អាថ៌កំបាំងកោះហាមស្ត្រីមិនអោយ​ទៅលេង

តាំងពីបុរាណកាលកោះ Okinoshima ឬត្រូវ​បាន​គេ​ហៅ​ថាកោះ​ទេវ​តា​ ជាកន្លែង​​មិន​អនុញ្ញាតអោយស្រ្តីទៅ​ឡើយ។

នៅឆ្នាំ ២០០៩ កោះនេះត្រូវបានគេត្រៀមតាំងជាតំបន់បេតិកភណ្ឌរបស់ UNESCO ដែលគេហៅថាកោះ Okinoshima សក្តិសិទ្ធិ។ បន្ទាប់មកបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការនៅថ្ងៃទី ៩ ខែកក្កដាឆ្នាំ ២០១៧ ក្នុងអំឡុងកិច្ចប្រជុំ UNESCO លើកទី ៤១ នៅប្រទេសប៉ូឡូញ។

កោះតូចជាផ្នែកមួយ​នៃរដ្ឋបាលទីក្រុង Munakata ខេត្ត Fukuoka ស្ថិតនៅលើសមុទ្រជប៉ុន ជារៀងរាល់ឆ្នាំនៅ​កោះ Okinoshima ទទួលភ្ញៀវ​ក្នុង​កំ​ឡុងពេល​ប្រារព្ធ​ពិធី​បុណ្យប្រពៃណីត្រឹមតែ ២ ម៉ោងប៉ុណ្ណោះ ប៉ុន្តែ​នៅ​ឆ្នាំនេះចំនួនភ្ញៀវដែលមានសំណាងអាច​មក​លេង​​ “កោះ​បុរស​” មាន ២០០ នាក់ប៉ុណ្ណោះ។

រូបភាព https://www.welcomekyushu.jp/article/?mode=detail&id=128

ភ្ញៀវទេសចរណ៍ប្រុសៗដែលទៅលេងកោះ Okinoshima ត្រូវគោរពតាមច្បាប់ទម្លាប់នៅទីនេះ ដោះសម្លៀកបំពាក់លើ​ខ្លួន និង​ធ្វើ​ពិធី​សម្អាត​រាង​កាយមុន​ពេលទៅ​កោះ ពួកគេមិនត្រូវយករបស់អ្វីទាំងអស់លើ​កោះ​ត្រឡប់​ទៅផ្ទះទោះធំឬតូច។

ពេលដែលបានកត់​ត្រា​ក្នុង​បញ្ជី UNESCO កន្លែងទាំងនេះនឹងក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ ប៉ុន្តែ​លោក​ Munakata Taisha – ព្រះសង្ឃម្នាក់​លើ​កោះ​បាននិយាយថា៖

“យើង​មិន​បើក​ចំ​ហ​ទទួល​ភ្ញៀវទេសចរណ៍ទេ អ្នក​ទាំង​អស់​គ្នា​មិន​គួរ​មក​ទីនេះដោយ​សារចង់ដឹងចង់ឃើញនោះ​ទេ។ សកម្ម​ភាពទេសចរណ៍នាពេលខាងមុខអាចនឹងបំផ្លាញសម្រស់ដ៏ស្រស់ត្រកាលនៃកោះប្លែកនេះ”។

ច្បាប់នេះនៅតែរក្សារាប់សតវត្សរ៍កន្លងទៅ កោះនេះក៏ជាកន្លែងកប់សម្បត្តិដ៏មានតម្លៃជាច្រើនដែរ គេ​ជឿ​ថា​មានប្រភពមកពី Persian ដូចជាចិញ្ចៀនមាសរបស់កូរ៉េ និងរតនសម្បត្តិជាច្រើនទៀត។

រូបភាព https://mainichi.jp/graphs/20170525/hpj/00m/040/002000g/2

ម៉្យាងវិញទៀតមូលហេតុដែលកោះ Okinoshima ហាមឃាត់ស្ត្រីមិនដែលប្រកាសជាសាធារណៈទេ។

អាចនិយាយបាន​ថាប្រទេសជប៉ុនជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានទំនៀមទម្លាប់ និងប្រពៃណីប្លែកៗជាច្រើន។ ប្រសិនបើអ្នកមានឱកាសទៅប្រទេសជប៉ុនសាក​ល្បង​ទៅ​លេង​ម្តងអោយ​យល់ពី​អារម្មណ៍​ចម្លែក​នៃប្រទេសនេះ។

ប្រភពច្រើន 

AD

មើលបន្ថែម: