ភ្ញាក់ផ្អើលជាមួយនឹងអ្វីដែលពន្ធនាគារជប៉ុន​បង្រៀនដល់អ្នក​ទោស

ចូលគុក – គ្មាន​នរណាម្នាក់​ចង់​នោះទេ។

នៅប្រទេសជប៉ុនមន្ទីរឃុំ​ឃាំង និងពន្ធនាគារគេ​អាច​ហៅ​ម្យ៉ាង​​ទៀត​ថាកន្លែង​អប់រំ – ជាកន្លែងជួយគ្រប់គ្រង ផ្លាស់​ប្តូរ​គំនិត និង​ណែនាំ​មនុស្ស​ដែលវង្វេងផ្លូវទៅរកផ្លូវជីវិតដែលត្រឹមត្រូវស្របច្បាប់។

ចំពោះ​ករណីត្រូវ​​ផ្តន្ទាទោសពីបទលួចមនុស្សម្នាក់ត្រូវជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ។ ទន្ទឹម​នឹង​ការកាត់​ទោស​​បុគ្គលនោះមាន​ប្រវត្តិមិន​ល្អ ត្រូវ​ប្រឈមការ​លំ​បាក​ជាច្រើន​ក្នុង​ជីវិត ទោះបីត្រូវ​ដោះ​លែងពីពន្ធនាគារក៏ដោយ។

រូបភាព Twitter

ដើម្បីជៀសវាងស្ថានភាពនេះនៅក្នុងកន្លែងអប់រំគេ​បង្កើត​កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើនសម្រាប់អ្នកទោស។

តើមានកម្មវិធីអ្វីខ្លះ? ថ្ងៃនេះ JAPO នឹងណែនាំអ្នកទាំងអស់គ្នា។

ការបណ្តុះបណ្តាលវិជ្ជាជីវៈរួមមានជំនាញផ្នែកថែរទាំសួន ដើម​ឈើ អ្នក​ផ្សារ អ្នក​ធ្វើដែក ស្ថាបត្យករ អ្នក​ថែទាំរថយន្ត កាត់​ដេសម្លៀក​បំ​ពាក់ ចុងភៅ ធ្វើគ្រឿងសង្ហារិម អ្នក​ថែទាំ អ្នក​រៀប​ចំ​កម្មវិធី អេឡិច​ត្រូវ​និច បណ្តុះបណ្តាលប្លង់បច្ចេកទេស -ល-។

រូបភាព 毎日新聞

មានវិជ្ជាជីវៈជាច្រើនសាក​សម​សម្រាប់អាជីពដែលអ្នក​ទោសចូលចិត្ត កន្លែងអប់រំដូចជាសាលាទូទៅ។

នៅទីនោះអ្នកទោសអាចជ្រើស​រើសអាជីពដែលពួកគេចូលចិត្ត។ ជំនាញ​មាន​អ្នក​ជ្រើស​រើស​ច្រើន​​មាន​ប្រជាប្រិយភាព ហើយការបង្រៀនកាន់តែ​ទាក់​ទាញ។

ជាការពិតអ្នក​ទោស​មាន​សេរី​ភាពក្នុងការជ្រើសរើសអាជីព ហើយ​ក៏​មាន​សិទ្ធិ​មិន​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាលផង​ដែរ។ ដូច្នេះតើមនុស្សទាំងនោះនឹងធ្វើអ្វី?

ពួកគេ​គ្មាន​ពេល​អង្គុយ​លេងនោះទេ ប៉ុន្តែ​ត្រូវ​ចាត់​អោយ​ធ្វើ​ការ​ងារធម្មតាដូចជាធ្វើស្បែកជើង ឬធ្វើ Udon ។

នៅប្រទេសជប៉ុនជាមធ្យមមានមនុស្ស ៥ ម៉ឺននាក់ធ្វើការនៅក្នុងគុក ដូច្នេះការផលិតបាន​ច្រើន។ ក្រៅពីនេះផលិតផលត្រូវបានលក់ក្នុងតម្លៃថោកនៅលើទីផ្សារ។

រូបភាព ぱくたそ

ក្រៅពី​នេះ ការងារនៅក្នុងពន្ធនាគារមាន​ប្រាក់​ខែ ទោះបីជាប្រាក់ខែមិនខ្ពស់ក៏ដោយ។

ចំពោះ​កម្រិត​ការ​ងារ​ដែលពិបាកនឹងទទួលបានប្រាក់ខែចំនួន ៤៤ យ៉េន/ម៉ោង។ ផ្ទុយទៅវិញ ការងារស្រួលទទួលបានប្រាក់ឈ្នួល ៦ យ៉េនក្នុងមួយម៉ោង។

រូបភាព ニュース「奈良の声」

ហើយនេះក៏ជាគោលការណ៍នៃប្រតិបត្ដិការនៅកន្លែងអប់រំក្នុងប្រទេសជប៉ុន មិន​បិទឳកាស​នរណា​ម្នាក់ឡើយ ទោះ​បី​ជា​ពួក​គេ​ធ្លាប់​ធ្វើ​ខុស​ក៏​ដោយ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: