រូប​ថត​ប្លែកៗ តើជនជាតិ​ជប៉ុន​ចូលចិត្ត​ធ្វើ​រឿង​ចម្លែកខុសគេឬ?

តែងតែមានអ្វីមួយគួរអោយភ្ញាក់ផ្អើលមកពី​ប្រទេសជប៉ុន​ មិនត្រឹមតែធ្វើអោយមនុស្សនៅក្នុងប្រទេសភ្ញាក់ផ្អើលប៉ុណ្ណោះទេ ថែមទាំងធ្វើអោយពិភពលោកទាំងមូលចាប់អារម្មណ៍ផងដែរ។ តើដោយសារតែជនជាតិជប៉ុន​ចូលចិត្តរឿងប្លែកៗឬ?

ខាងក្រោម​នេះគឺជារូបភាពដែល​ធ្វើអោយ​អ្នក​ភ្ញាក់​ផ្អើលដោយសារតែប្រទេសជប៉ុន។

១. Human Uber : ជាឧបករណ៍ជួយ​អោយ​អ្នក​ប្រើអាច​ចូល​រួម​ព្រឹត្តិការណ៍ណាមួយដោយ​មិន​ចាំ​បាច់​ខ្វល់ពី​ចម្ងាយភូមិសាស្ត្រ ប្រើ​រាងកាយ​របស់​មនុស្ស​ម្នាក់​ទៀត។

២. Subway មួយ​ចំនួន​នៅ​ប្រទេសជប៉ុនផ្តល់ភាព​ងាយ​ស្រួលសម្រាប់​អ្នកដែល​​​យក​កង់ឡើងជណ្តើរ។ 

៣. សំបុត្រចូលទស្សនាសារមន្ទីរ Ghibli ត្រូវបានផលិតពីស៊ុមខ្សែភាពយន្តផ្សេងៗគ្នា​

៤. Robot ឆ្កែចចករត់ដោយថាមពលពន្លឺព្រះអាទិត្យ ការពារវាលស្រែរបស់កសិករ

៥. ជនជាតិ​ជប៉ុន​ប្រើ​កែវទឹក​ដោះ​គោសម្រាប់​មនុស្ស​ប្រើ​ដៃ​ស្តាំ និង​ដៃ​ឆ្វេង

៦. ភោជនីយដ្ឋានខ្លះមានកន្លែងនៅ​ម្នាក់​ឯង បុគ្គលិក​អា​ចបម្រើ​ម្ហូបជូន​ភ្ញៀវដោយ​មិន​ចាំ​បាច់​ឃើញ​មុខ​

៧. ផ្លាកសញ្ញានៅអាកាសយានដ្ឋាន Narita មាន​អក្សរសរសេរថា “Welcome to Japan” (សូមស្វាគមន៍មកកាន់ប្រទេសជប៉ុន) ជាភាសាអង់គ្លេស ចំណែកសរសេរភាសាជប៉ុនថា Okaerinasai (ស្វាគមន៍មកដល់ផ្ទះ)។

៨. នេះជារថភ្លើងល្បឿនលឿនកំ​ពុង​ធ្វើដំណើរយ៉ាងរលូននៅប្រទេសជប៉ុន។

៩. កន្លែងបញ្ជាទិញនំ​បុ័ងក្នុង​ហាង​​ជប៉ុនអាច​កំ​ណត់​តម្លៃ​មុខ​ទំនិញដោយស្វ័យប្រវត្តិ ហើយគិត​ចំនួនតម្លៃសរុប។

១០. នៅ​ជប៉ុន​មាន​កន្លែងស្ប៉ាសម្រាប់​កណ្តុរ

១១. នេះជារបៀបរថយន្ត​តាក់ស៊ីនៅអាកាសយានដ្ឋានជប៉ុនចេញទៅទទួលអ្នកដំណើរ។

តើ​រូបថត​មួយ​​ណា​នៅជប៉ុន​ដែល​ធ្វើ​អោយ​អ្នក​ភ្ញាក់​ផ្អើល​ជាងគេ?

ប្រភព Brightside

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: