ប្រទេសជប៉ុនរឹតបន្តឹងច្បាប់ចំពោះអ្នកជក់បារីមុនព្រឹត្តិការណ៍ Olympic Tokyo 2020
នៅក្នុងទីក្រុងបាងកក សិង្ហបុរី និងទីក្រុង Tokyo ប្រទេសជប៉ុន ហាមឃាត់ជក់បារីនៅកន្លែងសាធារណៈត្រូវបានរឹតបន្តឹងយ៉ាងតឹងរ៉ឹង។ ចាប់ពីខែមេសាឆ្នាំ ២០២០ ច្បាប់នេះមានឈ្មោះថា “ច្បាប់លើកកម្ពស់សុខភាព” ត្រូវបានអនុវត្តនៅទូទាំងទីក្រុង Tokyo។ នៅក្នុងភោជនីយដ្ឋាន កន្លែងលក់ម្ហូបអាហារ និងការិយាល័យជាកន្លែងហាមជក់បារី។
នៅឆ្នាំក្រោយមានភ្ញៀវទេសចរណ៍បរទេសជាច្រើនមកចូលរួមកីឡា Olympic។ ទីក្រុង Tokyo អនុវត្តច្បាប់នេះដើម្បីកុំអោយប្រជាជនរងគ្រោះដោយសារផ្សែងបារី។
អ្នកប្រាកដជាធ្លាប់ឮអំពីផលប៉ះពាល់នៃការជក់បារី។ ការជក់បារីគឺជាមូលហេតុចម្បងធ្វើអោយកើតជំងឺមហារីកសួត និងជំងឺដែលទាក់ទងផ្សេងទៀត។ ផលប៉ះពាល់នៃផ្សែងបារីមិនត្រឹមតែប៉ះពាល់ដល់អ្នកជក់បារីប៉ុណ្ណោះទេ ប៉ុន្តែអ្នកដែលស្រូបផ្សែងបារីក៏ទទួលផលប៉ះពាល់ដូចគ្នាដែរ។
ជក់បារីគឺជាជម្រើសរបស់បុគ្គលម្នាក់ៗបើវាមិនប៉ះពាល់ដល់អ្នកដទៃ។ ប្រសិនបើអ្នកមិនជក់បារី ប៉ុន្តែមានជំងឺដោយសារអ្នកដែលជក់បារីពិតជាមិនត្រូវទេ។
ជាពិសេសនៅក្នុងភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងដែលមានទីធ្លាតូចចង្អៀតអាចស្រូបផ្សែងបារីច្រើន។ ដូច្នេះអ្នកដែលមិនអាចទ្រាំបានសូមទៅរកកន្លែងដែលអនុញ្ញាតអោយជក់បារីដើម្បីដោះស្រាយតម្រូវការផ្ទាល់ខ្លួនរបស់អ្នក។
រូបភាព http://kokubunji-life.blog.jp/archives/15867478.html
ទោះបីដើរនៅតាមផ្លូវបណ្តើរជក់បារីបណ្តើរឬចោលកន្ទុយបារីដែលជក់រួចតាមផ្លូវក៏ត្រូវហាមឃាត់ដែរ។ ដូច្នេះអ្នកដែលចង់ជក់បារីគួរតែជក់នៅកន្លែងដែលបានកំណត់ និងចោលកន្ទុយនៅកន្លែងដែលអនុញ្ញាត។
ក្រៅពីទីក្រុង Tokyo តំបន់ផ្សេងទៀតអនុវត្តច្បាប់តឹងរ៉ឹងជាងនេះ។ ឧទាហរណ៍នៅក្នុងខេត្ត Nara ហាមអ្នកដែលជក់បារីក្នុងរយៈពេល ៤៥ នាទីមិនអាចប្រើជណ្តើរយន្ត។ ដោយសារផ្សែងបារីនៅជាប់សម្លៀកបំពាក់បង្កការលំបាកសម្រាប់មនុស្សនៅជំុវិញ ជាពិសេសនៅក្នុងបរិយាកាសតូចចង្អៀតដូចជាជណ្តើរយន្ត។
ច្បាប់ទាក់ទងនឹងការជក់បារីនៅក្នុងប្រទេសជប៉ុនកាន់តែតឹងរ៉ឹងជាងមុន។ ដូច្នេះអ្នកដែលជក់បារីពេលទៅប្រទេសជប៉ុនគួរតែចាប់អារម្មណ៍។
Kengo Abe