វិមាន​​ទឹក​កក​ Frozen រៀប​ចំ​​ធ្វើ​​ឡើង​​នៅ​​ឆ្នាំ ២០២០

រមណីយដ្ឋានធំជាងគេនៅ Hokkaido, Hoshino Resorts Tomamu នឹងបើកដំណើរការសណ្ឋាគារទឹកកកក្នុង​រយៈពេលកំណត់ចាប់ពីថ្ងៃទី ១៨ ខែមករាដល់ថ្ងៃទី ២៩ ខែកុម្ភៈឆ្នាំ ២០២០ ។

រូបភាព https://travel.mdpr.jp/travel/detail/

ប្រសិនបើអ្នកជាអ្នកគាំទ្ររបស់ Disney អ្នក​ប្រាកដជាមិន​ភ្លេច​ទេសភាពវិមាន​ទឹក​កក ​Frozen ដ៏អស្ចារ្យឡើយ។ តើអ្នកគិតយ៉ាងណាប្រសិនបើទេសភាព​ក្នុង​រឿងមាននៅ​ក្នុង​ជីវិត​ពិត? នៅខាងក្នុងសណ្ឋាគារទឹក​កកតាំងពី​ជញ្ជាំង តុ និងកៅអីទាំងអស់សុទ្ធតែជាទឹកកក។ សណ្ឋាគារទឹកកកត្រូវបានដាក់​នៅ​​កណ្តាលទេស​ភាពព្រិល​ធ្លាក់។ ប្រសិនបើបាញ់កាំជ្រួចកាន់តែស្អាត​ជាងរដូវក្តៅទៅទៀត។

រូបភាព https://travel.mdpr.jp/travel/detail/1873346

តំបន់នេះមានសីតុណ្ហភាពទាបបំផុតដល់ -៣០ អង្សា ទោះបី​បាញ់​កាំ​ជ្រួចក៏​មិន​ខ្លាច​ថា​ទឹកកកនឹងរលាយដែរ។

រូបភាព https://travel.mdpr.jp/travel/detail/1873346

បន្ទប់នៅខាងក្នុងសណ្ឋាគារដំ​បូល​ទឹកកកត្រូវបានរចនាជា​រាងមូលអង្កត់ផ្ចិត ៨.៥ ម៉ែត្រ កម្ពស់ ៣.៥ ម៉ែត្រ។ បន្ទប់នេះធ្វើពីទឹកកក អ្នកមិនអាចមើលឃើញចំនុច​ភ្ជាប់រវាងជញ្ជាំង និងពិដានឡើយ។ ជញ្ជាំងគឺ​ជា​ផ្ទាំង​ទឹកកក​ក្រាស់កាត់​បន្ថយសំ​ឡេង។ ដូច្នេះមិនថាមានសំឡេងរំខានអ្វីនៅខាងក្រៅ ខាងក្នុងបន្ទប់នៅ​តែមាន​ភាព​ស្ងប់ស្ងាត់។

នៅលើគ្រែទឹកកកមាន​​ពូកគេង​ពិសេសជួយ​រក្សា​ភាព​កក់​ក្តៅ។ ទោះជាយ៉ាងណាចំហាយ​ត្រជាក់​ភាយ​ចេញអាច​នឹង​ធ្វើ​អោយ​មុខ​របស់​អ្នក​ត្រជាក់់ ដូច្នេះត្រូវប្រាកដថាមុខរបស់អ្នកនៅក្នុងពូករក្សាកម្តៅ​។

រូបភាព https://travel.mdpr.jp/travel/detail/1873346

កន្លែង​ស្នាក់នៅមានកំណត់ត្រឹម ១ ថ្ងៃក្នុងមួយក្រុម។

នៅខាងក្នុងសណ្ឋាគារទឹកកកមានអាងងូតទឹកផងដែរ។ ជាការពិតអ្នក​មិន​ចាំ​បាច់​ត្រាំក្នុង​ទឹក​កក​ទេ។ នៅ​​ខាង​ក្នុង​អាងងូត​ទឹកគឺជាប្រភពទឹក​ក្តៅធម្មជាតិ។ អារម្មណ៍​ត្រាំសម្រាក​នៅក្នុងទឹកក្តៅជុំ​វិញ​បរិយាកាស​ព្រិល​ធ្លាក់។

រូបភាព https://travel.mdpr.jp/travel/detail/1873346

អ្នកក៏អាចអង្គុយលើសាឡុងទឹកកកផឹកកាហ្វេក្តៅមួយកែវ ហើយ​មើល​ផ្កាយ​លើ​មេឃនៅ​ពេល​យប់។ មាន​អារម្មណ៍ដូចជាស្ថិតនៅ​ក្នុង​ពិភព​ឋានសួគ៌នៃរឿងនិទាន។

រូបភាព https://travel.mdpr.jp/travel/detail/1873346

ប្រសិនបើអ្នកចង់សប្បាយ​កាន់តែខ្លាំង​សណ្ឋាគារទឹកកកមាន​ Bar អាច​ផឹក​ស្រាគ្រប់​ប្រភេទ។ នៅក្នុងអាកាសធាតុត្រជាក់បែប​នេះផឹក​ស្រាប៉ុន្មាន​កែវធ្វើ​អោយ​រាង​កាយ​កក់​ក្តៅ។ ប៉ុន្តែ​កុំ​អោយស្រវឹងពេកព្រោះ​នៅ​មើល​ទេសភាព​ផ្សេង​ទៀត។

កន្លែងស្ងប់ស្ងាត់នៅខាងក្នុងសណ្ឋាគារទឹកកកនេះពិតជាសាកសមបំផុតសម្រាប់ការធ្វើដំណើរកំសាន្តជា​មួយ​ក្រុមគ្រួសារ និងមិត្តភក្តិ ហើយជាពិសេសគឺ​គូស្នេហ៍។ តោះ​ត្រៀម​គម្រោង​ទៅ​លេង​វិមាន​ទឹកកក​ជាមួយ​នឹង​មនុស្ស​ជាទី​ស្រលាញ់។

រូបភាព https://travel.mdpr.jp/travel/detail/1873346

នៅលើពិភពលោកសណ្ឋាគារទឹកកកដូចនៅ Hokkaido ​មាន​តិច​ណាស់។ ប្រសិន​បើ​អ្នក​ចង់​ផ្លាស់​​ប្តូរ​បរិយា​កាស​ប្លែក​ម្តង​ក្នុង​ជីវិត​ សូមកុំខកខានឱកាសនេះ!

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: