បាយ Onigiri ទាំង ១០ ប្រភេទដែលអ្នក​គួរតែ​ភ្លក់ពេលទៅលេងប្រទេជប៉ុន

ប្រសិនបើអ្នករវល់ អ្នក​អាច​សាកល្បង​ភ្លក់ បាយ – Onigiri។ នេះ​ជាម្ហូប​​អាចញ៉ាំ​បាន​ភ្លាម បាយតូច​ល្មម អាហារ​បំប៉នគ្រប់​គ្រាន់ ហើយ​មាន​ស្នូល​ច្រើន​ប្រភេទ​សម្រាប់ជ្រើស​រើស។

​បើ​អ្នក​ជា​ភ្ញៀវទេសចរណ៍ទៅប្រទេសជប៉ុន​លើក​ដំ​បូងបាយ Onigiri មាន​ច្រើន​រសជាតិ តើ​ត្រូវ​ជ្រើ​ស​រើស​មួយ​ណា?

ដើម្បីជួយអ្នកក្នុងការសម្រេចចិត្ត សូម​មើលលទ្ធផលការស្ទង់មតិតាមអុីនធឺណេតធ្វើឡើងដោយ Yamamotoyama – អ្នក​ផ្គត់​ផ្គង់​សារ៉ាយ​សមុទ្រ។ ការស្ទង់មតិនេះទទួលបានចម្លើយចំនួន ៤០៣៦ ជា​មួយនឹង​សំណួរ “តាមយោបល់របស់អ្នកតើបាយ Onigiri ប្រភេទណាឆ្ងាញ់ជាង​គេ?”

សូម​មើល​លទ្ធផលទាំងអស់​គ្នា។

១០. Ume okaka / 梅おかか (3.3%)

រូបភាព https://cookpad.com/recipe/1583148

នេះជា​ប្រភេទ​ស្នូល​លាយ​ Umeboshi (salted apricot) កិនម៉ត់ និង Okaka (Katsuobushi) នាំមកនូវរស​ជាតិប្លែកដូចជាផ្អែម ប្រៃ និងជូរ។

៩. អំបិល / 塩 (3.4%)

រូបភាព https://macaro-ni.jp/50682

ដោយសារ​​គ្មាន​ស្នូលមាន​តែ​ស្រទាប់អំបិល ដូច្នេះ​មានតម្លៃ​ថោកបំ​ផុត។ ទោះបីជាយ៉ាងណាបាយ Onigiri នេះអាច​ផ្គត់​ផ្គង់​បរិមាណ​អំបិលដែល​ខ្វះ​ក្នុងរដូវក្តៅ​បែកញើស។

៨. Okaka / おかか (3.5 %)

រូបភាព https://kumiko-jp.com/archives/132863.html

ស្រដៀង​នឹង​ប្រភេទ​ដំ​បូងស្នូលមានតែ Katsuobushi ប៉ុណ្ណោះ មិន​លាយ​ជាមួយ​ salted apricot ឡើយ។ 

៧. Sujiko / すじこ (5.4 %)

រូបភាព https://twitter.com/sujik00nigiri/status/926033576998535168

Sujiko គឺជា​ពង​ត្រីសាលម៉ុងប្រភេទ​តូចមិន​ថ្លៃ​ដូចជា​ពង​ត្រី​សាល​ម៉ុង​ប្រើ​ក្នុង​ Sushi (ikura) ទេ។

៦. Tuna mayo / ツナマヨ (7.4 %)

រូបភាព https://www.itmedia.co.jp/business/articles/1811/13/news032.html

​ស្នូលបាយ​​ Onigiri វត្ថុ​ធាតុ​ដើមភាគ​ច្រើនមកពីជប៉ុន​ ប៉ុន្តែ​រសជាតិ​នេះបែបអឺរ៉ុប។

៥. Tarako / たらこ (8.6 %)

រូបភាព https://recipe.rakuten.co.jp/recipe/1250008053/

Tarako ​ពង​ត្រីធ្វើជាស្នូលបាយ Onigiri ឬគេ​យកទៅ​អាំង។ ប្រសិន​បើ​អាំង​គេ​ហៅ​ថា yaki tarako (焼きたらこ)។

៤. Kombu / こんぶ (8.9 %)

រូបភាព https://www.pinterest.co.kr/pin/643100021760050043/

ភាគ​ច្រើន​ Onigiri ត្រូវ​បានរុំដោយសារ៉ាយសមុទ្រ (ប្រភេទ​សារ៉ាយសមុទ្រ​ស្រួយ)។ ប្រសិន​បើអ្នក​ចូល​ចិត្ត​រស​ជាតិ​​សារ៉ាយ​សមុទ្រ អ្នក​អាចភ្លក់ Onigiri ស្នូល Kombu ឬ kombu tsukudani (こんぶ佃煮) ចម្អិនជាមួយសណ្តែកសៀង។

៣. Umeboshi / 梅干し (12.7 %)

រូបភាព https://park.ajinomoto.co.jp/recipe/card/708306/

ម្ហូបនេះប្រហែលជាពិបាកបរិភោគសម្រាប់​អ្នក​ដែល​មិន​ចូល​ចិត្តរសជាតិជូររបស់ Umeboshi។ ពេលចម្អិន​ salted apricot លាយ​ជាមួយ​បាយបង្កើតបានជារស​ជាតិ​ពិសេស។

២. Mentaiko / 明太子 (13.3 %)

រូបភាព https://www.kurumesi-bentou.com/chakas/mentaiko/

Mentaiko មាន​រសជាតិហឹរ ប៉ុន្តែ​មិន​ហឹរដូចជា Wasabi ទេ។

១. Sake / 鮭 (21.6%)

រូបភាព https://park.ajinomoto.co.jp/recipe/card/706163/

បាយ Onigiri ​ជាប់​ចំ​ណាត់​ថ្នាក់​លេខ​មួយ។ ត្រីសាលម៉ុងអាំង បាយ និង​សារ៉ាយ​សមុទ្រ​គឺជា​គ្រឿង​ផ្សំ​ដែលមិន​អាចខ្វះ​បានសម្រាប់អាហារពេលព្រឹកបែបជប៉ុន។ 

ប្រភព Soranews

Sacchan​

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: