ហេតុអ្វីបានប្រជាជនជប៉ុនចូលចិត្តទូរស័ព្ទ iPhone ស៊េរីថ្មី?
បច្ចុប្បន្នទូរស័ព្ទមិនត្រឹមតែប្រើដើម្បីហៅទូរស័ព្ទឬផ្ញើសារប៉ុណ្ណោះទេ មានទាំងមុខងារដូចជាកុំព្យូទ័រខ្នាតតូចផងដែរ (ដូចជារៀបចំអត្តបទ ចូលមើលគេហទំព័រ និងការរចនាសាមញ្ញ) ឬកាមេរ៉ា (ថតរូប ថតវីដេអូ)។ យោងតាមការស្ទង់មតិរបស់ Device Atlas បង្ហាញលទ្ធផលស្មាតហ្វូនដែលពេញនិយមបំផុតនៅឆ្នាំ ២០១៩ ទូរស័ព្ទស្មាតហ្វូនមានប្រជាប្រិយភាពបំផុតនៅជប៉ុនគឺ iPhone7 ។
iPhone និង Samsung
បន្ទាប់ពីស្មាតហ្វូនចាប់ផ្តើមពេញនិយមនៅប្រទេសជប៉ុន ប្រជាជនជប៉ុនជាច្រើនបានប្រើទូរស័ព្ទ iPhone រួចទៅហើយ។ ទោះបីជាម៉ាកទូរស័ព្ទស្មាតហ្វូនដូចជា Samsung, Sony, Huawei និង LG ត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនលំដាប់កំពូលនៅលើពិភពលោកក៏ដោយ ប៉ុន្តែស្មាតហ្វូនដែលប្រជាជនជប៉ុនភាគច្រើនប្រើគឺ iPhone ។
មូលហេតុក្រុមហ៊ុន Samsung មិនពេញនិយមនៅប្រទេសជប៉ុនមួយផ្នែកដោយសារតែក្រុមហ៊ុន Samsung គឺជាសាជីវកម្មរបស់កូរ៉េ។ អាជីវកម្មកូរ៉េច្រើនតែប្រកួតប្រជែងជាមួយជនជាតិជប៉ុនជាពិសេសក្នុងវិស័យបច្ចេកវិទ្យា។ បើនិយាយពីការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចវិញជនជាតិជប៉ុនហាក់ដូចជាចង់យកឈ្នះកូរ៉េជាងសហរដ្ឋអាមេរិក។
ប្រជាជនជប៉ុនមួយចំនួនមិនខ្វល់ការប្រកួតប្រជែងនេះទេ ដោយសារពួកគេគ្រាន់តែចង់ទិញស្មាតហ្វូនស៊េរីថ្មីប៉ុណ្ណោះ។ ប្រទេសកូរ៉េកាន់កាប់សាជីវកម្មបច្ចេកវិទ្យាច្រើន ប៉ុន្តែអតិថិជនជប៉ុនភាគច្រើនមិនស្គាល់ម៉ាកទាំងនេះទេ ពីព្រោះទូរស័ព្ទ iPhone ស្ទើរតែដណ្តើមទីផ្សារនៅប្រទេសជប៉ុន។ Apple បើកការផ្សព្វផ្សាយផលិតផលជាច្រើននៅក្នុងតំបន់ទីក្រុង។ ពេលដើរចូលហាងអ្នកអាចឃើញទូរស័ព្ទ iPhone និងផលិតផលរបស់ Apple ផ្សេងទៀតនៅគ្រប់ទីកន្លែង ស្ទើរតែគ្មានផលិតផលរបស់ Samsung។
នេះជាមូលហេតុនៅថ្ងៃទី ២០ នៃខែនេះពេលដែលម៉ូដែល iPhone ថ្មីរបស់ Apple ដាក់បង្ហាញនៅជប៉ុន មនុស្សជាច្រើនឈរតម្រង់ជួរនៅមុខ Apple Store ទីក្រុងTokyo។
បុរសដែលត្រូវបានសម្ភាសនៅក្នុងវីដេអូនិយាយថាគាត់បានតម្រង់ជួរនៅម៉ោង ៦:៣០ ដោយសារតែគាត់ចង់ឃើញទូរស័ព្ទ iPhone11។ នៅក្នុងហាងមានមនុស្សជាច្រើនកាន់ទូរស័ព្ទថ្មី និងថតរូបអនុស្សាវរីយ៍។
រូបភាព Soranews
ជាការពិតណាស់មនុស្សជាច្រើនកំពុងរង់ចាំតម្រង់ជួរដើម្បីទិញទូរស័ព្ទថ្មីព្រោះពួកគេចង់បានទូរស័ព្ទដែលកំពុងតែវាយលុកលើទីផ្សារ។ នៅមានមូលហេតុមួយទៀតគឺការដំឡើងពន្ធលើការប្រើប្រាស់ក្នុងខែតុលាឆ្នាំនេះ។ នេះជាមូលហេតុមួយដែលមនុស្សជាច្រើនប្រញាប់ប្រញាល់ទិញទូរស័ព្ទ iPhone ដែលទើបនឹងចេញថ្មីនេះ។
ស្មាតហ្វូននៅជប៉ុន
ភាគច្រើនគ្រប់ស្មាតហ្វូនខុសគ្នា ប្រសិនបើទិញនៅប្រទេសជប៉ុនសម្លេងថតឮខ្លាំងជាងទិញលើទីផ្សារផ្សេងទៀត។ នៅប្រទេសជប៉ុនមានច្បាប់មិនអោយថតរូបនរណាម្នាក់ដោយគ្មានការអនុញ្ញាតឡើយ។ ក្រៅពីនេះលួចថតនរណាម្នាក់ក៏ត្រូវគេចាត់ទុកជាបទល្មើសផងដែរ។
ចុះបើថតការបង្រៀននៅក្នុងថ្នាក់វិញ? នឹងទៅជាយ៉ាងណាប្រសិនបើសម្លេងថតរូបលាន់់់ឮក្នុងថ្នាក់រៀន។ ដូច្នេះនិស្សិតជប៉ុនជាច្រើនប្រើកម្មវិធីបិទសម្លេងថត។ កម្មវិធីបែបនេះច្រើនតែមានឈ្មោះថា 消音カメラ។
ប្រភព https://guidable.co
M.E.O