ក្រៅ​ពី​ប្រទេសជប៉ុននៅមាន​ឧប្បត្តិហេតុធ្លាក់​គ្រាប់​​បែក​នុយក្លេអ៊ែរផ្សេងទៀតលើពិភព​លោក

នៅថ្ងៃទី ៦ ខែសីហាឆ្នាំ ១៩៤៥ ពេលជិត​​បញ្ចប់សង្គ្រាមលោកលើកទី ២ ប្រទេសជប៉ុនស្ទើរតែខូច​ខាត​ទាំង​ស្រុង​ក្នុង​កំ​ឡុង​ពេលសង្រ្គាម ហើយទទួលរងគ្រាប់បែកបរមាណូដែលទម្លាក់ដោយយោធាអាមេរិក។ ប្រទេស​ជប៉ុនជាគោលដៅសាកល្បងនុយក្លេអ៊ែរដំបូងគេនៅលើពិភពលោក។

ក្នុងចំណោមប្រជាជន ៣៥០,០០០ នាក់នៃទីក្រុង Hiroshima ចំនួនអ្នកស្លាប់ និងរបួសប្រហែល ៩០,០០០ ~ ១៦៦,០០០ នាក់។ រហូតមកដល់ពេលនេះមនុស្សជាច្រើននៅតែរងផលប៉ះ​ពាល់​ក្រោយសង្គ្រាមបន្សល់ទុក។

បន្ទាប់ពីទម្លាក់គ្រាប់បែកនៅ Hiroshima បីថ្ងៃក្រោយមកសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកមួយទៀតនៅទីក្រុង Nagasaki។ ប្រជាជន ៧៤.០០០ នាក់ក្នុងចំណោមប្រជាជន ២៤០.០០០ នាក់នៃទីក្រុងបានស្លាប់។ ៣៦% ផ្ទះនៅទីនេះរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ នេះក៏ជាការសាកល្បងនុយក្លេអ៊ែរចុងក្រោយនៅក្នុងប្រវត្ដិសាស្ដ្រមនុស្សជាតិ។

គ្រាប់បែកបរមាណូគឺជាអាវុធដ៏គ្រោះថ្នាក់បំផុតព្រោះវាមានថាមពលអាចកម្ចាត់ទីក្រុងទាំងមូល។

រូបភាព https://tocana.jp/2019/08/post_107048_entry.html

នៅពេលនោះមិនត្រឹមតែសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែរុស្ស៊ី ចិន និងកូរ៉េខាងជើងត្រូវ​គេ​ចាត់​ទុក​ថា​មានបច្ចេកវិទ្យាផលិតអាវុធនុយក្លេអ៊ែរផងដែរ។ សហរដ្ឋអាមេរិកជាប្រទេសតែមួយគត់សាកល្បងអាវុធ​នុយក្លេអ៊ែរ​​ដោយទម្លាក់គ្រាប់បែកបរមាណូចំនួន ២ គ្រាប់ទៅលើប្រទេសជប៉ុន។ ហើយប្រទេសជប៉ុនជាប្រទេស​តែមួយគត់នៅលើពិភពលោកក្លាយជាគោលដៅនៃការសាកល្បងអាវុធនុយក្លេអ៊ែរនេះ។

ទោះបីមិនទទួលរងគ្រោះថ្នាក់​​បណ្តាល​អោយ​មនុស្ស​រាប់​លាន​អ្នក​ស្លាប់ដូចនៅប្រទេសជប៉ុន ប៉ុន្តែ​មាន​ប្រទេស​មួយ​ចំនួនក៏​រងផលប៉ះពាល់យ៉ាងខ្លាំងពីអាវុធនុយក្លេអ៊ែរដែរ។

គ្រាប់បែកនុយក្លេអ៊ែរធ្លាក់នៅរដ្ឋ Georgia សហរដ្ឋអាមេរិក

រូបភាព https://tocana.jp/2019/08/post_107048_entry.html

នៅឆ្នាំ ១៩៥៨ នៅរដ្ឋ Georgia ជាទីក្រុងជាប់អាត្លង់ទិកនៅសហរដ្ឋអាមេរិក យន្តហោះទម្លាក់គ្រាប់បែក B-47 និងយន្តហោះប្រយុទ្ធ F-86 ក្នុងពេលហ្វឹកហាត់បុកគ្នាបង្កអោយ​មាន​គ្រោះ​ថ្នាក់​លើ​អាកាស។

អ្នកបើកយន្ដហោះ F-86 បានលោតចូលសមុទ្រហើយ​សំ​ណាងរួច​ផុត​ពី​សេចក្តី​ស្លាប់។ យន្តហោះ B-47 ពេលកំពុងធ្លាក់ចូលសមុទ្រ​ស្រាប់តែអាចគ្រប់គ្រងចង្កូតហើយបន្តហោះហើរ។ យន្តហោះ B-47 កំពុងដឹកគ្រាប់​បែក hydro (រូបភាពខាងលើ)។ ដើម្បីកាត់បន្ថយទំងន់របស់យន្តហោះ និងការពារគ្រាប់បែកផ្ទុះក្នុង​ករណី​ចុះចតបន្ទាន់ យោធាបានទម្លាក់គ្រាប់បែក hydro ចូលសមុទ្រ។

អ្នកបើកយន្តហោះទាំងអស់វិលត្រឡប់ទៅមូលដ្ឋានដោយសុវត្ថិភាព ប៉ុន្តែរឿងនេះបានក្លាយជាកង្វល់របស់ប្រជាជន។

ទោះបីនៅពេលទម្លាក់គ្រាប់​បែក hydro ចូល​សមុទ្រគ្មាន​សម្លេង​ផ្ទុះ​កើត​ឡើង ចំណែកយន្តហោះអាច​ត្រឡប់ទៅវិញដោយសុវត្ថិភាព ប៉ុន្តែប្រជាជនដែលរស់នៅជុំវិញតែងតែព្រួយបារម្ភអំពីការផ្ទុះគ្រាប់បែកគ្រប់​ពេល។ ការរុករកគ្រាប់បែកនៅតែកំពុងដំណើរការ។

នៅក្នុងសុន្ទរកថាយោធានិយាយថានេះគ្រាន់តែជាគ្រាប់បែកសាកល្បងប៉ុណ្ណោះ មិនបង្កគ្រោះថ្នាក់ ប៉ុន្តែប្រជាជនគិតថាគ្រាន់តែជាការ​លាក់​បាំង​។ មានសេចក្តីរាយការណ៍ថាប្រសិនបើបំផ្ទុះគ្រាប់បែកទាំងនេះនឹង​កម្ទេចអ្វីៗគ្រប់យ៉ាងក្នុងចម្ងាយ ២ គីឡូម៉ែត្រ។

ការបំពុលដីដោយគ្រាប់បែកនុយក្លេអ៊ែរធ្លាក់​នៅ​រដ្ឋ Andalucíaប្រទេសអេស្ប៉ាញ

រូបភាព https://tocana.jp/2019/08/post_107048_entry_2.html

ឆ្នាំ ១៩៦៦ នៅភាគខាងត្បូងប្រទេសអេស្ប៉ាញក្បែរសមុទ្រមេឌីទែរ៉ាណេយន្ត​ហោះ​ទម្លាក់​គ្រាប់​បែក B-52 របស់​អាមេរិកបុកចំ​យន្ត​ហោះ​ផ្គត់​ផ្គង់ធ្លាក់ចូលសមុទ្របណ្តាលអោយមនុស្សទាំងអស់នៅលើយន្តហោះស្លាប់។

ចំណែកអ្នក​ដែល​នៅ​លើ​យន្ត​ហោះ B-52 រួច​ពី​សេចក្តី​ស្លាប់។ ប៉ុន្តែគ្រាប់បែកនុយក្លេអ៊ែរដែលដឹកតាមជើង​ហោះ​ធ្លាក់ចូលសមុទ្រ។ ៣ គ្រាប់​ទៀត​ធ្លាក់នៅ​រដ្ឋ Andaluca ក្នុង​នោះ​មាន​ ២ គ្រាប់បាន​ផ្ទុះ។

មិន​មាន​ការ​ផ្ទុះនុយក្លេអ៊ែរ ដូច្នេះអ្នក​របួស​ត្រូវបានកាត់បន្ថយគួរ​អោយ​កត់​សម្គាល់។ ប៉ុន្តែតំបន់ទាំងមូលក្នុងចម្ងាយ ២ គីឡូម៉ែត្រត្រូវបំពុលដោយសារធាតុវិទ្យុសកម្ម។

ទោះបី​មិន​បង្ក​គ្រោះ​ថ្នាក់ខ្លាំង​ដូចជាពេល​ដែល​យោ​ធាអាមេរិកទម្លាក់គ្រាប់បែកបរមាណូចំនួន ២ គ្រាប់នៅជប៉ុន ប៉ុន្តែផលវិបាកនៃគ្រោះថ្នាក់នុយក្លេអ៊ែរធ្ងន់ធ្ងរណាស់​ បន្សល់ទុកផលប៉ះពាល់រហូតមកដល់សព្វថ្ងៃ។

គ្រោះថ្នាក់ខាងលើបណ្តាលមកពីការធ្វេសប្រហែសរបស់មនុស្ស។ ថ្មីៗនេះការប្រជែង​ស្តីពីការអភិវឌ្ឍអាវុធ​នុយក្លេអ៊ែរ​រវាងអាមេរិក និងរុស្ស៊ីកំពុងតែកើនឡើងផងដែរ។ សង្ឃឹមថាមិនមានការធ្វេសប្រហែសកើតឡើងដែលបណ្តាលអោយឈឺចាប់ និងបាត់បង់សម្រាប់មនុស្ស និងធម្មជាតិទៀតទេ។

តើអ្នកគិតយ៉ាងណាចំពោះអាវុធនុយក្លេអ៊ែរ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: