បញ្ហារបស់មនុស្សចាស់ក្នុងសង្គមជប៉ុន – កូនប្រសារស្រីវាយម្តាយក្មេករហូតដល់ស្លាប់
កាលពីថ្ងៃទី ១ ខែសីហាប៉ូលីស Kamakura ខេត្ត Kanagawa បានអោយដឹងថាពួកគេចាប់ខ្លួនស្ត្រីម្នាក់អាយុ ៧០ ឆ្នាំត្រូវចោទប្រកាន់ពីបទសម្លាប់ម្តាយក្មេកអាយុ ៩២ ឆ្នាំក្នុងផ្ទះ។
លោកស្រី Junko Sugiyama បានទទួលទោស និងសារភាពប្រាប់ប៉ូលីសថានាងបានវាយម្តាយក្មេកឈ្មោះ Hisae Sugiyama នៅម៉ោងប្រហែល ១១ ថ្ងៃត្រង់ទី ១៦ ខែមិថុនា។ លោកយាយអាយុ ៩២ ឆ្នាំក្រោយមកត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែបានស្លាប់នៅម៉ោង ១៧ ល្ងាចថ្ងៃដដែលដោយសារដាច់សរសៃឈាមខួរក្បាល។ ជនជាប់ចោទឈ្មោះ Sugiyama បន្ទាប់ពីវាយម្តាយក្មេក គាត់បានទូរស័ព្ទទៅលេខ ៩១១ ហើយនិយាយថាម្តាយក្មេករបស់គាត់ដួលនៅផ្ទះបាយមិនអាចធ្វើចលនា។ បន្ទាប់ពីគ្រូពេទ្យជូនដំណឹងទៅប៉ូលីសថាពួកគេបានរកឃើញស្នាមជាំជាច្រើននៅលើដងខ្លួនរបស់ជនរងគ្រោះ។
រូបភាព https://www.news-postseven.com/
នៅពេលកើតហេតុប្តីរបស់ Suguyama កំពុងនៅផ្ទះ ប៉ុន្តែបុរសជាប្តីឈឺហើយដេកនៅក្នុងបន្ទប់ជាន់ខាងលើ គាត់និយាយថាមិនឮសម្លេងអ្វីចម្លែកទេ។ ប៉ូលីសបានអោយដឹងជនរងគ្រោះរស់នៅក្នុងមណ្ឌលថែទាំមនុស្សចាស់រយៈពេល ៤ ឆ្នាំ ហើយពេលខ្លះលោកយាយត្រឡប់ទៅផ្ទះកូនប្រុសប៉ុន្មានថ្ងៃ។ ពេលករណីនេះកើតឡើងលោកយាយមកលេងផ្ទះបានពីរបីថ្ងៃមកហើយ។ មូលហេតុដំបូងគិតថាកូនប្រសារស្រីមានអារម្មណ៍មិនស្រួលពេលមើលថែម្តាយក្មេកចាស់។ នេះជាបញ្ហាក្នុងសង្គមជប៉ុនដែលមនុស្សអាយុជាមធ្យមខ្ពស់បំផុតនៅលើពិភពលោក ប៉ុន្តែមានកង្វះខាតមណ្ឌលថែទាំមនុស្សចាស់ដែលជំនាញឯកទេសមានគ្រឿងបរិក្ខារគ្រប់គ្រាន់ ចំណែកកន្លែងថែទាំមនុស្សចាស់ឯកជនមានតម្លៃថ្លៃ។
បច្ចុប្បន្នយុវជនមានទំនោរទៅធ្វើការនៅទីក្រុងធំៗ ចំណែកមនុស្សចាស់ជរានៅជនបទគ្មានអ្នកមើលថែ មនុសមួយចំនួនថែមទាំងនិយាយលើបណ្តាញសង្គមថា “កុំចាស់នៅជប៉ុន”។
ប្រភព Kyodo
AD