​តើអ្នក​ដឹង​ថា​ត្រី​ប្រភេទ​ណានៅជប៉ុន​ពេល​ធំមាន​​ឈ្មោះ​​ហៅ​​ផ្សេង​ដែរ​ទេ?

តើជោគជ័យសម្រាប់ប្រជាជនជប៉ុន​ត្រូវកំណត់ដូម្ត៉េច? បុគ្គលិក​ម្នាក់​ទើប​តែ​ចូល​ធ្វើ​ការ ៥ ឆ្នាំ ក្រោយ​មក​គាត់ត្រូវបានតំឡើងឋានៈជាអ្នកគ្រប់គ្រង។ ចំណុចនេះ​គេ​ហៅ​ថា​ជោគ​ជ័យ​ដែរទេ?

តើអ្នកដឹងទេថាត្រីនៅជប៉ុនក៏​មាន​ការ​ផ្លាស់​ប្តូរ​ដូចគ្នា​។

ត្រឡប់ទៅសម័យមុន​ Samurai ធំពេញ​វ័យ​នឹង​ប្តូរ​ឈ្មោះ។ កាលពីកុមារភាព Samurai គ្រប់រូបមានឈ្មោះហៅក្រៅ​ហៅ​ថា 幼名 (youmei)។ ដល់​អាយុ​​មួយពួកគេ​ចូល​រួម​ក្នុង​ពិធី Genpuku (ពិធី​ពេញវ័យ​របស់ Samurai) នៅទីនេះ​ Samurai ទទួលឈ្មោះថ្មី។

ដូចជាមនុស្ស​ដែរ ត្រី​មួយ​ចំនួន​នៅ​ប្រទេសជប៉ុនក៏​ប្តូរ​ឈ្មោះពេលពួកវាធំឡើងដែរ អ្នកនេសាទគិតថាពួកវានាំមកនូវសំណាងល្អ។

តើ​ត្រី​ប្រភេទ​ណា​ខ្លះ​ពេល​ធំឡើងប្តូរ​ឈ្មោះ?

ត្រី Buri

រូបភាព https://gourmet-note.jp/posts/3291

នេះជា​ត្រី Buri នៅជប៉ុន។ ត្រី​ប្រភេទ​នេះ​ធ្វើ Sashimi មានរសជាតិឆ្ងាញ់ណាស់ ជាពិសេសពេលនេ​សាទ​នៅរដូវរំ​ហើយ។

រូបភាព https://gourmet-note.jp/posts/3291

ពេល​នៅ​តូចត្រី Buri ជប៉ុនត្រូវបានគេហៅថា Tsuboiso អាស្រ័យលើដំណាក់​កាល​នីមួយៗប្តូរឈ្មោះថ្មីថា Fukurahagi, Gando, Furito -ល-។

ក្រៅពីនេះ អាស្រ័យ​តាម​តំបន់មានឈ្មោះផ្សេងៗគ្នាដែរ។ ឧទាហរណ៍កន្លែង​មួយ​ចំនួន​ហៅត្រី​នេះ​ថា Wakashi → Inada →Warasa (Hamachi) →Buri។

ត្រី Suzuki

រូបភាព https://zukan.com/fish/leaf90165

ត្រី​ប្រភេទ​នេះល្បី​ដោយ​សារ​រសជាតិស្រស់។ ត្រី Suzuki ដំ​បូង​គេ​ហៅថា Seigo បន្ទាប់មក​ Fukko ហើយ​ចុង​ក្រោយ​ហៅ​ថា Suzuki។

ត្រី Bora

រូបភាព https://kotobank.jp/word/ボラ%28魚%29-1593753

ត្រីនេះច្រើនតែចាប់នៅ​កណ្តាលតំបន់​ទឹក​ប្រៃ និង​ទឹក​សាប។ ពងត្រី Bora គេ​ហៅថា Karasumi គឺជាអាហារឆ្ងាញ់។

ឈ្មោះត្រីប្រភេទនេះផ្លាស់ប្តូរតាមទម្រង់​ខាង​ក្រោម៖

Oboko → Subashiri → Ina → Bora → Todo

នៅប្រទេសជប៉ុនមានឃ្លាមួយ とどのつまり(todonotsumori) ប្រើជាមួយនឹងអត្ថន័យ “ចុងក្រោយ” មាន​ប្រភព​មក​ពី​ឈ្មោះ​នៃ​ប្រភេទ​ត្រី​នេះ។

ត្រី Kohada 

រូបភាព https://www.zukan-bouz.com/syu/コノシロ

ត្រី​នេះ​ធ្វើ Sushi ពិតជា​ឆ្ងាញ់​ណាស់។ ចំណុច​ពិសេសរបស់​ត្រី​មានស្រកាភ្លឺ​ភ្លែតស្អាតណាស់។

ឈ្មោះត្រីផ្លាស់ប្តូរដូចខាងក្រោម៖

Shinko → Jikohada → Nakazumi → Konshiro

មិន​ដូចជាប្រភេទ​ត្រី​ផ្សេង​ សាច់​ត្រី Kohada មាន​តម្លៃ​ជាង​ត្រីផ្សេង។ សាច់ត្រីទន់ឆ្ងាញ់ ប៉ុន្តែ​ដោយសារ​ទំហំ​ត្រី​តូច​ចុង​ភៅត្រូវមាន​ស្នាដៃ​ធ្វើ​ម្ហូបពូកែ។

បន្ទាប់មកទៀតគឺត្រីធូណា (Maguro)  – ជាត្រីដែល​គេ​និយមប្រើ​ធ្វើ Sashimi។

ត្រីធូណាក៏ប្តូរឈ្មោះទៅតាមទំហំរបស់វា មាន​ឈ្មោះ​ខុស​គ្នា​តាម​ប្រភេទ។ ប្រភេទត្រីធូ​ណាដែល​ថ្លៃ​បំ​ផុតគឺ Honmaguro ចំណែក​ឈ្មោះ​របស់​វាដូចខាង​ក្រោម៖

Meiji →Omeji →Honmaguro

ត្រីធូណាមាន​ឈ្មោះ​ផ្សេង​ទៀត​ហៅ​ថា Shibi ប៉ុន្តែ​ពាក្យ​នេះដូចជា​សេចក្តី​ស្លាប់ សំណាងអាក្រក់ ដូច្នេះគេ​កម្រ​ប្រើ​ណាស់។

ទោះបី​ឈ្មោះ​ដូចជា​សេចក្តី​ស្លាប់ ប៉ុន្តែជនជាតិជប៉ុនពិតជាចូលចិត្តត្រីធូណា។ ជារៀងរាល់ឆ្នាំ ត្រីធូណាប្រមាណ ៤០០.០០០ តោនត្រូវបានគេបរិភោគ។ ក្រៅពីនេះ មានទស្សនៈថាប្រសិនបើអ្នកបរិភោគត្រី​ទាំង​នេះអាច​តំ​ឡើង​ឋានៈក្នុង​ការងារ។ តើអ្នកចង់សាកល្បងដែរទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: