ទេសភាពទីសក្ការៈបូជានៅប្រទេសជប៉ុន
មនុស្សជាច្រើនយល់ថា ជប៉ុនជាប្រទេសកាន់ព្រះពុទ្ធសាសនា ប៉ុន្តែតាមពិតមិនមែននោះទេ។ ស្ថាបត្យកម្មនៃព្រះពុទ្ធសាសនាគឺវត្តរីឯ Shinto គឺជាទីសក្ការៈបូជា។ ស្ថាបត្យកម្មពីរប្រភេទនេះមានច្រើននៅប្រទេសជប៉ុន។ មិនត្រឹមតែស្ថាបត្យកម្មប៉ុណ្ណោះទេ ទស្សនៈសាសនារបស់ជនជាតិជប៉ុនក៏ចម្រុះគ្នាផងដែរ។
ក្នុងលក្ខណៈស្ថាបត្យកម្មរបស់ជប៉ុនស្អាតពិសេសទាក់ទាញភ្ញៀវទេសចរណ៍បរទេសមកទស្សនា។ តើអ្នកធ្លាប់មានឳកាសទៅទស្សនាដែរទេ?
តោះរួមដំណើរកម្សាន្តជាមួយ JAPO ទស្សនាទីសក្ការៈបូជានានានៅប្រទេសជប៉ុន។
ទីសក្ការៈបូជា Takayama Inari
រូបភាព https://chanto.jp.net/going-out/travel/131630/
ទីសក្ការៈបូជានេះមានទីតាំងស្ថិតនៅខេត្ត Aomori តំបន់ Tohoku ប្រទេសជប៉ុន។ កន្លែងនេះពិតជាពិសិដ្ឋណាស់អាចមកបន់ស្រន់សុំគ្រប់រឿងដូចជាកសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម ជលផល សន្តិភាព សុខភាព និងសុវត្ថិភាពពេលធ្វើដំណើរ -ល-។
លក្ខណៈពិសេសនៃទីសក្ការៈបូជានេះស្ថិតលើច្រកទ្វារ Tori មួយពាន់នៅច្រកចូល។ នៅទីនេះអ្នកអាចប្រៀបធៀបជាមួយនឹងទីសក្ការៈបូជា Fushimi Inari នៅ Kyoto ប៉ុន្តែទីនេះមានភាពលេចធ្លោ ព្រោះទេសភាពធម្មជាតិស្អាត។
អាសយដ្ឋាន
ទីសក្ការៈបូជា Takayama Inari / 147-1 Kannosawa, Ushigatacho ទីក្រុង Tsugaru, Aomori។
ទីសក្ការៈបូជា Gozanoishi
រូបភាព https://www.jalan.net/news/article/193595/
ទីសក្ការៈបូជាស្ថិតនៅខេត្ត Akita ជិតបឹង Tazawa-ko។ មនុស្សជាច្រើនមកទីនេះដោយសារច្រកទ្វារ Tori ជាមួយនឹងផ្ទៃទឹកខៀវស្រងាត់។
អាសយដ្ឋាន
ទីសក្ការៈបូជា Gozanoishi/ Shimonakiuchi, Nishiki-cho ទីក្រុង Semboku, Akita
ទីសក្ការៈបូជា Haruna
ផ្លូវទៅកាន់ទីសក្ការៈបូជា Haruna ស្ថិតនៅ Gunma មានកន្លែងគួរអោយចាប់អារម្មណ៍ជាច្រើនទៀត។ អ្នកអាចមើលឃើញព្រះទាំងប្រាំពីរនៅតាមផ្លូវទៅកាន់ទីសក្ការៈបូជា។
អាសយដ្ឋាន
ទីសក្ការៈបូជា Haruna / 849 Harunayamacho ទីក្រុង Takasaki, Gunma
ទីសក្ការៈបូជា Oarai Isomae
រូបភាព https://www.jalan.net/news/article/193595/
នៅ Oarai, Ibaraki មានទីសក្ការៈបូជាបែរមុខទៅសមុទ្រដែលគេជឿថាមានទេវតាជួយថែរក្សាអ្នកធ្វើដំណើរលើសមុទ្រ។ អ្នកថតរូបតែងតែមកទីនេះពេលថ្ងៃលិចដើម្បីថតខ្លោងទ្វារ Tori។
អាសយដ្ឋាន
ទីសក្ការៈបូជា Oarai Isomae/ 6890 Shirahama-cho, Oarai-machi, Higashi-Ibaraki-gun, Ibaraki។
ឧទ្យាន Niikurayama Asama
រូបភាព https://www.jalan.net/news/article/193595/
នៅឧទ្យាននេះអ្នកអាចមើលឃើញនិមិត្តរូបនៃប្រទេសជប៉ុនចំនួន ៣ គឺភ្នំហ្វូជី ផ្កា Sakura និង Gojunoto ៥ ជាន់។ អាចនិយាយថាកម្រឃើញកន្លែងមានទេសភាពស្អាតបែបនេះ។
អាសយដ្ឋាន
ឧទ្យាន Niikurayama Asama (ទីសក្ការៈបូជា Niikurayama Asama)/ 3353-1 Shinkura ទីក្រុង Fujiyoshida, Yamanashi។
ទីសក្ការៈបូជា Togakushi
រូបភាព https://www.jalan.net/news/article/193595/
ទីសក្ការៈបូជានេះលាក់ខ្លួនជ្រៅនៅក្នុងព្រៃដែលព័ទ្ធជុំវិញដោយដើមឈើធំមានអាយុច្រើនឆ្នាំ។
អាសយដ្ឋាន
ទីសក្ការៈបូជា Togakushi Okushakan/ 3690 Togakushi, Nagano, Nagano។
ទីសក្ការៈបូជា Shirahama
រូបភាព https://www.jalan.net/news/article/193595/2
ទីសក្ការៈបូជានេះមានទីតាំងស្ថិតនៅតាមបណ្តោយឆ្នេរខេត្ត Shizuoka។ ទេសភាពសមុទ្រ និងឆ្នេរខ្សាច់ពណ៌សស្រស់ស្អាតគ្រប់រដូវកាល ប៉ុន្តែស្អាតបំផុតគឺនៅខែកុម្ភៈ។
ជាពេលដែលផ្កា Kawazu Zakura រីកនៅក្បែរនោះ ជាមួយនឹងផ្ការីកនៅនិទាឃរដូវមានពណ៌លឿងបង្កើតជាទេសភាពចម្រុះពណ៌។
អាសយដ្ឋាន
ទីសក្ការៈបូជា Shirahama / 2740 Shirahama, Shimoda, Shizuoka។
Kengo Abe