Sandwich ស្នូលផ្លែឈើរស់ជាតិ​​ឆ្ងាញ់

Sandwich គឺជា​អាហារពេល​ព្រឹកដែល​ពេញ​និយមនៅអឺរ៉ុប។ Sandwich នាំចូល​ប្រទេសជប៉ុននៅដើមទសវត្សទី ៩០ ។ បច្ចុប្បន្ន Sandwich គឺជា​អាហារពេល​ព្រឹកដែល​ប្រជាជនជប៉ុន​និយមចូលចិត្ត ត្រូវបានដាក់លក់នៅគ្រប់ទីកន្លែង។

ភាពស្រដៀងគ្នារវាង Sandwich និង​នំ​បុ័ង​គឺ​មាន​ស្នូល​នៅ​ចំ​កណ្តាល។ រូបភាពខាងក្រោមជា Sandwich ពង​មាន់​លាយ​ Mayonnaise ជាមួយ​នឹង​ Smoked meat និងបន្លែ។

រូបភាព https://www.kewpie.co.jp/recipes/recipe/QP00013315/

ចំណែក Sandwich សាច់​ជ្រូក​លាយ​ម្សៅ​បំ​ពង ​(Tonkatsu) និងស្ពៃក្តោបគេហៅថា Katsu-sando [មកពីពាក្យ とんかつ (Tonkatsu) និង サンドウィッチ (Sandoichhi)]។

រូបភាព https://entabe.jp/23183/

Sandwich ស្នូល​ត្រីធូណាកំប៉ុង និង Mayonnaise គេហៅថា Tsuna-sando (មកពី​ពាក្យ ツナ (Tsuna) និង サンドウィッチ (Sandoicchi))។

រូបភាព https://epicurean.tokyo/chef/kataoka/

បច្ចុប្បន្ននៅលើទីផ្សារមាន Sandwich ច្រើនប្រភេទ។ តើ​អ្នក​ធ្លាប់​ញ៉ាំ Sandwich ផ្លែឈើដែរឬទេ?

រូបភាព https://daidokolog.pal-system.co.jp/recipe/5529

រូបភាព https://plat.navitime.co.jp/article/LET20170920050072/

ភាគ​ច្រើន​ស្រ្តីចូល​ចិត្ត Sandwich ផ្លែឈើ។

ស្តាប់ទៅពិតជាចម្លែក Sandwich ញ៉ាំជាមួយ​ផ្លែ​ឈើ​។

ខ្ញុំក៏គិតថាវាចម្លែកដែររហូតដល់ពេលខ្ញុំញ៉ាំ Sandwich ផ្លែឈើមានរសជាតិឆ្ងាញ់។

ខ្ញុំដឹងថា Sandwich ផ្លែឈើដូចជា​នំ​ផ្អែម​ផ្សេង​ទៀត។ ប៉ុន្តែមាន​ចំនុចដូចក៏​មានភាព​ខុសគ្នាដែរ ក្រៅពី​បន្ថែម​ក្រែម​ស្រស់នៅ​កណ្តាល Sandwich ផ្លែឈើមានប៊ឺធ្វើពី​ប្រេងរុក្ខជាតិ។ ដូច្នេះ​រសជាតិ​ប៊ឺប្រៃបន្តិចធ្វើអោយ​អ្នក​ញ៉ាំមិន​ធុញ។

សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ Sandwich ផ្លែឈើ​អាច​សាក​ល្បងធ្វើនៅ​ផ្ទះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: