បញ្ហានៅក្នុងសង្គមជប៉ុនអ្នកស្លាប់ឯកោគ្មានអ្នកប្រទះឃើញសព
តើអ្នកដឹងថា Kodokushi គឺជាអ្វីទេ? គឺជាការស្លាប់ឯកោ អ្នកស្លាប់នៅម្នាក់ឯង មួយរយៈពេលក្រោយមកទើបដឹងថាស្លាប់។ ទាំងនេះជាផលវិបាកនៃភាពឯកោក្នុងសង្គមជប៉ុនជាមួយនឹងភាពចាស់ជរារបស់ប្រជាជនកើនឡើង។
មនុស្សម្នាក់ឈ្មោះ Miyu Kojima អាយុ ២៧ ឆ្នាំ ពីមុននាងធ្វើការអោយក្រុមហ៊ុនសម្អាតកន្លែងកើតហេតុអ្នកស្លាប់នៅម្នាក់ឯង។ ការងារមានភាពនឿយហត់ច្រើន ត្រូវប្រឈមនឹងភាពតានតឹង។ Kojima ចូលរួមសកម្មភាពសិល្បៈដូចជាការព្យាបាល និងចូលរួមបម្រើសង្គមជាច្រើនផងដែរ។ នាងចំណាយពេលវេលាទំនេរភាគច្រើនដើម្បីធ្វើគំរូបន្ទប់ដែលនាងធ្លាប់សម្អាត។
កាលពីខែមុន Kojima បោះពុម្ពសៀវភៅដំបូងរបស់នាង។ ក្រៅពីរូបភាពគំរូបន្ទប់ដែលនាងធ្វើមានទាំង series អត្តបទភ្ជាប់ជាមួយផងដែរ។
ក្នុងអំឡុងពេលធ្វើការ ៥ ឆ្នាំក្នុងក្រុមហ៊ុនបោះសម្អាត នាងត្រូវចូលបន្ទប់ជាមធ្យម ៣០០ បន្ទប់ក្នុងមួយឆ្នាំ។ រូបភាពគំរូបន្ទប់មិនត្រឹមតែធ្វើឡើងវិញ ថែមទាំងបង្ហាញពីភាពទុក្ខព្រួយនៃការតីស្លាប់ឯកោ។ ទន្ទឹមនឹងនេះអ្នកនិពន្ធចង់ផ្តោតទៅលើបញ្ហានេះ។
ចំណងជើងមានឈ្មោះថា Toki ga Tomatta Heya (បន្ទប់កន្លែងដែលពេលវេលាកំពុងឈប់) រួមមានរូបភាពគំរូ និងអត្ថបទផ្ទាល់ខ្លួនបង្ហាញពីទស្សនៈរបស់អ្នកនិពន្ធ។
បញ្ហាមិនស្ថិតលើមូលហេតុនៃការស្លាប់ទេ ប៉ុន្តែជាពេលវេលាប្រទះឃើញសព។
ចំណុចមួយដែល Kojima ចង់សង្កត់ធ្ងន់នៅក្នុងសៀវភៅគឺថាការស្លាប់នៅម្នាក់ឯងមិនមែនជាបញ្ហាទេ ពេលវេលាប្រទះឃើញសពទើបជាបញ្ហា។ សេចក្តីស្លាប់អាចកើតឡើងគ្រប់ពេលដែលមនុស្សមិនអាចដឹងមុន។ ប៉ុន្តែតើបុគ្គលទាំងនេះផ្តាច់ទំនាក់ទំនងជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងសង្គមច្រើនសប្តាហ៍ឬរាប់ខែ។ ដល់ពេលស្លាប់គ្មាននរណាម្នាក់ដឹង។
រឿងរ៉ាវពិតរបស់នាង
ពេល Kojima ចាប់ផ្តើមការងារសម្អាតកន្លែងកើតហេតុ បន្ទាប់ពីមានហេតុការណ៍ដូចគ្នាកើតឡើងចំពោះឪពុករបស់នាង។ នាងនិយាយថា “ប្រសិនបើខ្ញុំយកចិត្តទុកដាក់ទំនាក់ទំនងរវាងខ្ញុំនិងឪពុកខ្ញុំ”។ នេះជាអារម្មណ៍វិប្បដិសារីរបស់នាង ធ្វើអោយនាងអាចបង្ហាញពីភាពសោកសៅពិតនៅក្នុងស្នាដៃរបស់នាង និងទទួលបានអ្នកចាប់អារម្មណ៍។ Kodokushi មិនត្រឹមតែកើតឡើងចំពោះមនុស្សចាស់ប៉ុណ្ណោះទេ ប៉ុន្តែអាចកើតឡើងចំពោះមនុស្សគ្រប់គ្នា។ ជនរងគ្រោះភាគច្រើនជាមនុស្សគ្មានទំនាក់ទំនងជាមួយគ្រួសារ។
បញ្ហាសត្វចិញ្ចឹម
ផ្នែកចុងក្រោយក្នុងសៀវភៅ Kojima និយាយពីបញ្ហាសត្វចិញ្ចឹម។ សត្វចិញ្ចឹមមួយចំនួនត្រូវគេរកឃើញនៅកន្លែងកើតហេតុ។ Kojima ភ្ញាក់ផ្អើលពេលក្រុមគ្រួសារជនរងគ្រោះបដិសេធចិញ្ចឹមពួកវា ហើយចង់បោះបង់ពួកវាចោលទៀត។ ទោះបីជាមនុស្សឬសត្វសុទ្ធតែមានជីវិតត្រូវមានសេចក្តីស្រលាញ់។
ធម្មតាមនុស្សចាស់ស្លាប់ដោយសារជំងឺ ភាគច្រើនក្រុមគ្រួសារជាអ្នកថែទាំ។ ប៉ុន្តែនៅក្នុងសង្គមបច្ចុប្បន្ន យុវជនចេញពីស្រុកកំណើតទៅទីក្រុងធ្វើការ ដូច្នេះរស់នៅម្នាក់ឯងគ្មានឪពុកម្តាយ។ មិនរស់នៅជាមួយគ្នាធ្វើអោយឃ្លាតឆ្ងាយ ប្រជាជនជប៉ុនមិនសូវនិយាយស្តីជាមួយនឹងបន្ទុកការងារ។ ទាំងនេះបណ្តាលអោយមានការស្លាប់គ្មាននរណាម្នាក់ដឹង ភាគច្រើនកើតលើមនុស្សចាស់។
អ្នកអាចបញ្ជាទិញសៀវភៅតាម Link ខាងក្រោម។
ប្រភព Spoon-tamago
Sacchan