ផឹក​ស្រាបៀរ​លក្ខណៈ​ Buffet តើអ្នក​ធ្លាប់​អត់?

នៅ​ហាង​ស្រាជប៉ុន​ច្រើន​តែ​ផឹកលក្ខណៈ Buffet ​មាន​ន័យ​ថា​អ្នក​ត្រូវចំ​ណាយ​ប្រាក់តាម​ការ​កំ​ណត់ដើម្បី​ផឹក​មាឆ្អែតក្នុងរយៈពេលកំណត់។

រូបភាព http://blog.c21smile.com

ក្នុងមួយ​​ឈុត Buffet មានស្រាជាច្រើនប្រភេទរួមមានស្រាទំពាំងបាយជូរ Shochu, Cocktail, Whiskey និងស្រាបៀរ។ នៅ​ក្នុង​ពិធី​ជប់​លៀង​ផឹក​ Buffet តើ​ស្រាបៀរ​ប្រភេទ​ណា​ដែលអ្នក​ចូលចិត្ត​ជាង​គេ?

ប្រៀបធៀបតម្លៃនៃប្រភេទនីមួយៗ!

ស្រាបៀរស្រស់

រូបភាព https://www.kua-aina.com/menu/draft-beer.html

មិន​ត្រឹម​តែ​ប្រជាជន​ខ្មែរប៉ុណ្ណោះ​ទេ ជនជាតិ​ជប៉ុនក៏ចូលចិត្តផឹកស្រាបៀរដែរ។ រាល់​ពេល​ទៅ​ផឹកដំ​បូង​គេ​ហៅ​ស្រាបៀរមុន ចំណែក​ប្រភេទ​ផ្សេង​​ហៅ​តាម​ក្រោយ។ ស្រាបៀរស្រស់ ២០ លីត្រលក់ក្នុងតម្លៃ ១០.០០០ យ៉េន (ប្រហែល ៩២ ដុល្លា)។ ចំណែក​ស្រាបៀរ ៤០០ មីលីលីត្រ (បើដកពពុះ​ចេញត្រឹម ៣០០ មីលីលីត្រ) តម្លៃប្រហែល ១៥០ យ៉េនក្នុង​មួយ​កែវ។

ប្រសិនបើមិនមែនផឹក Buffet ប៉ុន្តែទិញដាច់ដោយឡែកតម្លៃស្រាបៀរប្រហែល ៥០០ យ៉េន។

Highball 

រូបភាព https://gg-gadget.net/?p=474

Highball គឺជាភេសជ្ជៈមាន​ជាតិ​ហ្គេស រសជាតិក្រូចឆ្មានាំមក​នូវអារម្មណ៍ត្រជាក់ ស្រស់ស្រាយ ហើយ​សាក​សម​សម្រាប់​រដូវក្តៅ។

Whiskey មួយដប ៤ លីត្រមានតម្លៃ ៤,០០០ យ៉េនអាច​ធ្វើ​បាន ១៣០ កែវ Highball។ ប្រសិន​បើ​គិត​ទឹក​មាន​ជាតិ​ហ្គេស និងក្រូច​ឆ្មាតម្លៃ​ប្រហែល ៥០ យ៉េន​ក្នុង​មួយ​កែវថោកជាងស្រាបៀរ។

ស្រាជប៉ុន

រូបភាព https://www.amazon.co.jp

អាស្រ័យ​ទៅ​លើ​ហាង​ផលិតតម្លៃ​មាន​ភាព​ខុស​គ្នា។ ស្រា ១ ដបចំណុះ ១,៨ លីត្រត្រូវបានលក់ក្នុងតម្លៃ ៣០០០ យ៉េនមានន័យថា ១៨០ មីលីលីត្រប្រហែល ៣០០ យ៉េន។ ហាង​ផលិតស្រាថោកជាង​មាន​តម្លៃពី ១៥០ ទៅ ២០០ យ៉េនថ្លៃ​ជាងបើប្រៀប​នឹង​ភេសជ្ជៈដទៃទៀត។

ស្រាទំពាំងបាយជូរ

រូបភាព https://shop.riedel.co.jp/products/detail.php?product_id=151

ស្រដៀងនឹងស្រាជប៉ុនដែរ តម្លៃ​ស្រាទំពាំងបាយជូរខុស​គ្នា​ ប៉ុន្តែតម្លៃមធ្យមក៏ប្រហាក់ប្រហែលនឹងស្រាជប៉ុនដែរ។

សរុបសេចក្ដីប្រសិនបើអ្នកទៅផឹក Buffet តើ​អ្នកនឹង​​ផឹក​ប្រភេទ​ណា​? តើអ្នកចូលចិត្តស្រាប្រភេទ​ថ្លៃដូចជាស្រាជប៉ុន និងស្រាទំពាំងបាយជូរដែរឬទេ? ឬផឹក​តែ​ស្រាបៀរ? 

ក្រៅពីនេះ​មាន​ហាង​មួ​យ​ចំនួនលក់ស្រាបៀរក្នុង​តម្លៃ ១៥០ យ៉េនបញ្ចុះសល់ត្រឹម ១០០ យ៉េន។​ ការបញ្ចុះតម្លៃជួយ​អោយ​លក់​ស្រាបៀរ​បាន​ច្រើន ទន្ទឹម​នឹង​ការ​លក់​ស្រាបៀរមាន​លក់​ម្ហូប​ក្លែមដើម្បីបង្កើនប្រាក់ចំណេញ។

ប្រសិន​បើ​មាន​ឳកាសទៅ​ផឹក Buffet គួរតែផឹកអោយ​សប្បាយ។

Kengo Abe​

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: