាប្រុស អនុវិទ្យាល័យ និងវិទ្យាល័យមធ្យមសិក្សាស្រី។
១០. វិទ្យាល័យ Otsuma Tama
នេះជាសាលាឯកជនស្ថិតនៅទីក្រុង Tama ភាគខាងលិចទីក្រុង Tokyo ជារៀងរាល់ឆ្នាំមានគោលដៅតិចតួចសម្រាប់សិស្សបរទេស។ សាលាផ្តោតលើការអភិវឌ្ឍសមត្ថភាពសិក្សាជាមូលដ្ឋាន ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយផ្តោតលើការត្រៀមប្រលងនៅមហាវិទ្យាល័យ។
ប្រភព https://savvytokyo.com/10-japanese-high-schools-accept-foreign-students/
Haku