ដំដើរកំសាន្តទស្សនាភូមិ Yufuin នៅប្រទេសជប៉ុន
នៅខេត្ត Oita តំបន់ Kyushu មានភូមិមួយឈ្មោះថា Yufuin ត្រូវបានរចនាឡើងដូចជា Cotswolds ជាតំបន់ល្បីនៅប្រទេសអង់គ្លេស។ ដែលធ្លាប់ផ្សាយនៅលើខ្សែភាពយន្ត Harry Porter។
ដំបូលផ្ទះទាបល្មមដៃប៉ះដល់ មានកន្ត្រកផ្កាពេញផ្លូវ ជាមួយនឹងបុគ្គលិកលក់ដើរចេញដូចក្នុងរឿងព្រេងមាននៅភូមិជប៉ុន។
នៅក្នុងភូមិមានហាងលក់នំតូចមួយ។
ក្រឡេកមើលរូបខាងក្រោមអ្នកនឹងឃើញហាងនំនេះ។
នេះគឺជាហាងនំ Kiki ល្បីក្នុងរឿងគំនូរជីវចល Ghibli។
ប្រសិនបើអ្នកក្រឡេកមើលជិតអ្នកនឹងឃើញឆ្មាខ្មៅព្យួរនៅមុខហាងនំ។
ពេលយប់នៅទីនេះពិតជាស្អាតណាស់។
រូបភាព https://www.express.co.uk
នៅពេលយប់ភូមិប្រែជាកក់ក្តៅដោយសារពន្លឺភ្លើងពណ៌លឿងភ្លឺគ្រប់ផ្លូវ។
Yufuin ត្រូវបានគេចាត់ទុកថាជាភូមិដ៏ល្បីមាន Onsen នៅប្រទេសជប៉ុន។
ប្រសិនបើអ្នកមានពេលវេលាអ្នកអាចមកទីនេះដើម្បីត្រាំ Onsen បែបជប៉ុនជាមួយនឹងបរិយាកាសដូចនៅអឺរ៉ុបដោយមិនចាំបាច់ទៅណាឆ្ងាយទេ។
អាស័យដ្ឋាន៖ 大分県由布市湯布院町川上1503-3
លេខទូរស័ព្ទ៖ 0977-85-5132