រៀនភាសាជប៉ុនតាមរយៈក្រដាសអនាម័យ​

មនុស្សមួយ​ចំនួន​ជឿថាកន្លែងផ្តួច​ផ្តើម​គំនិតស្ថិតនៅក្នុងបង្គន់។ តើ​ខួរ​ក្បាលដំ​ណើរ​ការ​​ល្អ​ដោយ​សារតែ​រាង​កាយ​បញ្ចេញ​កាក​សំ​ណល់ទៅ​ក្រៅឬ?

ក្រៅពីនេះដូចដែល​អ្នក​បានដឹងហើយថាប្រទេសជប៉ុនជាប្រទេសនិយមលាមក។ ពួកគេចូលចិត្តកាកសំណល់​លាមករហូត​​មាន​សៀវភៅរៀន​ Kanji ជាមួយ​នឹង​ឧទាហរណ៍​ជាច្រើន​ហៅ​ថា うんこ漢字ドリル (Unko Kanji Drill)។

ប៉ុន្តែ​សៀវភៅ​នេះមិនអាចប្រើបាននៅក្នុងបង្គន់។ ដូច្នេះអ្នកដែលរៀប​រៀងសៀវភៅនេះបានប្រែទៅជាទម្រង់​​មួយទៀតគឺក្រដាសអនាម័យ។

ការរចនាក្រដាសអនាម័យនេះពិតជាគួរអោយស្រលាញ់ណាស់ ជាមួយ​នឹង​រូប​ភាព​របស់សាស្រ្តាចារ្យ Unko (លាមក) នៅ​គ្រប់ទី​កន្លែង។

ពូ Unko នៅជ្រុងខាងឆ្វេងកំពុងប្រាប់អ្នកប្រើប្រាស់ “ត្រូវ​ជូត​សម្អាត”។

អ្នកអាចទិញក្រដាសអនាម័យ​នេះនៅហាង Don Quijote ក្នុងតម្លៃ ៣៩៨ យ៉េនមួយថង់មាន ៨ ដុំ។ នេះ​មិន​ត្រឹម​តែ​ជាក្រដាសអនាម័យធម្មតា​ប៉ុណ្ណោះ​ទេ វា​មាន​មុខ​ងារផ្សេង​ទៀតគឺ​បង្រៀន​ Kanji។ តាម​អ្នក​ផលិត​ចំនួន​ក្រដាសអនាម័យ​ក្នុង​មួយ​ឈុត​ស្មើ ១២ ដុំ ប៉ុន្តែបង្រួម​ជា ៨ ដុំ មានន័យថាអ្នកមានក្រដាសប្រើ​ ហើយ​អាច​រៀន​ពាក្យ​ Kanji ​ផង​ដែរ។

នេះគឺជារូបភាពនៅខាងក្នុងក្រដាសអនាម័យ​។

នៅ​លើ​ក្រដាសអនាម័យ​មាន​ពាក្យ Kanji ជាមួយ​នឹង​របៀប​អាន ការ​សរសេរ​ និងឧទាហរណ៍។ ពាក្យ Kanji ដាក់​នៅក្នុង​ស៊ុមពណ៌ផ្កាឈូករាងលាមក។

ជាមួយនឹង​ពាក្យ Kanji 雪 – Yuki (ព្រិល) មានឧទាហរណ៍ពីរទាក់ទងនឹងលាមកដែរ។

“ខ្ញុំ​ប្រើប៉ែលចូកសម្អាតលាមក”

“លាមក​របស់​ខ្ញុំ​ធ្លាក់​ដូចជាព្រិលពណ៌ស”

ឧទាហរណ៍ “ចម្លែក” គ្មាន​​ក្នុង​សៀវភៅ​បង្រៀន​ផ្សេងទេ។

ដុំ​ក្រដាសនីមួយ​ៗមាន​កម្រិត​ខុស​គ្នា​ជាមួយ​ពាក្យ Kanji ៤។ ពេល​ប្រើ​ក្រដាស​អនាម័យ​អស់​ អ្នក​អាច​នឹង​ចងចាំពាក្យ​ Kanji។

ប្រសិនបើអ្នកចង់ចាំពាក្យ Kanji លឿនជាងមុន​ Unko Kanji Drill អាចជាជម្រើសដ៏ល្អ។ ត្រូវចាំថាកុំនៅក្នុង​​បន្ទប់ទឹកយូរពេកណា!

ប្រភព Soranews

Sacchan

មើលបន្ថែម: