Danshari – របៀប​រស់​នៅ​តាម​បែប​ជប៉ុន​ជួ​យ​អ្នក​កាត់​បន្ថយ​ការ​ចំ​ណាយ

ក្នុងភាសាជប៉ុនមានឃ្លា 断捨離 – Danshari មានន័យថា “បន្សុទ្ធជីវិត” ប្រើវិធី​បោះ​ចោល​របស់​ដែល​មិន​ចាំ​បាច់​។

ឧទាហរណ៍សម្លៀកបំពាក់ទិញ​តែ​មិន​ស្លៀក ថង់​ កាបូប ស្បែក​ជើង ឬទូរស័ព្ទ​ចាស់ប្តូរ​ថ្មីប៉ុន្តែ​មិន​ចោល​របស់​ចាស់​។

តើ​ផ្ទះ​របស់​អ្នក​មាន​របស់​របរទាំង​នេះ​ដែរទេ?

ធម្មតា​យើង​មិន​ចាប់អារម្មណ៍​របស់​របរទាំង​នេះទេ​ ប៉ុន្តែនៅពេលដែលចំនួន​របស់​មិន​ត្រូវ​ការ​កើន​ឡើង​ធ្វើឲ្យ​​បន្ទប់​​តូច​​ចង្អៀត​ប៉ះ​​ពាល់​​ការ​​រស់​​នៅ​​របស់​​អ្នក​។

រូបភាព https://www.excite.co.jp/

តាម​ពិត​ទៅ យើង​អាច​ចោល​របស់​ដែល​មិន​ចាំ​បាច់គ្រប់​ពេល​វេលា​ ប៉ុន្តែ​ដោយ​សារ​តែ​គំនិត​ “ប្រហែល​ជាអាច​ប្រើ​ឡើង​វិញ​” ហើយរក្សាទុក។ តើអ្នកដឹងទេថាព្រោះតែគំនិត​នេះជាមូល​ហេតុ​ធ្វើ​ឲ្យ​​​អ្នកត្រូវ​​ចំ​ណាយប្រាក់​​ច្រើន​? ផ្ទុយទៅវិញ តើអ្នកជឿថាការ​ចោលរបស់របរដែលមិនចាំបាច់អាចជួយសន្សំប្រាក់ដែរទេ?

ទាំងនេះគឺជារឿងដែលនឹងកើតឡើងប្រសិនបើអ្នកបន្តរក្សារបស់​ដែល​មិន​ប្រើនៅក្នុងផ្ទះ។

របស់របរច្រើន -> គ្មាន​កន្លែង​ផ្ទុក -> ទិញ​ធុង​ផ្ទុក -> គ្មាន​កន្លែង​ផ្ទុក​គ្រប់​គ្រាន់ -> ប្តូរទៅកន្លែងថ្មីធំជាងនេះ។

នៅពេល​នេះ​អ្នក​អាច​ប៉ាន់ស្មានថ្លៃ​ចំ​ណាយ​។

ប្រាក់​ចំ​ណាយ​ទិញ​ទូ​ដាក់​ឥវ៉ាន់ ធុង និង​ថ្លៃ​ជួល​ផ្ទះរាល់​ខែ។

ទោះបីជាអ្នកព្យាយាមជ្រើសរើសប្រភេទដែលថោកជាង​នេះ តើ​អ្នក​ធ្លាប់​គិត​ថា​ការ​ចំ​ណាយ​នេះ​គ្មាន​ប្រយោជន៍​​ដែរទេ? មាន​មនុស្ស​មួយចំនួន​មិន​ចង់​ទិញ​របស់របរទុក​ចោល​ពេញ​ផ្ទះ ទាំង​នេះ​ធ្វើ​ឲ្យ​​បាត់​បង់​ផាសុក​ភាពក្នុង​បន្ទប់របស់​អ្នក​។ តើ​អ្វី​នឹង​កើត​ឡើង​ប្រសិន​បើ​អ្នក​ស្អប់​ផ្ទះ​ខ្លួន​ឯង? អ្នក​ត្រូវ​ចំ​ណាយ​លុយ​​ដើរ​លេង​ខាង​ក្រៅ។

ប្រសិនបើអ្នកអាចនៅផ្ទះនោះអ្នកមិនចាំបាច់ចំណាយ​ប្រាក់ច្រើន​នោះទេ។​

ផ្ទុយ​ទៅ​វិញ បើ​ផ្ទះ​មាន​របស់​របរ​ច្រើន​អ្នក​ត្រូវ​ចំ​ណាយ​ពេល​ច្រើន​រក​របស់​ដែល​អ្នក​ត្រូវ​ប្រើ។ ដូច្នេះមិនត្រឹមតែខ្ជះ​ខ្ជាយ​ប្រាក់ប៉ុណ្ណោះទេ ថែមទាំងខាតពេលវេលាទៀតផង។ ខ្ញុំ​ដឹងថាអារម្មណ៍ត្រូវចោលរបស់អ្វីម្យ៉ាង​មិន​ស្រួល​ឡើយ ប៉ុន្តែអ្នក​អាច​​ធ្វើជា​អំណោយ ឬលក់ទៅឲ្យ​​អ្នក​ដែល​ត្រូវ​ការ។

មនុស្ស​មួយ​ចំ​នួន​គិត​ថា “គ្មានរបស់របរដែលខ្ញុំមិនប្រើនោះទេ”។

ដំបូងអ្នកត្រូវពិនិត្យមើលទូ​ខោអាវ​របស់​អ្នក​។ តើមានខោអាវណា​ខ្លះដែលអ្នកមិនបានពាក់តាំងពីឆ្នាំមុន? កុំយកលេសថា “ព្រោះ​ថ្លៃ​ពេក​មិន​ហ៊ាន​ស្លៀក” ឬ “នេះជាវត្ថុអនុស្សាវរីយ៍ ដូច្នេះអ្នកមិនចង់ចោល”។ សម្លៀកបំពាក់​បើ​អ្នក​មិន​ប្រើក្នុងរយៈពេលមួយឆ្នាំអ្នកអាចយក​ចេញ។

បន្ទាប់មកគឺទូទឹកកក តើ​នៅ​ក្នុង​មានអាហារផុតកំណត់ ឬកញ្ចប់ទឹក​ជ្រលក់ទេ? និយាយតាមត្រង់ទៅអ្នកមិនប្រើវានោះទេ ហេតុ​អ្វី​ទុក​វានៅ​ទី​នេះ​រហូត​? ប្រសិនបើអ្នកអាចយករបស់របរដែលមិនចាំបាច់ចេញពីទូទឹក​កក អ្នកអាចសន្សំសំចៃថ្លៃអគ្គិសនី។

ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយក៏ដូចគ្នាដែរ។ អ្នកមិនត្រូវការចានច្រើន​​ពេក​ទេ ចំ​ណែក​ស្បែក​ជើង និង​កាបូប​ក៏​ដូចគ្នា​ដែរ។

មិន​ត្រឹម​តែ​ប៉ុណ្ណឹង ប្រសិនបើអ្នកអាចចោល​របស់​មិន​ចាំ​បាច់ជាប្រចាំ នៅពេលទិញទំនិញអ្នកនឹងកាន់តែប្រយ័ត្នអ្វីត្រូវទិញ និងអ្វីដែលមិនគួរទិញ។ ផលិតផលបញ្ចុះតំលៃគ្រាន់តែជាល្បិចអាជីវកម្មដើម្បីទាក់ទាញអ្នកឲ្យ​បើក​កា​បូប​​ទិញ មិន​ប្រាកដថាវា​ចាំ​បាច់​សម្រាប់​អ្នក​នោះទេ។

ត្រូវ​ចងចាំថា “Less is more” កាន់តែ​តិច​កាន់​តែ​ល្អ។

ការគិត​បែប​នេះ​មិនត្រឹមតែប្រជាជនជប៉ុនប៉ុណ្ណោះទេ សូម្បី​តែបណ្តា​ប្រទេស​អឺរ៉ុប​ក៏​គិត​ដូច្នេះ​ដែរ។

អ្នកមិនចង់ឲ្យ​បន្ទប់របស់អ្នកផ្ទុក​វត្ថុដែលមិន​ចាំ​បាច់ ដូច្នេះសូមចាប់ផ្តើមសម្អាត?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: