មន្ទីរពេទ្យឆ្លងទន្លេទំនើបនៅប្រទេសជប៉ុន
មន្ទីរពេទ្យ Mizuguchi ស្ថិតនៅទីក្រុង Tokyo ជាជម្រើសដំបូងរបស់អ្នកមាននៅប្រទេសជប៉ុន និងបណ្តាប្រទេសមជ្ឈឹមបូព៌ាក៏មកទីនេះដើម្បីឆ្លងទន្លេផងដែរ។
រូបភាព はてなダイアリー
មន្ទីរពេទ្យ Mizuguchi ផ្តល់សេវាកម្ម “Elisabeth” ជួយអោយស្រ្តីមានផ្ទៃពោះអាចសម្រាកឆ្លងទន្លេចំនួន ៦ ថ្ងៃនៅក្នុងបន្ទប់មួយតាមបែបមហាក្សត្រី Elisabeth ប្រទេសអូទ្រីស នៅពេលមហាក្សត្រីសម្រាលកូនដំបូងអាយុ ១៧ ឆ្នាំ។
បន្ទប់នេះត្រូវបានរចនាឡើងដោយបន្ទប់គេងដ៏ប្រណីតមានគ្រែធំស្រស់ស្អាតតាមបែបបុរាណនៃរាជវង្សសតវត្សរ៍ទី ១៩ ដូចជាវិមាននាសម័យទំនើប។
រូបភាព Mommyish
បន្ទប់មានចង្កៀងព្យួរលើពិដាន គ្រែធំពណ៌មាស តុសម្រាប់ទទួលទានអាហារ និងគ្រែសម្រាប់សាច់ញាតិ -ល-។ ទិដ្ឋភាពដូចនៅក្នុងព្រះបរមរាជវាំង។ ទោះយ៉ាងណានេះជាបន្ទប់ដ៏ប្រណិតរបស់មន្ទីរពេទ្យ Mizuguchi។
បន្ទប់ដ៏ប្រណីតនេះត្រូវបានរចនាឡើងជាមួយនឹងកន្សែងសូត្រ ខ្នើយកាំម្ញី និងរបស់របរតុបតែងផ្សេងទៀតក៏មានលក្ខណៈដូចស្តេចដែរ។
រូបភាព youpouch
លើសពីនេះអ្នកអាចទទួលទានមុខម្ហូបផ្សេងៗគ្នាដូចជាសាច់គោអាំងជាមួយទឹកជ្រលក់ឬនំបង្អែម -ល-។
រូបភាព Mommyish
កន្លែងនេះមានពែងតែដូចក្នុងរាជវង្សប្រើដើម្បីបម្រើតែពេលរសៀល។
ជាមួយនឹងបន្ទប់ដ៏ប្រណិតនេះស្រ្តីសម្រាលកូនអាចទទួលបានកន្លែងដែលល្អបំផុត។
រូបភាព 働くママ
ជាការពិតណាស់ជាមួយនឹងកន្លែងសម្រាលដ៏ប្រណិតបែបនេះតម្លៃសម្រាកនៅមន្ទីរពេទ្យមិនថោកទេ។
ដោយដឹងថាគ្រូពេទ្យយកថ្នាំទៅអោយដល់កន្លែង ហើយមានគិលានុបដ្ឋាយិកាម្នាក់រង់ចាំថែទាំអ្នកម្តាយឆ្លងទន្លេតម្លៃជាង ១៥០០ ដុល្លាក្នុងមួយយប់ តម្លៃជាមធ្យមសម្រាប់សេវាកម្ម ៥-៦ ថ្ងៃប្រហែលពី ១២.០០០ ទៅ ១៥.០០០ ដុល្លា។
នាយកមន្ទីរពេទ្យ Mizuguchi បាននិយាយថា៖
“មានគ្រួសារខ្លះចំណាយថវិកាអស់ជាង ៧៥០,០០០ ដុល្លាសម្រាប់សេវាកម្មល្អបំផុតក្នុងមន្ទីរពេទ្យ។ ក្នុងចំណោមនោះមានព្រះនាងមកពីមជ្ឈឹមបូព៌ា អ្នកដែលមានកេរ្តិ៍ឈ្មោះល្បី និងគ្រួសារអ្នកមានពួកគេសុខចិត្តចំណាយអ្វីទាំងអស់ដើម្បីទទួលបានសេវាកម្មដែលពួកគេចង់បាន។”
រូបភាព femina
នេះប្រាកដជាកន្លែងដែលស្រ្តីគ្រប់រូបចង់បាន ហើយមនុស្សជាច្រើនគិតថា “សម្រាលកូនមិនឈឺទេ” នៅមន្ទីរពេទ្យទំនើបនេះ ប៉ុន្តែតម្លៃប្រហែលជាថ្លៃសម្រាប់ស្ត្រីមានផ្ទៃពោះ។
Hai Au