សេវាកម្មថ្មីជួយ​ចាប់​ចោរ និងបង្ការព្រាននារី​នៅ​លើ​រថ​ភ្លើង

តើអ្នកកំពុងរស់នៅប្រទេសជប៉ុនហើយកំពុងជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុមែនទេ? សេវាកម្មថ្មីនៅប្រទេស​ជប៉ុនត្រូវ​បាន​បង្កើតឡើងដោយក្រុមហ៊ុន Insotsu, Inc មាន​ឈ្មោះ​ថា “អ្នក​ប្រមាញ់​ទទួលប្រាក់​រង្វាន់” អាចជួយអ្នកបាន។

ដូចដែល​បាន​បញ្ជាក់​អំពី​សេវាកម្ម​នេះអនុញ្ញាត​អោយ​អ្ន​ក​ដែល​ចុះ​ឈ្មោះទាំង​អស់​អាច​ក្លាយទៅជា “អ្នក​ប្រមាញ់​ទទួលប្រាក់​រង្វាន់” ទទួល​បាន​ប្រាក់​រង្វាន់​ពេល​ចាប់​បានអ្នក​​លួចឥវ៉ាន់ឬ​ព្រាន​នារី​នៅ​លើ​រថ​ភ្លើង​។

Insotsu, Inc កំពុងព្យាយាមផ្សព្វផ្សាយគម្រោង​ទៅ​ដល់​ម្ចាស់​ហាងតាមការ​ប្រកាសព័ត៌មានចំណងជើងថា៖

“ហាងរបស់អ្នកគ្មានចោរលួចទៀតទេ ដោយ​សារ​អ្នក​ប្រមាញ់​មាន​ប្រាក់​រង្វាន់ យើងប្តេជ្ញាចាត់វិធានការប្រឆាំងនឹងចោរដែលហាងរបស់អ្នកមិនចាំបាច់ចំណាយប្រាក់ឡើយ”។

ជាមួយនឹង​សេចក្តីប្រកាសព័ត៌មានគឺជារូបភាពផ្សព្វផ្សាយគួរអោយជឿជាក់ណាស់។

ការចេញផ្សាយនេះបង្ហាញពី​ចំនួន​លួច​ឥវ៉ាន់នៅតាមហាងនានាទូទាំង​ប្រទេស​ជប៉ុន​ជាង ១០០,០០០ ករណីក្នុងមួយឆ្នាំ។​ ហេតុដូច្នេះហើយហាងនានាចាំបាច់ត្រូវរកដំណោះស្រាយចំពោះបញ្ហានេះគឺ​រក​ “អ្នក​ប្រមាញ់​ទទួលប្រាក់​រង្វាន់” គឺជាសេវាកម្មទប់ស្កាត់ដ៏ល្អ។ ថ្លៃ​ដំឡើងឧបករណ៍សុវត្ថិភាពការពារ​ទំនិញ​មិន​ទាន់​គិត​ប្រាក់ខ្ពស់។ ចំណែក​សេវាកម្ម​ “អ្នក​ប្រមាញ់​ទទួលប្រាក់​រង្វាន់” ស្ទើរតែ​ឥតគិតថ្លៃដោយ​សារមាន​ជំនួយពីអតិថិជន​​ផ្សេងទៀត។

បន្ទាប់​មក​អ្នក​ប្រមាញ់​អាចទទួល​បាន​ប្រាក់​រង្វាន់​សម្រាប់​សកម្ម​ភាព​របស់​ខ្លួន​។

Poster ប្រកាសខាងក្រោមជាឧទាហរណ៍សម្រាប់ម្ចាស់ហាង ប្រាប់អ្នកដែលមានបំណងលួចថាហាង​បាន​ប្រើ​សេវាកម្ម​ “អ្នក​ប្រមាញ់​ទទួលប្រាក់​រង្វាន់”។

អ្នកដើរទិញឥវ៉ាន់នៅក្បែរអ្នកអាចជាអ្នកប្រមាញ់ទទួលប្រាក់​រង្វាន់។

តើនៅពេល​ណាពួកគេនឹងបំពេញបេសកកម្ម?

តើអ្នកណាជាអ្នកប្រមាញ់?

សូម្បី​តែ​បុគ្គលិក​ហាង​ក៏​មិន​ដឹងដែរ។

យើងនឹងរាយការណ៍ការលួច​ទៅអោយប៉ូលីសភ្លាម។​ ចោរលួចត្រូវតម្រូវអោយបង់ប្រាក់ចំពោះទំនិញ និង​ប្រាក់សំ​ណង ៣០,០០០ យ៉េនសម្រាប់​ការ​ចំ​ណាយ​ផ្សេងរួមទាំងប្រាក់រង្វាន់របស់​អ្នក​ប្រមាញ់។

អ្នកក៏អាចក្លាយជាអ្នក​ប្រមាញ់បាន​ដែរ។ ចុះឈ្មោះនៅ bouhun.jp។

លើសពីនេះសេវាកម្មអាច​ប្រើ​ដើម្បី​កា​រពារព្រាន​នារីនៅ​លើ​រថភ្លើង និងកន្លែងសាធារណៈផងដែរ។ “អ្នក​ប្រមាញ់​​ទទួលប្រាក់​រង្វាន់” ត្រូវបានគេរំពឹងថានឹងជួយជនរងគ្រោះដែលមិនហ៊ាននិយាយចេញឬអ្នកដែលចង់បង្ការព្រានារី។

យោងទៅតាមស្ថានភាពនៃការចុះឈ្មោះបច្ចុប្បន្នមានតែហាង Saitama ប៉ុណ្ណោះប្រើសេវាកម្ម​ចាប់​ចោរ និង​សេវាកម្ម​បង្ការព្រាននារីនៅ Tokyo។ ប៉ុន្តែបន្ទាប់ពីសេចក្តីប្រកាសព័ត៌មានបានចេញផ្សាយសង្ឃឹមថាមានមនុស្សកាន់តែច្រើនចុះឈ្មោះចូលរួមនាពេលខាងមុខនេះ។

ប្រសិនបើអ្នកចាប់អារម្មណ៍អ្នកក៏អាចចុះឈ្មោះនៅទីនេះ Bounty Hunter

ប្រភព https://grapee.jp/en/122803

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: