តើសម្ភារៈសង្រ្គោះបន្ទាន់ក្នុងកាបូបរបស់ប្រជាជនជប៉ុនមានអ្វីខ្លះ?
ប្រជាជនជប៉ុនភាគច្រើនមានកាបូប emergency bag (hijou bukuro/ 非常袋) គេហៅថាកាបូបសម្ភារៈសង្គ្រោះបន្ទាន់ក្នុងផ្ទះ។ ផ្ទះខ្លះមានកាបូបសង្គ្រោះបន្ទាន់ដល់ទៅ ៣។ កាបូបនេះផលិតចេញពីវត្ថុធាតុដើមការពារមិនអោយឆេះ។
ក្នុងកាបូបមានរបស់សំខាន់ៗជាច្រើនដូចជាដបទឹក សម្ភារៈសង្គ្រោះបឋម ពិល និងអាហារមួយចំនួនមិនចាំបាច់ចម្អិន។
ជារៀងរាល់ឆ្នាំមនុស្សជាច្រើនមានទម្លាប់ពិនិត្យកាលបរិច្ឆេទផុតកំណត់អាហារនៅក្នុងកាបូប។ ពួកគេប្តូរអាហារថ្មី ហើយបរិភោគអាហារដែលជិតផុតកំណត់។
ទាំងនេះជារបស់ដែលអ្នកអាចដាក់ក្នុងកាបូបអាសន្ន។
រូបភាព https://zhuanlan.zhihu.com/p/63053588
ករណីជាប់គាំងនៅកន្លែងមួយរយៈពេលយូរ អ្នកត្រូវរស់នៅក្នុងស្ថានភាពខ្វះខាត គ្មានជំនួយ។ រឿងនេះបានកើតឡើងជាច្រើនដងនៅក្នុងតំបន់ជម្រកគ្រោះធម្មជាតិនៅ Tohoku។
ក្នុងកាបូបមានកន្សែងសើម និងសាប៊ូកក់សក់ ជួយអោយអ្នកសម្អាតសក់ក្បាលដោយមិនត្រូវការទឹក។
ពេលរស់នៅក្នុងស្ថានភាពលំបាកមនុស្សនឹងបង្ហាញសមត្ថភាពច្នៃប្រឌិតច្រើនបំផុត។ ដូចជាញញួរធម្មតាផលិតទៅជាញញួរមានមុខងារច្រើន។
ដើម្បីទប់ទល់ជាមួយស្ថានភាពអាសន្ន ជនជាតិជប៉ុនបន្តបង្កើតឧបករណ៍ថ្មីៗ។ ជាការពិតមានរបស់គ្មានប្រយោជន៍តែរបស់ខ្លះក៏មានប្រយោជន៍ច្រើនដែរ។
មានឧបករណ៍មួយដែលគេហៅថា “ញញួរមុខងារច្រើន”។ ញញួរនេះមានមុខងាររហូតដល់ទៅ ៨ ដូចជាពិល បំបែកកញ្ចក់រថយន្ត កាត់ខ្សែសុវត្ថិភាព វិទ្យុ Radio AM/FM ភ្លើងសញ្ញា ថ្មសាកទូរស័ព្ទ (សម្រាប់ទូរស័ព្ទជប៉ុន) ឧបករណ៍បញ្ជូនសម្លេង និងថ្មពិលតូច។
ឧបករណ៍មួយទៀតដែលបង្កើតដោយ SBK ប្រើសម្រាប់ស្រូបផ្សែង។ ផលិតផលរបស់ក្រុមហ៊ុននេះផលិតស្រាប់ស្ថានភាពអាសន្ន ភាគច្រើនជាឧបករណ៍ធ្វើអោយគេងឿងឆ្ងល់ សាមញ្ញតែ logic ដូចជាការពិសោធធ្វើនៅសាលា។
ឧបករណ៍នេះជួយមនុស្សក្នុងបរិយាកាសមានផ្សែងច្រើនអាចដកដង្ហើម បើកភ្នែករត់ចេញពីកន្លែងគ្រោះថ្នាក់។ វាផ្តល់ខ្យល់គ្រប់គ្រាន់ដើម្បីរត់រយៈពេល ៣ នាទី និង ៥ នាទីដើរ អាចធន់នឹងសីតុណ្ហាភាព ១៥០ អង្សា។
មើលទៅគួរអោយអស់សំណើចប៉ុន្តែវាមានប្រយោជន៍ណាស់។ បញ្ហាតែមួយគត់គឺថាឧបករណ៍នេះធ្វើអោយក្បាលរបស់អ្នកមើលទៅធំជាងមុន បណ្តាលអោយទើសប្រសិនបើជនរងគ្រោះត្រូវធ្វើចលនាកន្លែងតូចចង្អៀត។ យល់ល្អគួរតែចំណាយពេលហាត់ប្រើ។
តើអ្នកគិតថាគួរតែដាក់អ្វីក្នុងកាបូបសង្គ្រោះបន្ទាន់ក្នុងផ្ទះ? ត្រូវសកម្មជានិច្ចទោះបីក្នុងស្ថានភាពអាក្រក់បំផុត។
ប្រភព Iromegane
Sacchan