អាវុធសម្ងាត់ដែលគ្រោះថ្នាក់បំផុតរបស់ Ninja
អ្នកអាន JAPO ប្រាកដជាធ្លាប់ឃើញ Manga Ninja ដែលល្បីរបស់អ្នកនិពន្ធ Masashi Kishimoto – Naruto។
Ninja គឺជាតំណាងដែលមានប្រជាប្រិយភាពខ្លាំងនៅប្រទេសជប៉ុន មានច្រើននៅក្នុងរឿង Manga និង Anime។ ពេលមើលរឿងកំប្លែងឬរឿងគំនូរជីវចល Ninja អ្នកប្រាកដជាចាប់អារម្មណ៍ចំពោះសមត្ថភាពលោតផ្លោះរបស់ Ninja មែនទេ?
ប៉ុន្តែតាមពិតមិនដូចការស្រមៃទេ Ninja ក៏ដូចជាមនុស្សមានសាច់ឈាមធម្មតា គ្រាន់តែទទួលការបណ្តុះបណ្តាលជំនាញដើម្បីបំពេញបេសកម្មធ្វើឃាត។
មិនដូចជា Samurai ទេអាវុធរបស់ Ninja ត្រូវបានផលិតដើម្បីគោលបំណងនៃការធ្វើឃាត ដូច្នេះអាវុធត្រូវសមនឹងសមត្ថភាព Ninja។
Japo នឹងណែនាំអ្នកអំពីអាវុធដែល Ninja តែងប្រើ។
ដាវ Ninja (Shinobitou)
រូបភាព http://www.ninja-museum.com/ninja-database/?p=40
ដាវរបស់ Ninja ខ្លីជាងដាវរបស់ Samurai។ ជាពិសេសដាវរបស់ Ninja សម្រាប់សកម្មភាពលួចលាក់ ដូច្នេះដាវខ្លីហើយត្រង់ជួយពួកគេអោយបំពេញបេសកកម្មបានយ៉ាងងាយស្រួលនៅកន្លែងតូចចង្អៀត។
ចំណុចមួយទៀតត្រូវកត់សំគាល់គឺស្រោមដាវ។ ចំពោះ Samurai ដាវគឺជាវត្ថុតំណាងអោយមោទនភាព ដូច្នេះពួកគេរក្សាស្រោមដាវយ៉ាងប្រុងប្រយ័ត្ន។ ពេលក្រឡេកមើលស្រោមដាវរបស់ Samurai អ្នកនឹងឃើញថាវាតែងតែភ្លឺរលោង និងស្អាតជានិច្ច។ ផ្ទុយទៅវិញស្រោមដាវរបស់ Ninja ភាគច្រើនមានពណ៌ខ្មៅដើម្បីងាយស្រួលលាក់នៅពេលយប់។
នៅក្រោមទឹក Ninja ប្រើស្រោមដាវធ្វើជាបំពង់ខ្សល់សម្រាប់ដកដង្ហើម ឬចោះជញ្ជាំងដើម្បីលួចស្តាប់។
ក្នុងករណីផ្សេងទៀតស្រោមដាវត្រូវប្រើធ្វើជាឧបករណ៍ជួយ Ninja លោតផ្លោះទៅជញ្ជាំងម្ខាងទៀត។
ក្រញ៉ាំ (Tekkoukagi)
រូបភាព https://www.taiyo-planet.co.jp/?p=30666
នេះជាអាវុធមានមុខងារធ្វើឃាត។ មានពីរប្រភេទ ទី ១ គឺពាក់នៅលើខ្នងដៃ និងទី ២ ពាក់នៅក្នុងបាតដៃ។
អាវុធនេះមិនត្រឹមតែធ្វើអោយរបួសប៉ុណ្ណោះទេ ប្រើសម្រាប់ជីកដី និងដណ្តើមអាវុធពីសត្រូវ។
អាវុធនេះពិតជាមានភាពងាយស្រួលព្រោះវាពាក់ជាប់ដៃរបស់ Ninja ដូច្នេះ Ninja អាចប្រើដៃរបស់ខ្លួនកាន់អាវុធផ្សេងទៀត។
អាវុធសម្ងាត់ (Shuriken)
រូបភាព https://repmart.jp/products/sl68694.html
មនុស្សជាច្រើនយល់ច្រឡំថាអាវុធសម្ងាត់ជាអាវុធវាយប្រហារ ប៉ុន្តែវាជាអាវុធប្រើសម្រាប់ការពារខ្លួន។
មុខងារចម្បងរបស់អាវុធសម្ងាត់ធ្វើអោយសត្រូវភ្ញាក់ផ្អើល ហើយឆ្លៀងឳកាសគេចខ្លួន។ ដូច្នេះអាវុធមិនបង្ករបួសធ្ងន់ឡើយ។
កាំបិត (Kunai)
រូបភាព https://www.amazon.co.jp/1st
អាវុធនេះធ្លាប់មាននៅក្នុងរឿង Manga ល្បីរបស់ Naruto។ ក្រៅពីមុខងារដូចកាំបិតធម្មតា Kunai ប្រើសម្រាប់ឡើងជញ្ជាំងឬជីករណ្តៅ។ ដូច្នេះវាមានឈ្មោះផ្សេងទៀតថា Survivor Knife (កាំបិតការពារជីវិត)។
ចិញ្ចៀនម្ជុល (Kakute)
រូបភាព http://one.swt-koubou.jp/ca6/67/
អាវុធនេះមើលទៅដូចជាចិញ្ចៀនធម្មតាលើកលែងតែមានម្ជុល។ Ninja ពាក់ចិញ្ចៀននេះលើម្រាមដៃកណ្តាលហើយលាក់ម្ជុលក្រោយបាតដៃ។ មុខងាររបស់ Kakute សម្រាប់វាយប្រហារភ្នែក ក ដៃ ឬជើងរបស់សត្រូវ។ លក្ខណៈពិសេសនៃចិញ្ចៀនម្ជុលដើម្បីបង្វែងដាន និងវាយប្រហារសត្រូវ។
ផ្សែងភ្នែក (Metsubishi)
រូបភាព http://www.uradoori.com/archives/30231543.html
អាវុធនេះតាមពិតជាសំបកពងមាន់ផ្ទុកផេះ ម្ទេស និងកំទេចកញ្ចក់នៅខាងក្នុង។ មុខងាររបស់ Metsubishi ធ្វើអោយសត្រូវមើលមិនឃើញហើយរត់គេចខ្លួន។ អាវុធនេះប្រហាក់ប្រហែលនឹងគ្រាប់បែកឧស្ម័នសព្វថ្ងៃដែរ។
ក្រញ៉ាំឆ្មា (Nekote)
រូបភាព https://twitter.com/emonok1/status/1026334016679501824
ដូចជាឈ្មោះរបស់អាវុធគឺក្រញ៉ាំឆ្មាមានមុខងារធ្វើឃាត។ Ninja ប្រើក្រញ៉ាំឆ្មាវាយប្រហារសត្រូវ។ ប្រសិនបើមានថ្នាំពុល Nekote អាចបង្កគ្រោះថ្នាក់ដល់ជីវិត។
កណ្តៀវ (Kusarigama)
រូបភាព https://www.no1shop.jp/annai/omosiroguzzu/kukama.html
នេះគឺជាការរួមបញ្ចូលរវាងកណ្តៀវរបស់ប្រជាកសិករ និង Nunchaku។ របៀបប្រើបោះកណ្តៀវដើម្បីវាយប្រហារ អាចប្រើកណ្តៀវដើម្បីទម្លាក់អាវុធ ឬកាត់ក ដៃ និងជើងរបស់សត្រូវ។
គុណសម្បត្តិនៃអាវុធទាំងនេះអាចប្រើជិត និងឆ្ងាយ។
អាវុធរបស់ Ninja ភាគច្រើនបម្រើគោលបំណងសម្លាប់មនុស្ស និងរត់គេចខ្លួន។ ជាការពិតណាស់ Ninja មិនរាប់ថាសុចរិតដូច Samurai ទេ ប៉ុន្តែពួកគេសុីឈ្មួលសម្លាប់មនុស្សអាជីព រស់នៅដោយសេរីភាពមិនចាំបាច់គោរពថ្នាក់លើ។
តើអ្នកចូលចិត្ត Samurai ឬ Ninja?
Kengo Abe