តើអ្នកធ្លាប់ថ្ពក់ដៃសន្សាជាមួយនរណាម្នាក់ដែរទេ? មកស្គាល់ពីប្រភពសកម្មភាពនេះរបស់ជនជាតិជប៉ុន
ដើម្បីបង្ហាញថាសន្យា យើងច្រើនតែធ្វើសកម្មភាពថ្ពក់ដៃ ក្នុងភាសាជប៉ុនគេហៅថា Yubikiri (ゆびきり)។
នៅពេលដែលបង្ហាញសកម្មភាពនេះ ប្រជាជនជប៉ុនមានបទចម្រៀងមួយ។
ゆびきりげんまん、嘘ついたら針1000本飲ます!
(Yubikiri genman, uso tsuitara hari sen pon nomimasu)
ថ្ពក់ដៃសន្យាបើមិនគោរពសន្យាត្រូវផឹកម្ជុលចំនួន ១០០០ ដើម។
បន្ទាប់ពីដកម្រាមដៃចេញពាក្យសន្យាចាប់ផ្តើមមានប្រសិទ្ធិភាព ត្រូវគោរពពាក្យសន្យា។ បើមិនដូច្នោះទេ អ្នកនឹងត្រូវពិន័យអោយផឹកម្ជុលចំនួន ១០០០ ដើម ពិតជាគួរអោយខ្លាចណាស់។
យើងនឹងស្វែងយល់អំពីប្រភពដើមនៃសកម្មភាពថ្ពក់ដៃសន្យានេះ។
នៅសម័យ Tokyo ដែលគេហៅថា Edo នៅទីប្រជុំជនមួយមានឈ្មោះថា Yoshiwara។ នៅទីនោះ មាននារីជនបទទៅកាន់ទីប្រជុំជនដើម្បីលក់ខ្លួន។ អ្នកខ្លះធ្វើការដើម្បីរកប្រាក់ អ្នកខ្លះទៀតក៏ស្រលាញ់បុរសដៃគូ។
ដើម្បីបង្ហាញពីក្ដីស្រឡាញ់នេះ ពួកគេប្រើសកម្មភាព Yubikiri។
រូបភាព https://news.livedoor.com/article/detail/17121040/
Yubi គឺជាម្រាមដៃ ចំណែក Kiri គឺកាត់។ តាមអត្តន័យនារីលក់ខ្លួនទាំងនេះកាត់កូនដៃរបស់ពួកគេប្រគល់អោយមនុស្សដែលខ្លួនស្រលាញ់ដើម្បីស្បថ។
ក្រៅពី Yubikiri ពាក្យ Yubikiri genman ក៏ជាការបង្ហាញសកម្មភាពថ្ពក់ដៃផងដែរ។ Genman គឺ ១ ម៉ឺនដង មានន័យថាបើមិនគោរពសន្យា ទោះបីអ្នកត្រូវគេវាយ ១ ម៉ឺនដង ក៏មិនទទួលបានការលើកលែងទោសដែរ។ ថ្វីត្បិតតែការវាយធ្វើបាបពិតជាឈឺចាប់ខ្លាំង ប៉ុន្តែមិនអាចបិទបាំងកំហុសនោះទេ ដូច្នេះទើបត្រូវផឹកម្ជុល ១០០០ ដើមថែមទៀត។
ដូច្នេះបើវិភាគពាក្យនីមួយៗពិតជាគួរអោយខ្លាចណាស់!
ប្រសិនបើកំពុងរុំម្រាមដៃដែលទើបតែកាត់ ហើយនិយាយពាក្យសម្បថនេះបង្ហាញពីអំណាចនៃការសន្យា មិនអាចក្បត់បានទេ។
អត្ថន័យនៃពាក្យសម្បថនេះលើសពីការងារ មិនត្រឹមតែប្រគល់រាងកាយអោយបុរសដែលខ្លួនស្រលាញ់ប៉ុណ្ណោះទេ ថែមទាំងប្រគល់បេះដូងអោយម្នាក់នោះផងដែរ។ នេះជាសក្ខីភាពនៃក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ។
ប៉ុន្តែតាមពិតគឺថាស្រ្តីតិចណាស់ដែលកាត់ដៃរបស់ខ្លួន ភាគច្រើនពួកគេប្រើម្រាមដៃក្លែងក្លាយដើម្បីចងចិត្តបុរស។
រឿងរ៉ាវដែលរ៉ូមែនទិកប្រែជាជូរចត់ តើគួរតែអាណិតចំពោះបុរស ឬនារីទាំងនោះទេ? យល់ល្អគួរតែយកចិត្តស្មោះរបស់អ្នកស្រលាញ់មនុស្សម្នាក់ មិនគួរសន្យាហើយមិនគោរពឡើយ។
Kengo Abe