ឧទ្យាន​វត្ត​ឆ្មានៅជប៉ុន​សូម្បី​តែ​ព្រះ​ចៅអធិការក៏ជាឆ្មាដែរ

នៅប្រទេសជប៉ុនមានវត្តចម្លែក​មួយ​ដែល​គេ​ហៅ​ថា​វត្ត​ឆ្មា ​(猫猫寺 – Nyannyan-ji)។ ក្នុង​ភាសាជប៉ុនសម្លេង​របស់​ឆ្មាត្រូវ​បាន​តំ​ណាង​ដោយ​ពាក្យ “Nyan” ចំណែក​ឆ្មាតូចគឺពាក្យ “Nyan nyan”។

រូបភាព https://nyannyanji22.www2.jp

​នៅ​ជប៉ុនវត្តត្រូវ​បាន​ចែក​ចេញជា​បក្ស​ច្រើន​​។ វត្ត​ឆ្មា​នេះ​ស្ថិត​នៅ​ក្នុង​បក្ស​ Maneki Neko។

តើអ្នកចង់ដឹងទេថានរណាជាព្រះចៅអធិការវត្តនេះ?

នេះគឺជា Chin ជាព្រះចៅអធិការជំនាន់​ទី ៣ នៃ​វត្តឆ្មា។

រូបភាព https://nyannyanji22.www2.jp/猫猫寺ファミリー/

ហើយនេះគឺជា Koyuki ជាព្រះចៅអធិការវត្តជំនាន់ដំ​បូង។

រូបភាព https://nyannyanji22.www2.jp/猫猫寺ファミリー/

សម្ភារៈនៅខាងក្នុងវត្តសុទ្ធតែ​រូបឆ្មា។

រូបភាព https://nyannyanji22.www2.jp

វត្ត​នេះ​ពិតជាចម្លែក​ណាស់។

តាម​ពិតនេះជាឧទ្យានមួយដែលមានការរចនាខាងក្រៅស្រដៀងទៅនឹងវត្ត។

រូបភាព https://nyannyanji22.www2.jp

នៅទីនេះអ្នកអាចកម្ម៉ង់អាហារដែលគួរអោយចាប់​អារម្មណ៍ដូចនេះ។

មិន​ត្រឹម​តែ​ព្រះ​ចៅ​អធិការស្លៀក​ស្បង់ចីវប៉ុណ្ណោះ​ទេ សូម្បីតែ​ឆ្មានៅ​ទី​នោះ​ក៏​ស្លៀក​ស្បង់​ចីវ​ដែរ។

រូបភាព https://nyannyanji22.www2.jp/猫猫寺ファミリー/

អ្នកទស្សនាមានឱកាសផឹក​តែ ហើយ​អាច​រៀន​ធ្វើ​រូប​តុក្កតាគួរ​អោយ​ស្រឡាញ់​នេះ។

រូបភាព https://nyannyanji22.www2.jp/猫猫寺ファミリー/

រូប​នៅខាង​ស្តាំ​ដូចជា​សត្វ​ឆ្កែ​។

ក្រៅពី​នេះមានការតាំងពិព័រណ៍ស្នាដៃរបស់វិចិត្រករស្រលាញ់ឆ្មាផងដែរ។

រូបភាព https://nyannyanji22.www2.jp/猫猫寺ファミリー/

ប្រសិនបើអ្នកជាមនុស្សស្រឡាញ់​ឆ្មា ហេតុអ្វីមិនមកទីនេះដើម្បីទស្សនា​វត្ត​ឆ្មា?

អាសយដ្ឋាន៖ 520, Yase Konoecho, Sakyo-ku, Kyoto 

លេខទូរស័ព្ទ៖ 075-746-2216

ចំណាយ ២ នាទីដើរពី​ចំណតតឡានក្រុងខាងជើង Kyoto Bus Mikoga Fuchi 

17/18 (ស្ថានីយ៍ Kyoto) 19 (ស្ថានីយ៍ Kokusaikankan) 16 (Shijo Kawaramachi)

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: