តើ​អ្នក​ហ៊ានបរិភោគ​ថ្លើម​គោឆៅដូចជនជាតិ​ជប៉ុន​ទេ?

Sushi, Sashimi -ល- គឺជាម្ហូប​របស់​ជប៉ុន​ដែលល្បីនៅ​លើ​ពិភព​លោក​។ ចូលចិត្ត​ត្រីសាម៉ុងឆៅជារឿងធម្មតា ប៉ុន្តែមានម្ហូបមួយមុខដែលអ្នកមិនត្រូវប៉ះពាល់។ ឬលុះត្រាតែអ្នកព្រមបរិភោគអាច​សាក​ល្បង​បាន។ ម្ហូបនេះមានឈ្មោះថា Reba Sashi។

តើ レバ刺し(Reba Sashi) ជាអ្វី?

ម្ហូប​នេះដូច Sashimi (អាហារឆៅ) ក្នុងវប្បធម៌ម្ហូបជប៉ុន។ Reba Sashi គ្រាន់តែជា​ថ្លើមសត្វញ៉ាំ​ឆៅ។ ដូចជា 牛レバ刺し (ថ្លើមសាច់គោឆៅ) 馬レバ刺し (ថ្លើមសេះឆៅ) -ល-។

Reba Sashi ជាម្ហូប​ដែល​ពេញនិយមខ្លាំងនៅក្នុងប្រទេសជប៉ុន មិនអាចខ្វះបានពេលទៅហាងសាច់អាំង​ឬ​ហាងស្រា។ ប៉ុន្តែមិនដូចជាត្រីឆៅ Sake Sashimi, Maguro Sashimi ដែលអ្នកធ្លាប់ដឹងទេ។ រូបរាងរបស់ Reba Sashi ញ៉ាំមិន​ស្រួល​ទាល់តែសោះ។ ពណ៌​របស់​ថ្លើមជាមួយនឹង​ស៊ុតឆៅ ក្រូចឆ្មាឬលាយជាមួយប្រេងល្ងនឹង​ធ្វើអោយ​ជនជាតិ​ជប៉ុន​លេបទឹកមាត់ជាមិន​ខាន។

រូបភាព http://www.sabakitatebasashi.com/guide/knowledge/008/

ហេតុអ្វីបានជាម្ហូប Reba Sashi ត្រូវហាមឃាត់?

នៅខែមេសាឆ្នាំ ២០១១ ការពុលអាហារធំមួយ​បានកើតឡើងនៅក្នុងភោជនីយដ្ឋានសាច់អាំងក្នុង​ខេត្ត​ Toyama។ ក្នុងនោះមានមនុស្ស ៥ នាក់​ស្លាប់ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១៨១ នាក់។

អ្នកញ៉ាំអាហារទាំងនោះបានញ៉ាំ Yukke (សាច់​ឆៅ​ជញ្រ្ជាំ និង​ស៊ុតឆៅ) ជាមួយ​នឹង Menu សាច់​ឆៅ​ផ្សេង​ទៀត។ ភោជនីយដ្ឋាន និងកន្លែង​ផ្គត់​ផ្គង់​សាច់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​បញ្ហា​នេះ។ ព័ត៌មានលម្អិត​ក្នុង​ចម្លើយ​​របស់​បុគ្គលិក​ធ្វើ​សាច់បានប្រើកាំបិតកាត់ថ្លើមឆៅដើម្បីកាត់សាច់គោ។

បន្ទាប់ពីករណីនេះក្រសួងសុខាភិបាលចាប់ផ្តើមការស៊ើបអង្កេត ហើយអ្វីដែលពួកគេចាប់អារម្មណ៍បំផុតនោះគឺបាក់តេរី Coli (O157) រក​ឃើញ​នៅ​ក្នុង​ថ្លើម​ឆៅ។ ហើយនៅ​ខែកក្កដាឆ្នាំ ២០១២ ច្បាប់ហាមឃាត់ការបរិភោគថ្លើមគោឆៅត្រូវបានអនុម័តជាផ្លូវការ។

ប៉ុន្តែមានករណីលើកលែង

ទោះបី​​ការ​ព្រមាន​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ទទួល​ទាន​ថ្លើម​គោឆៅយ៉ាង​ណា​ក៏ចំនួនប្រជាជនជប៉ុនដែលចូលចិត្តម្ហូបនេះមិនថយចុះទេ។

មនុស្ស​មួយ​ចំ​នួន​ចូល​ចិត្ត​រហូត​ដល់ប្រាប់​ម្ចាស់​ហាង​លើក​ថ្លើម​អាំងអោយ​ពួកគេ​ ចំ​ណែក​ទំនួល​ខុស​ត្រូវ​ទាំងអស់​ក្រោយ​ពេល​ញ៉ាំគេ​នឹង​ទទួលខុស​ត្រូវ។ លុះត្រាតែភ្ញៀវធានាជាមួយ​ភោជនីយដ្ឋានទើបហ៊ានលើកម្ហូបនេះឡើង។ ប៉ុន្តែប្រសិន​បើ​ភោជនីយដ្ឋានមិន​មាន​ស្រាប់ ដូច្នេះតើយកចេញដោយរបៀបណា?

ការ​ស្រាវជ្រាវជាច្រើន​បាន​បង្ហាញ​ថាចំហាយវិទ្យុសកម្មអាចបំ​បាត់​បាក់តេរីក្នុង​ថ្លើម ដូច្នេះហាងមួយនៅ Tokyo បានអនុវត្តតាមវិធីនេះហើយ​ដាក់​ម្ហូបថ្លើមឆៅក្នុង Menu ដោយ​ស្រប​ច្បាប់។

មកដល់ភោជនីយដ្ឋាន もつ吉 西荻窪店 អ្នក​ដែល​ចូលចិត្ត “ថ្លើមគោ​ឆៅ” នឹងទទួលបានរសជាតិឈ្ងុយឆ្ងាញ់។

រូបភាព https://rocketnews24.com/2016/08/30/792637/

ចាន​ថ្លើមគោឆៅ​ដែល​អ្នក​មើល​ឃើញទោះបី​មាន​ពណ៌​ក្រហម​ ប៉ុន្តែមិន​ប្រាកដថាឆៅ​ ១០០% ទេ។ ព្រោះនេះជារបៀបធ្វើម្ហូបបែបបារាំងដាក់​ម្ហូប​ក្នុង​សីតុណ្ហភាពទាប។ ទោះជាយ៉ាងណារសជាតិដូចជាថ្លើម​ឆៅ។ បន្ថែម​ប្រេង​ល្ង អំបិល ក្នុង​មួយ​ចាន​តម្លៃ ៨០០ យ៉េន (មិន​ទាន់គិត​ពន្ធ)។

*** ព័ត៌មានភោជនីយដ្ឋាន ***

ឈ្មោះភោជនីយដ្ឋាន៖ Motsuyoshi – Nishiogikubo-ten

អាស័យដ្ឋាន៖ 東京都杉並区松庵3-38-13

ពេលវេលា៖ 17:00~24:00

ថ្ងៃឈប់សម្រាក៖ រៀងរាល់ថ្ងៃច័ន្ទ

ទោះបីត្រូវហាមឃាត់តាំងពីឆ្នាំ ២០១២ ប៉ុន្តែ​ម្ហូប Reba Sashi នៅតែ​ពេញ​និយម​ចំពោះប្រជាជនជប៉ុន​។ ប្រសិន​បើអ្នកមានភាពក្លាហានគ្រប់គ្រាន់ អ្នក​អាច​សាក​ល្បង​បរិភោគអាហារ​ចម្លែក​របស់​ជប៉ុន។

ប្រភព sabakitatebasashi.com

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: