ព្រិលចាប់ផ្តើមធ្លាក់នៅ Hokkaido – ជាព្រិលធ្លាក់ដំបូងនៅប្រទេសជប៉ុនក្នុងឆ្នាំនេះ
នៅ Hokkaido កំពុងតែចាប់ផ្តើមធ្លាក់ព្រិល ចំណែកប្រជាជន Tokyo នៅតែស្ថិតក្នុងរដូវស្លឹកឈើជ្រុះ។
ក្នុងរយៈពេលពីរសប្តាហ៍កន្លងទៅទីក្រុង Tokyo ស្ថិតក្នុងអាកាសធាតុក្តៅខ្លាំង។ ប៉ុន្តែចាប់តាំងពីពាក់កណ្តាលខែកញ្ញាសីតុណ្ហភាពចាប់ផ្តើមធ្លាក់ចុះ។ នៅតំបន់ភាគខាងជើងនៃប្រទេសជប៉ុនកោះ Hokkaido ប្រជាជនរំលងរដូវស្លឹកឈើជ្រុះចូលរដូវរងារ។
វីដេអូនេះថតនៅម៉ោង ៨ និង ៣០ នាទីព្រឹកថ្ងៃទី ១៩ នៅលើភ្នំ Asahidake ក្នុងឧទ្យានជាតិ Daisetsuzan មានទីតាំងស្ថិតនៅលើភ្នំ Hokkaido។ ទោះបីជា Hokkaido ទទួលរដូវរងារលឿនជាងតំបន់ផ្សេងទៀតនៅប្រទេសជប៉ុន ប៉ុន្តែយោងតាមការសម្ភាសជាមួយភ្ញៀវទេសចរណ៍មួយចំនួនមកពី Tokyo និង Kanto បានអោយដឹងពួកគេមិនគិតថាអាកាសធាតុអាចត្រជាក់ខ្លាំងបែបនេះទេ។
រូបភាពក្នុងវីដេអូ
រូបភាពព្រិលធ្លាក់ត្រូវបានផុសនៅលើបណ្តាញសង្គម។
黒岳山頂からさらに先にある黒岳石室周辺で初雪が降りました!
今朝6時の時点で5cm程度の積雪。現在も降り続いています。
今後登山する予定の方は十分な注意が必要です。 pic.twitter.com/cOe1JoCJB9— 大雪山層雲峡黒岳ロープウェイ (@rinyu_kurodake) September 18, 2019
黒岳山頂からさらに先にある黒岳石室周辺で初雪が降りました!
今朝6時の時点で5cm程度の積雪。現在も降り続いています。
今後登山する予定の方は十分な注意が必要です。 pic.twitter.com/cOe1JoCJB9— 大雪山層雲峡黒岳ロープウェイ (@rinyu_kurodake) September 18, 2019
នេះជាព្រិលធ្លាក់ដំបូងនៅប្រទេសជប៉ុនក្នុងឆ្នាំនេះ យឺតមួយខែបើប្រៀបនឹងឆ្នាំមុនលើភ្នំ Kurodake។ ទោះបីជាយ៉ាងណាព្រឹត្តិការណ៍ព្រិលធ្លាក់កាលពីឆ្នាំមុនយោងតាមឧតុនិយម Tenki.jp បញ្ជាក់ថាមិនធម្មតា។ ដូច្នេះពេលវេលានៅឆ្នាំនេះត្រូវបានគេចាត់ទុកថាត្រូវនឹងដំណើរអាកាសធាតុទូទៅ។
黒岳山頂からの紅葉もキレイ!
でもすごく寒い!さっき雪降った。持ってきた防寒具全部着てぬくぬく。温かいコーヒーも飲んだ。ゆっくり下山するか。 pic.twitter.com/OlnPCvPquy— EMK Λ (@EMK_MrT) September 18, 2019
ព្រិលធ្លាក់ធ្វើអោយឧទ្យានទាំងមូលគ្របដណ្តប់ទៅដោយព្រិល។ ទោះបីស្ថិតក្នុងរដូវស្លឹកឈើជ្រុះប៉ុន្តែ Hokkaido បែរជាស្ថិតក្នុងរដូវរងារ។
ប្រភព Soranews
Sacchan