មតិរិះគន់រូបថតតារាម៉ូដែល Kiko Mizuhara នៅប្រទេសជប៉ុន
កាលពីដើមឆ្នាំនេះតារាស្រី Kiko Mizuhara ម្នាក់អាយុ ២៨ ឆ្នាំ ជាតារាម៉ូដែល តារាសម្តែង តារាចម្រៀង និងជាអ្នករចនាម៉ូដ បានជួបសំណេះសំណាលជាមួយតារាល្បីក្នុងកម្មវិធី Queer Eye របស់ Netflix ក្នុងដំណើរកម្សាន្តនៅប្រទេសជប៉ុន។
Kiko នឹងបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តពិសេសរបស់ Queer Eye នៅប្រទេសជប៉ុនគ្រោងនឹងចាក់ផ្សាយលើ Netflix នៅថ្ងៃទី ១ ខែវិច្ឆិកា។
រូបភាព http://haraheko.com/diet/22/
ជាមួយនឹងអ្នកគាំទ្រចំនួន ៥,៣ លាននាក់នៅលើបណ្តាញសង្គម Instagram តារា Kiko ទទួលបានអ្នកគាំទ្រជាច្រើននៅទូទាំងពិភពលោក ប៉ុន្តែការបង្ហាញខ្លួននាពេលខាងមុខនេះរបស់នាងលើ Queer Eye សន្យាថានឹងធ្វើអោយប្រជាប្រិយភាពរបស់នាងឈានដល់កម្រិតថ្មី។
មនុស្សគ្រប់គ្នាមិនត្រឹមតែចាប់អារម្មណ៍នឹងរូបរាងដ៏ស្រស់ស្អាតរបស់ Kiko ប៉ុណ្ណោះទេ ប៉ុន្តែដោយសារអត្តចរិតរួសរាយរាក់ទាក់។ ដោយសារចរិតទាំងនេះផ្ទុយជាមួយនឹងចរិតរបស់ជនជាតិជប៉ុនប្រកាន់គំនិតចាស់បុរាណ ដូច្នេះហើយធ្វើអោយនាងជួបរឿងអាស្រូវទាក់ទងនឹងរូបថតតារាម៉ូដែលស្រីនៅជប៉ុន។
Kiko បានចែករំលែករូបថតនៅលើ Instagram របស់នាងក្នុងឆ្នាំ ២០១៩ នៃទស្សនាវដ្តីអាឡឺម៉ង់ Ind Indie។
កន្លែងថតរូបនៅក្នុងបន្ទប់បែបជប៉ុន។
https://www.instagram.com/p/B2Ka4vkhNcG/?utm_source=ig_web_copy_link
https://www.instagram.com/p/B2KbwzsB3d3/?utm_source=ig_web_copy_link
https://www.instagram.com/p/B2KbiKfhP-2/?utm_source=ig_web_copy_link
ប៉ុន្តែអ្វីដែលធ្វើអោយអ្នកទាំងអស់គ្នាភ្ញាក់ផ្អើលគឺរូបថតនេះ។ នៅក្នុងរូបថត Kiko កំពុងអង្គុយលើតុទាបបែបជប៉ុនបង្ហាញពីភាពស៊ិចស៊ី។
https://www.instagram.com/p/B2Kb6Yxh3MZ/?utm_source=ig_web_copy_link
បញ្ហាដែលកំពុងត្រូវពិភាក្សាមិនមែនឥរិយាបថរបស់នាងទេ ប៉ុន្តែសកម្មភាពអង្គុយនៅលើតុ។
ពេលចូលបន្ទប់បែបប្រពៃណីជប៉ុនអ្នកត្រូវគោរពតាមច្បាប់ទម្លាប់ជាច្រើន។ ដំបូងត្រូវដោះស្បែកជើងមុនពេលចូលបន្ទប់កុំអោយប៉ះឈើនៅច្រកចូល និងព្រំនៅកណ្តាល។ អង្គុយត្រឹមត្រូវតាមកន្លែង ឧទាហរណ៍ភ្ញៀវត្រូវអង្គុយនៅឆ្ងាយពីទ្វារ និងនៅមុខ Tokonoma។
អ្នកបញ្ចេញយោបល់យល់ថាទង្វើដាក់ជើងអង្គុយលើតុមិនសមរម្យ និងខ្វះការគោរពចំពោះវប្បធម៌ប្រពៃណីរបស់ជប៉ុន។ មតិយោបល់មួយចំនួនរិះគន់សំដៅទៅលើ Kiko ចំណែកមួយចំនួនទៀតនិយាយថាអ្នកថតរូបមិនចេះសង្កេត។
ផ្ទុយទៅវិញរូបថតមានមតិរិះគន់ច្រើនក៏ជារូបភាពដែលទទួលបានការចាប់អារម្មណ៍បំផុតនៅក្នុង Series ផងដែរ។ អ្នកគាំទ្រជាច្រើនសរសើរស្នាដៃ និងភាពទាក់ទាញរបស់នាង។
ការបង្ហាញរូបថតដែលបង្កមតិរិះគន់ច្រើនតែជាវិធីសាស្រ្តលើកកម្ពស់ការយល់ដឹងអំពីក្រុមហ៊ុនដើម្បីបង្កើនការលក់។ មានរឿងស្រដៀងគ្នាករណី Kim Kardashian ចុះឈ្មោះម៉ាកផលិតផលខោត្រនាប់ Kimono។
ប្រភព https://nlab.itmedia.co.jp
Sacchan