បញ្ហាមនុស្ស​ចាស់​បើក​បរ​បង្កគ្រោះ​ថ្នាក់​ចរាចរណ៍កាន់តែ​កើន​ឡើង

ថ្មីៗនេះ​មាន​គ្រោះថ្នាក់នៅខេត្ត Niigata បុរសម្នាក់អាយុប្រហែល ​៣០ ឆ្នាំ ពេលកំ​ពុង​ដើរ​ត្រូវ​ឡាន​បើក​បុក​លើ​ចិញ្ចើម​​ផ្លូវ​។ បុរសម្នាក់​នេះ​បាក់ជើងខាងឆ្វេង សំណាងល្អមិនមានគ្រោះថ្នាក់ដល់អាយុជីវិត។

គ្រោះថ្នាក់ចរាចរណ៍បែបនេះអាចកើតឡើងនៅគ្រប់ទី​កន្លែង។ ប៉ុន្តែ​ក្នុងករណីនេះបំ​ផុសនូវ​បញ្ហា​មួយ​ក្នុង​សង្គម​ជប៉ុន។ អ្នកបើកបរដែលបង្កគ្រោះថ្នាក់នៅក្នុងឧប្បត្តិហេតុនេះមានអាយុ ១០០ ឆ្នាំ។

យោងតាមនីតិវិធីសួរចម្លើយរបស់ប៉ូលីស អ្នកបើកបរបាន​អោយ​ដឹងថា៖ “ខ្ញុំ​មិនប្រយ័ត្នដូច្នេះ​ជ្រុលបើកឡើងចិញ្ចើម​ផ្លូវ​ដោយចៃដន្យ”។

រូបភាព https://www.bengo4.com/c_2/n_7525/

ប្រទេសជប៉ុនជាប្រទេសមានប្រជាជនវ័យចំណាស់ច្រើន។ មនុស្សជាច្រើន​ចាស់​នៅតែ​ទៅ​ធ្វើ​ការ។ ចំនួនគ្រោះថ្នាក់ដែលបណ្តាលមកពីអ្នកបើកបរចាស់កំពុងកើនឡើង។ មូល​ហេតុ​ដោយ​សារ​យល់​ច្រឡំឈ្នាន់ហ្វ្រាំង និងឈ្នាន់បង្កើនល្បឿន ពេល​ខ្លះ​ជិះ​បញ្ច្រាសទិសលើផ្លូវហាយវេ ឬមិន​ប្រយ័ត្ន​ដូចជាករណីនេះជិះ​ឡើង​ចិញ្ចើម​ផ្លូវ។

ជាការពិត​អាយុ​កាន់​តែ​ច្រើន​បណ្តាលអោយការផ្តោតអារម្មណ៍ថយចុះ សុខ​ភាពមិន​អាច​ធានាក្នុង​ការ​បំ​ពេញ​ការ​ងារបាន​ល្អ។ ចំពោះ​ការ​ងារ​ធ្វើជា​អ្នក​បើក​បរពេលគ្រោះថ្នាក់មិនអាចយក​លេស​ថា៖ “មកពី​ខ្ញុំ​អាយុ​ច្រើន​” បាន​ទេ។

រដ្ឋាភិបាលបានលើកទឹកចិត្តមនុស្ស​ចាស់អោយ​ប្រគល់ប័ណ្ណបើកបរ ប៉ុន្តែ​មិន​មាន​ការ​បង្ខំ​អោយ​អនុវត្ត​ទេ។ មូល​ហេតុ​គឺថា​មនុស្ស​មួយ​ចំ​នួន​រស់​នៅ​តាម​ជនបទបើ​គ្មាន​ឡាន​ពិតជា​ពិបាក​ណាស់។ ដូច្នេះវិធីតែ​មួយ​គត់​គឺរឹតបន្តឹងការផ្លាស់ប្តូរប័ណ្ណបើកបរចំពោះអ្នក​ដែល​អាយុចាប់ពី ៧០ ឆ្នាំ​ឡើង​ទៅ។ ក្រៅពីនេះសាកល្បងសមត្ថភាពបើកបរ ដោះស្រាយស្ថានភាព ធ្វើតេស្តលើការចងចាំ និងសមត្ថភាពវិនិច្ឆ័យធ្វើឡើងយ៉ាងតឹងរឹងផងដែរ។ ប៉ុន្តែចំនួនគ្រោះថ្នាក់ដែលបណ្តាលមកពីអ្នកបើកបរវ័យចំណាស់នៅតែកើនឡើងមិនថយចុះឡើយ។

នៅប្រទេសជប៉ុនមនុស្សចាស់មិនរស់នៅជាមួយកូនទេ តែរស់នៅម្នាក់ឯង ប្រសិន​បើ​គ្មាន​ឡាននឹង​ជួប​ការ​លំ​បាកជាច្រើន។ ហើយអ្នក​ទាំងនេះក៏​គ្មាន​ចេតនាបង្ក​គ្រោះ​ថ្នាក់ឬផឹកស្រាដែរ។ ដូច្នេះ​ពិបាកក្នុង​ការ​ចាត់​វិធាន​ការចំពោះ​អ្ន​ក​បើក​បរ​វ័យ​ចំ​ណាស់ណាស់។

បច្ចុប្បន្នមធ្យោបាយដែលអាចធ្វើទៅបានគឺការអភិវឌ្ឍរថយន្តស្វយ័ប្រវត្តិ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: