របបអាហារល្អសម្រាប់សុខភាពភ្នែក
នៅក្នុងសម័យបច្ចេកវិទ្យាភ្នែករបស់អ្នកបើកនៅមុខអេក្រង់កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិច។ ដូច្នេះមានមនុស្សជាច្រើនស្វែងរកផលិតផលជួយការពារភ្នែក និងផ្តល់សារធាតុចិញ្ចឹមភ្នែកសម្រាប់ខ្លួន និងក្រុមគ្រួសារ។
រូបភាព https://hellobacsi.com/benh/chan-thuong-mat/
ដើម្បីថែរក្សាសុខភាពភ្នែកអ្នកត្រូវបរិភោគអាហារដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយការពារភ្នែកចុះខ្សោយ។
១. ប៉េងប៉ោះ
ប៉េងប៉ោះផ្តល់នូវប្រភពវីតាមីន C ដ៏ល្អសម្រាប់ការពារភ្នែក អាចបរិភោគស្រស់ជាមួយនឹងប្រេងអូលីវបន្តិច ជួយជំរុញការស្រូបយកសារធាតុ Lycopene។ ទឹកក្រឡុកប៉េងបោះអាចជួយសម្រកទម្ងន់ អ្នកគួរតែផឹកទឹកប៉េងប៉ោះមួយកែវជារៀងរាល់ថ្ងៃ។
រូបភាព http://thucphamtuoisongdongnai.com/san-pham/ca-chua-57.html
២. ត្រីសាម៉ុង
ប្រភព Axit ខ្លាញ់ Omega-3 ក្នុងត្រីសាលម៉ុងល្អសម្រាប់សុខភាពភ្នែក កាត់បន្ថយ ARMD និងជួយព្យាបាលភ្នែកស្ងួត។ ត្រីសាម៉ុងពេលចម្អិនកុំអោយឆ្អិនពេកធ្វើអោយបាត់បង់រសជាតិ បន្ថយគុណភាព ល្អបំផុតគួរតែធ្វើបែប Sashimi ឬឆៅបន្តិច ជួយកាត់បន្ថយការចុះខ្សោយភ្នែកបាន ៤៥%។ ត្រីសាម៉ុងជាប្រភពធម្មជាតិនៃវីតាមីន D មានអត្ថប្រយោជន៍សម្រាប់ភ្នែក។
រូបភាព https://www.tienphong.vn/suc-khoe
៣. Cherry
Cherry មានផ្ទុកវីតាមីន A&C ច្រើន (ច្រើនជាង ២០ ដងបើប្រៀបនឹងផ្លែស្ត្របឺរី និង Blueberry)។ ដូច្នេះអ្នកអាចញ៉ាំ Cherry ក្នុងអាហារប្រចាំថ្ងៃរបស់អ្នកដើម្បីសុខភាពភ្នែក។ លើសពីនេះទៅទៀត Cherry មានផ្ទុកសារធាតុ Benta Carotene ជាវីតាមីនពិសេសបំផុតមានអត្ថប្រយោជន៍សម្រាប់ប្រព័ន្ធភាពស៊ាំនៃភ្នែក។
រូបភាព https://www.slashgear.com/
៤. បន្លែបៃតង
បន្លែបៃតងមានសារធាតុប្រឆាំងអុកស៊ីតកម្មក្នុង lutein និង zeaxanthin។ ជួយការពារភ្នែកពីពន្លឺដែលបង្កគ្រោះថ្នាក់។
សារធាតុចិញ្ចឹមនៅក្នុងបន្លែបៃតងជួយអោយភ្នែករបស់អ្នកប្រសើរជាងមុន ដូច្នេះអ្នកគួរតែទទួលទានបន្លែបៃតងជាមួយប្រេងអូលីវដើម្បីអោយរាងកាយអាចស្រូបយកសារធាតុចិញ្ចឹមបានល្អ។
រូបភាព https://baomoi.com/nhung-loi-ich-than-ky-cua-cai-xoan-kale/c/24037978.epi
៥. ពោតផ្អែម
ពោតផ្អែមគឺជាប្រភពសារធាតុចិញ្ចឹមដ៏ល្អផ្តល់នូវសារជាតិ Lutein និង Zeaxanthin។
មនុស្សចាស់ពេលបរិភោគពោតផ្អែម (ពោតលឿង) កម្រិតសារជាតិ lutein zeaxanthin ក្នុងឈាមកើនឡើង ផ្លែឈើ និងបន្លែដែលសម្បូរជាតិ carotenoid ល្អសម្រាប់ភ្នែក។
រូបភាព https://4famy.vn/product/ngo-ngot/
អ្នកទាំងអស់គ្នាគួរតែញ៉ាំផ្លែឈើ និងបន្លែផ្សេងៗជួយកាត់បន្ថយជំងឺភ្នែកឡើងបាយ។ ក្រៅពីរបបអាហារមានតុល្យភាព អ្នកត្រូវថែទាំភ្នែកអោយបានត្រឹមត្រូវ និងទៅពិនិត្យភ្នែកអោយបានទៀងទាត់ដើម្បីបង្ការបញ្ហាភ្នែក។
AD