ពាក្យត្អូញ​ត្អែររបស់​បុរស​ម្នាក់សរសេរលើជញ្ជាំងផ្ទះ

នៅលើជញ្ជាំងផ្ទះមួយនៅ Saitama មានអក្សរជាមួយនឹងខ្លឹមសារចម្លែក។ មនុស្សជាច្រើនដើរកាត់ទី​នោះ​ក្រឡេកមើលព្រោះ​ភ្ញាក់​ផ្អើល។

រូបភាព https://news.livedoor.com/article/detail/17123409/

​ក្នុង​ផ្ទះ​មាន​បុរស​ម្នាក់​រស់​នៅ។

រូបភាព https://news.livedoor.com/article/detail/17123409/

ពេលយប់មានបុរសម្នាក់ពាក់អាវយឺត ខោខ្លីចេញ​មក​លុបសរសេរនៅលើជញ្ជាំង។ នេះជា​អ្នក​ដែល​រស់​នៅ​ក្នុង​ផ្ទះ​នោះ។

ជញ្ជាំងទាំងអស់ និងការរចនាផ្នែកខាងក្រៅផ្ទះសុទ្ធតែ​ចម្លែកណាស់។

រូបភាព https://news.livedoor.com/article/detail/17123409/

ផ្ទះ​គ្មាន​បង្អួចកញ្ចក់ទេ ប៉ុន្តែម្ចាស់ផ្ទះរស់​នៅទីនេះ​រយៈពេលយូរ​មក​ហើយ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​អក្សរលើ​ជញ្ជាំង​គាត់​ជាអ្នក​សរសេរ។

គាត់​តែង​តែប្រមូល​ទិន្នន័យថ្មីអំពីភាគហ៊ុនដែលគាត់បានទិញ ហើយ​ត្អូញត្អែរអង្គភាព​សាងសង់​ផ្ទះ។

ក្រៅពីសរសេរអក្សរ​ គាត់​ថែមទាំង​បិទ​ភាគ​ហ៊ុននៅខាង​ក្រៅ។ ទាំងនេះជាភាគហ៊ុនក្រុមហ៊ុនដែលគាត់បាន​ទិញ​ប៉ុន្តែក្ស័យធន។

នៅ​ក្នុង​សម័យ​កាលអុីនធឺណេតរីក​ចម្រើន មនុស្ស​គ្រប់​គ្នា​អាច​បង្ហាញពី​មតិយោបល់ និង​មាន​អ្នក​ស្តាប់។ ប៉ុន្តែ​នៅ​សម័យ​មុន​ប្រជាជនមិនអាចបញ្ចេញមតិរបស់ពួកគេបានទេ។

បុរស​ម្នាក់​នេះ​សរសេរព័ត៌មានផ្ទាល់​ខ្លួន​​នៅ​លើផ្ទះរបស់គាត់។

​បើ​គ្រាន់តែ​អានពាក្យ​ទាំង​នេះខ្ញុំ​ពិតជាមិនយល់ពីអត្ថន័យរបស់គាត់ទេ។ ប៉ុន្តែ​ខ្ញុំ​អាច​យល់​ពី​អារម្មណ៍ខឹង​ដែល​គាត់​ចង់​បង្ហាញ។

ប្រហែល​អ្នក​ដែល​រស់នៅ​ជុំ​វិញមាន​អារម្មណ៍​មិន​ស្រួល ខ្ញុំគ្រាន់តែចង់ដឹងថា តើនឹងមានអ្វីកើតឡើងទៅលើផ្ទះនាពេលអនាគត?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: