រៀនភាសាជប៉ុនតាមរយៈប្រយោគនិយាយ
សូមទោសចំពោះសំណួរដែលខ្ញុំនឹងសួរអ្នករៀនភាសាជប៉ុន។
តើអ្នកយល់អត្ថន័យនៃពាក្យនេះទេ?
身内の不幸があったため、日本に来ています。 (Miuchi no fukou ga atta tame, Nihon ni kiteimasu)
អាចបកថា៖ សមាជិកគ្រួសារខ្ញុំមានបញ្ហាដូច្នេះខ្ញុំត្រឡប់ទៅជប៉ុន។
រូបភាព https://www.osohshiki.jp/column/article/348/
ប្រសិនមាននរណាម្នាក់ជនជាតិជប៉ុនផុសប្រយោគនេះនៅលើ Facebook តើខ្ញុំគួរ Comment ដូចម្តេច?
អ្នកមិនគួរយល់ប្រយោគនេះដោយផ្អែកទៅលើអត្ថន័យនៃពាក្យនោះទេ។
អ្នកមិនត្រូវសួរ 身内の方、大丈夫ですか? (miuchi no kata, daijoubu desuka?) – តើអ្នកផ្ទះរបស់អ្នកមិនអីទេឬ?
ព្រោះច្បាស់ជាមានបញ្ហា។
ឧទាហរណ៍មួយទៀតនៃរបៀបនិយាយរបស់ជនជាតិជប៉ុន។
闘病中だった母が旅立ちました (Toubyouchuu datta haha ga tabidachi shimashita)
អាចបកថា៖ ម្តាយដែលតែងតែស៊ូទ្រាំនឹងជំងឺរបស់ខ្ញុំចាកចេញទៅហើយ។
កិរិយាសព្ទ Tabidatsu មានន័យថាចេញទៅ ដើរលេង។ ប៉ុន្តែនៅក្នុងប្រយោគខាងលើ អ្នកមិនត្រូវយល់ថាអ្នកម្តាយជាសះស្បើយ ហើយកំពុងទៅលេងជ្រោះទឹកក្តៅនោះទេ។ ប្រយោគខាងលើមានន័យថា គាត់មិនអាចត្រឡប់មកវិញឡើយ និយាយអោយខ្លីគាត់ទទួលមរណៈភាព។
អ្នកកុំគិតថា រឿងសាមញ្ញបែបនេះមនុស្សគ្រប់គ្នានឹងយល់។ ថ្មីៗនេះយុវជនជប៉ុនជាច្រើនយល់ច្រឡំស្ថានភាពខាងលើ។ អ្នកខ្លះថែមទាំងនិយាយថា “ម្តាយអ្នកជាសះស្បើយល្អណាស់” ។
ឧទាហរណ៍ទូទៅមួយទៀតដែលមនុស្សជាច្រើនប្រហែលជាធ្លាប់ឮ។
結構です。Kekkou desu
រូបភាព https://www.gojyokuru.net/syukatu/manner/355/
ក្នុងករណីខ្លះពាក្យនេះមានន័យថា “មិនអីទេខ្ញុំមិនត្រូវការទេ”។ ឧទាហរណ៍នៅពេលដែលហៅនរណាម្នាក់អោយធ្វើអ្វីមួយ ប្រសិនបើមិនចង់ ពួកគេនឹងនិយាយថា “kekkou desu”។
ប៉ុន្តែនៅពេលដែលបរិបទផ្លាស់ប្តូរអត្ថន័យនឹងផ្លាស់ប្តូរ។
ឧទាហរណ៍ពេលនរណាម្នាក់ត្រូវថ្នាក់លើប្រគល់ការងារនៅក្រុមហ៊ុន។ ម្នាក់នោះសួរវិញថា៖ “Kekkou desu” មានន័យថា “មិនអីទេ”។
ពិតជាពិបាកមែនទេ?
ក្រៅពីពាក្យ “kekkou desu” ក្នុងភាសាជប៉ុនមានពាក្យផ្សេងទៀតប្រើក្នុងស្ថានភាពបដិសេធឧទាហរណ៍។
遠慮いたします (enryo itashimasu)
お気遣いなく(okizukai naku)
十分です (Juubun desu)
ពាក្យទាំងនេះមានន័យថា “ខ្ញុំមិនត្រូវការ”។
របៀបនិយាយបែបនេះមិនត្រឹមតែពិបាកសម្រាប់ជនបរទេសរៀនភាសាជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែក៏ពិបាកចំពោះយុវជនជប៉ុនផងដែរ។
តើអ្នកគិតថាភាពមិនច្បាស់ទាំងនេះជាចំណុចពិសេសនៃភាសាជប៉ុនដែរទេ? ហើយគួរតែរក្សាដែរអត់?
Kengo Abe