អាកប្បកិរិយាទាំង ១០ នៅលើរថភ្លើងដែលជនជាតិជប៉ុនស្អប់បំផុតក្នុងឆ្នាំ ២០១៨
នៅប្រទេសជប៉ុនមានច្បាប់ទម្លាប់រាប់មិនអស់ពេលជិះរថភ្លើង ទោះបីជាមនុស្សភាគច្រើនគោរពតាម ប៉ុន្តែនៅតែអ្នកដំណើរមួយចំនួនរំខានអ្នកដទៃដោយមិនដឹងខ្លួន។ តើសកម្មភាពទាំងនោះជាអ្វី?
រូបភាព /www.ivn.edu.vn/
សមាគមផ្លូវដែកឯកជនជប៉ុនថ្មីៗនេះបានប្រមូលព័ត៌មានចំនួន ៧២ ក្រុមហ៊ុន និងភ្ញៀវចំនួន ២,៦៨៦ នាក់ ដើម្បីធ្វើបញ្ជីអាកប្បកិរិយាមិនសមរម្យប្រចាំឆ្នាំរំខានដល់អ្នកជិះក្នុងកម្រិតកាន់តែកើនឡើង។
១០. ញ៉ាំនៅលើរថភ្លើងពេលមានមនុស្សច្រើន (១០%)
នៅក្នុងប្រទេសដែលផ្តោតសំខាន់ភាពស្ងប់ស្ងាត់សម្លេងទំពារអាហារ និងក្លិនអាហារអាចប៉ះពាល់ដល់អ្នកដែលនៅជុំវិញខ្លួន។ មិនត្រឹមតែប៉ុណ្ណឹងកំពប់អាហារនឹងធ្វើអោយកខ្វក់រថភ្លើង។
៩. ទុកសំរាមឬកំប៉ុងទទេនៅលើរថភ្លើង (១៤,២%)
ជាទូទៅជនជាតិជប៉ុនខ្ចប់សំរាមចោលពេលចុះពីរថភ្លើង ប៉ុន្តែពេលខ្លះដោយសារតែធ្វេសប្រហែសអាចភ្លេចចោលសំរាម។ ទាំងនេះធ្វើអោយប៉ះពាល់អ្នកដទៃនៅលើរថភ្លើង។
៨. ផាត់មុខលើរថភ្លើង (១៥,១%)
រូបភាព http://cep.com.vn/
មើលអ្នកដទៃផាត់មុខមិនមែនជាចំណូលចិត្តរបស់ជនជាតិជប៉ុនឡើយ ជាពិសេសលើរថភ្លើងកំពុងធ្វើដំណើរ។ មិនត្រឹមតែប៉ុណ្ណឹងអ្នកអាចធ្វើអោយកំពប់ម្សៅផាត់លើសម្លៀកបំពាក់អ្នកអង្គុយជិត។
៧. ជិះរថភ្លើងពេលស្រវឹង (១៥,៤%)
ផឹកគ្រឿងស្រវឹងគឺជាផ្នែកមួយសំខាន់នៃវប្បធម៌ជប៉ុន ប៉ុន្តែឡើងរថភ្លើងជាមួយនឹងក្លិនស្រាខ្លាំងពិតជាមិនសមរម្យ។
៦. ដើរបណ្តើរប្រើទូរស័ព្ទបណ្តើរ (២១,៥%)
មនុស្សមួយចំនួនដើរបណ្តើរចុចទូរស័ព្ទដៃបណ្តើរ។ ជាការពិតគ្មាននរណាចាប់អារម្មណ៍អ្នកមើលអ្វីក្នុងទូរស័ព្ទរបស់អ្នកទេ ដោយសារខ្វះការប្រុងប្រយ័ត្នធ្វើអោយប៉ះអ្នកដទៃមិនគួរទេ។ អាកប្បកិរិយានេះក៏មានគ្រោះថ្នាក់ចំពោះខ្លួនអ្នកផងដែរ។
៥. បើកសម្លេងខ្លាំងៗអាចស្តាប់ឮទោះបីស្តាប់កាស (២៣,២%)
សម្លេងទាំងអស់ដែលរំខានភាពស្ងប់ស្ងាត់នៅលើរថភ្លើងមិនអាចទទួលយកទេ។ ទោះបីជាអ្នកគិតថាវាគ្មានអ្វីក៏ដោយ តែមនុស្សដែលអង្គុយក្បែរអ្នកកំពុងអានសៀវភៅមិនគិតដូច្នេះទេ។
៤. អាកប្បកិរិយាឡើង និងចុះពីរថភ្លើងមិនសមរម្យ (៣៤,៣%)
នៅពេលទ្វារបើកសូមរង់ចាំអោយអ្នកដទៃចុះរួចចាំឡើងរថភ្លើង។ ប្រជៀតគ្នាកាន់តែធ្វើអោយស្ទះថែម ហើយគ្មានផលប្រយោជន៍ដល់ភាគីទាំងពីរឡើយ។
៣. អាកប្បកិរិយាអង្គុយមិនសមរម្យ (៣៤,៥%)
រូបភាព https://lostbird.vn/
អង្គុយកន្ធេកជើងធំធ្វើអោយខ្វះកន្លែងអង្គុយរបស់អ្នកដទៃប្រាកដជាបង្កការរំខាន។
២. និយាយសម្លេងខ្លាំងៗ (៣៦,៩%)
មិនថានិយាយទូរស័ព្ទជជែកជាមួយមិត្តភក្តិឬមនុស្សស្គាល់គ្នាលើរថភ្លើងគឺមិនគួរទេ។
១. របៀបស្ពាយកាបូប (៣៧,៣%)
រូបភាព https://nuocnhatplus.com
អាកប្បកិរិយាបង្កការរំខានខ្លាំងចំពោះជនជាតិជប៉ុនពេលជិះរថភ្លើងគឺរបៀបស្ពាយកាបូបរបស់មនុស្សមួយចំនួន។ ជាក់ស្តែង ៦៦,២% អ្នកឆ្លើយសំណួរបង្ហាញថាកាបូបស្ពាយពីក្រោយឬចំហៀងធ្វើអោយពិបាកចំពោះពួកគេ ចំណែក ៩% មិនចូលចិត្តអ្នកដំណើរដាក់ឥវ៉ាន់នៅលើកៅអី។ ចំនួនមនុស្ស ៨,៣% មួរម៉ៅពេលឃើញឥវ៉ាន់ដាក់លើដី។
ច្បាប់ទម្លាប់នៅប្រទេសជប៉ុនគឺរក្សាភាពស្ងប់ស្ងាត់ មិនដណ្តើមកន្លែងអង្គុយច្រើនពេក និងគោរពមនុស្សជុំវិញខ្លួន។
ប្រភព Japan Today
Neko