មូល​ហេតុ​រថយន្ត​ដឹក​សពនៅជប៉ុនពេលទៅ និង​​ពេលត្រឡប់​មកវិញ​ផ្លូវ​ខុស​គ្នា

រថយន្ដដឹកសពក្នុង​ភាសាជប៉ុន​គេ​ហៅ​ថា Reikyuu sha (霊柩車 – ឡាន​ស្រការនាគ) ប្រើ​ដឹកមឈូសអ្នកស្លាប់។ 

ប្រជាជនជប៉ុន​បច្ចុប្បន្ន​នេះភាគ​ច្រើន​ជ្រើ​សរើស​វិធីបូជាសព។ បន្ទាប់មកផេះត្រូវបានតម្កល់កប់ជាមួយដូន​តា។ រថយន្តដឹកសពប្រើដឹកមឈូសពីកន្លែងធ្វើ​ពិធីទៅ​កន្លែង​បូជា។ ប៉ុន្តែ​អ្វី​ដែល​ចម្លែកគឺផ្លូវ​រថ​យន្ត​ដឹក​សពពេលធ្វើដំណើរទៅ និង​ពេល​ត្រឡប់​មក​វិញខុសគ្នា។ តើអ្នកដឹងថាហេតុអ្វីទេ?

ជនជាតិជប៉ុនជឿថាប្រសិនបើរថយន្តដឹកសពពេល​ធ្វើ​ដំ​ណើរ​ទៅ និង​ពេល​ត្រឡប់​មក​វិញ​ផ្លូវ​តែ​មួយ​ធ្វើអោយ​​អ្នក​ស្លាប់នឹកចាំផ្លូវត្រឡប់មកវិញ ព្រលឹងរបស់ពួកគេវិលត្រឡប់មកគ្រួសារវិញ។ ដូច្នេះដើម្បីធ្វើអោយអ្នកស្លាប់វង្វេង​ផ្លូវ​អ្នកបើកបរត្រូវ​ជិះ​ផ្លូវ​វាង។

ប៉ុន្តែ​ក្នុង​ករណីគ្មាន​ផ្លូវ​ផ្សេងជំនួស រថយន្ត​ដឹក​សពត្រូវប្តូរផ្លូវ​ខ្លះ (ពី ១០០ ម៉ែត្រ -២០០ ម៉ែត្រ)។ ឬពេល​ប្រញាប់ (ឧទាហរណ៍ត្រូវទៅពិធីបុណ្យសពផ្សេងទៀត) អ្នកបើកបរអាចបក់​មក​វិញម្តង។ មុនពេលដាក់មឈូស​ឡើង​ឡាន អ្នក​លើក​ត្រូវ​បង្វិលមឈូសប្រហែល ៣ ដង។ វិធីនេះ​ធ្វើអោយព្រលឹង​អ្នក​ស្លាប់មិន​ដឹង​ពី​ទិស​ដៅ។

លើសពីនេះនៅប្រទេសជប៉ុនមានប្រពៃណីមួយពេល​ឃើញ​ឡាន​ដឹក​សព​តាម​ផ្លូវ អ្នក​ត្រូវ​បត់ម្រាម​ដៃមេលាក់នៅក្នុងបាតដៃរបស់អ្នក។ ព្រោះ​ក្នុង​ភាសាជប៉ុនម្រាមដៃមេគេហៅ​ថា Oya-yubi ពាក្យ Oya សំដៅ​លើឪពុក​ម្តាយ។ ដូច្នេះ​អ្នក​ដែល​មិន​លាក់​​ម្រាម​ដៃ​មេអោយ​ឡាន​​ទៅ​ផុត​ នៅពេលឪពុកម្តាយស្លាប់មិន​បាន​នៅ​ជិត។

រថយន្ត​ដឹក​សព​នៅជប៉ុន​មាន​ច្រើន​ប្រភេទ រូបរាងប្លែកភ្នែក ហើយតម្លៃមិនថោកទាល់តែសោះ។ ​ប្រភេទ​​ខ្លះ​តម្លៃប្រហែល ៥៥០ ដុល្លា។

រូបភាព https://sankotsu.online/post-4837/

រូបភាព https://www.urban-funes.com/shukatsu-media/others/hearse/
នេះជា​ប្រភេទ​ពេញ​និយមបច្ចុប្បន្ន​

ទាក់ទងនឹងពិធីបុណ្យសពនៅប្រទេសជប៉ុនមានច្បាប់ទម្លាប់ប្លែកៗជាច្រើន!

ប្រភព http://jkline8.com/archives/1198

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: