ចំណាត់ថ្នាក់កីឡាចំបាប់ Sumo
នៅសម័យ Heian កាលពី ៨០០ ឆ្នាំមុន Sumo គឺជាពិធីបុណ្យបន់ស្រន់សុំឲ្យការប្រមូលផល។
Sumo អំឡុងសម័យសង្រ្គាមរដ្ឋកាលពី ៥០០ ឆ្នាំមុនបានជំនួសការប្រកួតដណ្តើមជើងឯករបស់ Samurai ហើយប្តូរទៅជាកីឡាដែលរៀបចំធ្វើឡើងនៅសម័យ Edo កាលពី ៣០០ ឆ្នាំមុន។
រូបភាព http://mentalfloss.com/article/22085/
កីឡាករចំបាប់ Sumo នៅលើខ្លួនមានខ្សែក្រវាត់មួយដែលគេហៅថា Mawashi ហើយកីឡាករត្រូវរត់ចូលគូរប្រកួត។
ប្រសិនបើផ្នែកណាមួយនៃរាងកាយក្រៅពីជើងរបស់កីឡាករចំបាប់ Sumo ប៉ះដីនឹងចាញ់។
កីឡាករចំបាប់ Sumo ចាញ់ប្រសិនបើចេញពីរង្វង់ (កន្លែងប្រកួត – dohyou)។
ដើម្បីរុញគូប្រកួតចេញពីរង្វង់ទម្ងន់រាងកាយគឺជាគុណសម្បត្តិ។
ដូច្នេះកីឡាករចំបាប់ Sumo ពិតជាធាត់ខ្លាំងណាស់ ព្រោះពួកគេបរិភោគបាយច្រើន។
ដើមឡើយ កីឡា Sumo ជាពិធីបុណ្យ បន្ទាប់មកក្លាយទៅជាសង្វៀនចំបាប់។
រូបភាព http://www.avparker.com/2012/05/20/sumo/
ស្ត្រីមិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងសង្វៀនឡើយ។
នៅឯពហុកីឡាដ្ឋានកីឡាក្នុងប្រទេសជប៉ុនមានសង្វៀនធំមួយ កន្លែងនេះជាមជ្ឈមណ្ឌលនៃ Sumo ដូច្នេះស្រ្តីមិនត្រូវបានអនុញ្ញាតឲ្យឡើងនោះទេ ប៉ុន្តែនៅឆ្នាំ ២០០៧ មានភ្ញៀវស្រីម្នាក់រត់ឡើង។
សង្វៀនសាលកីឡានេះមិនដែលមានករណីស្ត្រីឡើងសង្វៀនបែបនេះឡើយ។
ការប្រកួតជម្រុះ Sumo រៀបចំធ្វើឡើង ៦ ដងក្នុងមួយឆ្នាំ។
ការប្រកួតម្តងធ្វើឡើងរយៈពេល ១៥ ថ្ងៃ ហើយការប្រកួតម្តងក្នុងមួយថ្ងៃ មនុស្សម្នាក់ឈ្នះជាមួយនឹងកំណត់ត្រា ១៥ ថ្ងៃ។
ចំណាត់ថ្នាក់របស់កីឡាករចំបាប់ Sumo
- Yokozuna (横綱) : កម្រិតខ្ពស់បំផុត។ Ozeki គឺជានាម។ មានក្រុមប្រឹក្សា Sumo ត្រូវបានតែងតាំងដោយសមាគមជប៉ុន ហើយដំឡើងឋានៈ Ozeki ទៅជាថ្នាក់ខ្ពស់បំផុត។
- Ozeki (大関) : ជាចំណាត់ថ្នាក់នៃកីឡាករ Sekiwake ធ្លាប់ឈ្នះការប្រកួតប្រហែល ៣៣ ដងឬឈ្នះរដូវកាល ៣ លើកជាប់ៗគ្នា។
ក្នុងករណីមានការប្រកួតពីរជាប់គ្នា Ozeki មានចំនួនឈ្នះតិចនឹងបាត់បង់ចំណាត់ថ្នាក់ ហើយត្រលប់ទៅជាចំណាត់ថ្នាក់ Sekiwake វិញ។ មុនពេលមានចំណាត់ថ្នាក់ Okozuna ចំណាត់ថ្នាក់ Ozeki គឺជាចំណាត់ថ្នាក់ខ្ពស់បំផុតនៅក្នុង Sumo។
- Sekiwake (関脇) : គឺជាចំណាត់ថ្នាក់របស់កីឡាករ Komusubi ជាអ្នកឈ្នះការប្រកួតបន្តបន្ទាប់ច្រើនជាងចំនួនចាញ់នៅក្នុងរដូវនីមួយៗឬមានរដូវកាលឈ្នះច្រើន (ជាទូទៅឈ្នះ ១០ ដងឡើងទៅ)។
ប្រសិនបើ Sekiwake ក្នុងរដូវកាលចំនួនឈ្នះតិចជាងចាញ់ កីឡាករនឹងបាត់ចំណាត់ថ្នាក់ធ្លាក់ទៅជា Komusubi។
- Komusubi (小結) : គឺជាចំណាត់ថ្នាក់កីឡាករ Maegashira ដែលឈ្នះ ១០ ទៅ ១១ លើកឬឈ្នះកីឡាករមានចំណាត់ថ្នាក់ខ្ពស់ជាងខ្លួន។
Ozeki, Sekiwake និង Komusubi បង្កើតជាក្រុមកីឡាករ Sanyaku (三役)។
- Maegashira : ជាចំណាត់ថ្នាក់ទាបបំផុតក្នុងចំណោមកីឡាករ ៥ ចំណាត់ថ្នាក់ Makuuchi (幕内) (ចំណាត់ថ្នាក់ខ្ពស់ជាងគេបំផុតគឺ Yokozuna និង ចំណាត់ថ្នាក់ Sanyaku)។
កីឡាករក្នុងក្រុម Makuuchi ប្រកួតដាច់ពីគ្នា ១៥ ការប្រកួត។ យោងទៅតាមច្បាប់របស់សមាគម Sumo ជប៉ុនឆ្នាំ ២០០៤ ក្រុម Makuuchi មានកីឡាករត្រឹមតែ ៤២ នាក់។
- Juryo : គឺជាចំណាត់ថ្នាក់របស់កីឡាករដែលមិនទាន់ចូលក្រុម Makuuchi។ កីឡាករ Juryo ត្រូវបានអនុញ្ញាតអោយចូលរួមក្នុងការប្រកួតអាជីព ១៥ ការប្រកួត ប៉ុន្តែត្រូវប្រកួតគ្នាក្នុងចំណោមក្រុមពួកគេ។
ក្នុងករណីកីឡាករម្នាក់ក្នុងក្រុម Makuuchi របួសត្រូវផ្អាកការប្រកួត កីឡាករ Juryo ដែលឆ្នើមបំផុតអាចឡើងប្រកួតជាមួយក្រុម Makuuchi។ ចំណាត់ថ្នាក់ទាបជាងកម្រិត Juryo មានតែអ្នកកំពុងរៀន Sumo ប៉ុណ្ណោះ។
ប្រសិនបើនៅតែចាញ់នឹងបាត់បង់ចំណាត់ថ្នាក់។
ដោយសារ Yokozuna ជាអ្នកដែលពូកែជាងគេ ដូច្នេះចំណាត់ថ្នាក់មិនធ្លាក់នោះទេ។
ផ្ទុយទៅវិញប្រសិនបើ Yokozuna ចេះតែចាញ់មានវិន័យតឹងរឹងត្រូវបញ្ឈប់ការប្រកួត។
ប្រាក់ខែរបស់ Yokozuna ជាង ២០.០០០ ដុល្លា/ខែ។ បន្ទាប់មកត្រូវតំឡើងប្រាក់ខែ។
តើកីឡាករ Sumo ធ្វើរបៀបណាដើម្បីបង្កើនទម្ងន់?
កុំយល់ច្រឡំថាកីឡាករចំបាប់ Sumo គ្រាន់តែធាត់ប៉ុណ្ណោះ ត្រូវមានកម្លាំងផងដែរ។ មិនត្រឹមតែសាច់ដុំរឹងមាំប៉ុណ្ណោះទេ ថែមទាំងមានសាច់ដុំពោះទៀត។
ទាំងនេះខុសពីមនុស្សធាត់ធម្មតា។
រូបភាព http://www.avparker.com/2012/05/20/sumo/
១. សកម្មភាពមុនពេលទទួលទានអាហារ
កីឡាករ Sumo បន្ទាប់ពីភ្ញាក់មិនទទួលទានអាហារភ្លាមៗទេ។
ក្រោយពេលហ្វឹកហាត់ទើបញ៉ាំអាហារពេលព្រឹក ប្រសិនបើញ៉ាំអាហារពេលព្រឹកនឹងមិនញ៉ាំអាហារថ្ងៃត្រង់ទេ។
២. ញ៉ាំ ២ ដងក្នុង ១ ថ្ងៃ
ប្រសិនបើចំនួនទទួលទានអាហារតិចការស្រូបសារធាតុចិញ្ចឹមនឹងកើនឡើង។
ដូច្នេះមិនអាចទទួលទានអាហារ ៣ ពេលទេ។
ប្រសិនបើអ្នកញ៉ាំច្រើនថាមពលមិនអាចរំលាយ ហើយធាត់ដោយសារតែឡើងខ្លាញ់។
អ្នកអាចអនុវត្តវិធីនេះដើម្បីសម្រកទម្ងន់។
ចំនុចសំខាន់ ៣ យ៉ាងគឺ៖
- ក្រោយពេលក្រោកពីគេងញ៉ាំភ្លាម
- ទទួលទានអាហារ ៣ ពេលក្នុងមួយថ្ងៃ
- មិនបរិភោគមុនពេលចូលគេង
- មិនបរិភោគច្រើនក្នុងពេលតែមួយ។
មនុស្សមួយចំនួនយល់ថាប្រសិនបើអ្នកអាចធ្វើរឿងទាំងនេះងាយនឹងសម្រកទម្ងន់។
Mai Tram