បញ្ហាប្តូរប្រព័ន្ធខ្សែភ្លើងនៅក្រោមដីរបស់ប្រទេសជប៉ុន
បញ្ហាដាច់ចរន្តអគ្គិសនីកំពុងតែបន្តនៅ Chiba ប្រទេសជប៉ុនបណ្តាលមកពីព្យុះមានឈ្មោះថា Faxai បង្កអោយមានមតិជជែកវែកញែករឿងចាស់។ តើគួរឬមិនគួរតំឡើងអគ្គិសនី និងខ្សែភ្លើងនៅក្រោមដី?
រលំបង្គោលអគ្គិសនីមិនត្រឹមតែបង្កការខូចខាតដល់ទ្រព្យសម្បត្តិប៉ុណ្ណោះទេ ថែមទាំងបង្កអោយដាច់ចរន្តអគ្គិសនីផងដែរ។ បច្ចុប្បន្នបញ្ហាកំពុងតែកើតឡើងដោយសារព្យុះ។ នៅក្នុងសន្និសីទសារព័ត៌មានរដ្ឋមន្ត្រីក្រសួងដែនដីជប៉ុនបានប្រាប់អ្នកយកព័ត៌មានថាលោកចង់លើកកម្ពស់ប្រព័ន្ធ “ខ្សែភ្លើងនៅក្រោមដី”។
ប្រទេសជប៉ុននៅក្រោយទីក្រុងធំដទៃទៀតលើពិភពលោកទាក់ទងការធ្វើប្រព័ន្ធអគ្គិសនីក្រោមដី។ នៅ Tokyo មានត្រឹមតែ ៨% ខ្សែភ្លើងអគ្គិសនីស្ថិតនៅក្រោមដី នៅ Osaka តួលេខនេះគឺ ៦%។ ចំណែកនៅទីក្រុងធំៗដូចជា Jakarta, Seoul, ហុងកុង, London និង Paris ខ្សែភ្លើងដាក់នៅក្រោមដី ១០០%។
គំនូសតាងប្រព័ន្ធអគ្គីសនីក្រោមដីនៅក្នុងទីក្រុងធំៗ មួយចំនួនលើពិភពលោក។
(ពីក្រោមឡើងលើ៖ Osaka, Tokyo, Jakarta, Seoul, សិង្ហបុរី តៃវ៉ាន់ ហុងកុង ទីក្រុងឡុង/ប៉ារីស) ប្រភព
ទីតាំងភូមិសាស្ត្រនៅប្រទេសជប៉ុនមិនអនុគ្រោះចំពោះបញ្ហាធ្វើប្រព័ន្ធអគ្គិសនីក្រោមដី។ ក្នុងចំណោមនោះគឺបញ្ហារញ្ជួយដី ប្រព័ន្ធអគ្គិសនីនៅលើងាយស្រួលក្នុងការជួសជុល។ លើសពីនេះដំណើរការអនុម័តមានភាពស្មុគស្មាញនៅទូទាំងដែនសមត្ថកិច្ចមូលដ្ឋាន ហើយប្រព័ន្ធអគ្គិសនីក្រោមដីត្រូវចំណាយថវិកាច្រើន។
ប៉ុន្តែមានបញ្ហាមួយដែលមិននឹកស្មានដល់មកពីសហគមន៍។ តាមពិតបង្គោលភ្លើងនៅលើឬនៅក្រោមដីមិនមានផលប៉ះពាល់ដល់ប្រជាជនជប៉ុនទេ។ អ្នកខ្លះថែមទាំងចូលចិត្តបង្គោលភ្លើងនៅលើ។
ប៉ុន្មានឆ្នាំមុនក្រុមអ្នកគាំទ្រប្រព័ន្ធអគ្គិសនីក្រោមដីលើកឡើងយុទ្ធនាការដើម្បីទទួលបានការយល់ព្រមពីសាធារណជន។ យុទ្ធនាការប្រៀបធៀបភាពខុសគ្នារវាងរូបភាព ukiyo-e និង Hokusai មានឈ្មោះថា “ភ្នំហ្វូជីក្រហម” រូបភាពដើមភ្នំហ្វូជីបន្ថែមបង្គោលភ្លើងដើម្បីអោយប្រជាជនមើលឃើញថាខ្សែភ្លើងធ្វើអោយទេសភាពធម្មជាតិនៅប្រទេសជប៉ុនអាក្រក់។
ប៉ុន្តែយុទ្ធនាការបែរជាគ្មានប្រសិទ្ធភាពដោយសារមនុស្សភាគច្រើនគិតថារូបភាពមានបង្គោលភ្លើង និងខ្សែភ្លើងកាន់តែមានភាពស្រស់ស្អាត។
សូម្បីតែសិល្បករមួយចំនួនក៏យល់ថារូបភាពខ្សែភ្លើងជាផ្នែកមួយនៃទេសភាពជប៉ុនផងដែរ។ អ្នកថតរូប Yoshinori Mizutani បានថតហ្វូងបក្សី Kawau លើខ្សែភ្លើងនៅទីក្រុង Tokyo។
វិចិត្រករ Eiji Sumi បានគូរបង្គោលភ្លើង និងខ្សែភ្លើងដើម្បីបង្ហាញថាវាស្រស់ស្អាតប៉ុណ្ណា។
មានទីតាំងនៅជាយខាងលិចនៃទីក្រុង Tokyo ជាកន្លែងអ្នកថតរូបនាំគ្នាទៅថតខ្សែភ្លើង។
ចំពោះបញ្ហាប្តូរប្រព័ន្ធអគ្គិសនីក្រោមដីរដ្ឋាភិបាលត្រូវការពេលវេលា ថវិកា និងការគាំទ្រពីប្រជាជនផងដែរ។
ប្រភព Spoon- Tamago
Sacchan