ស្នាដៃសិល្បៈផ្ទាំងគំនូរ និងសុ៊បបង្អួចល្បីៗក្នុងសារមន្ទីរ Ohara
នៅប្រទេសជប៉ុនមានសារមន្ទីរសិល្បៈជាច្រើនតាំងពីតូចរហូតដល់ធំ។ សារមន្ទីរសិល្បៈតែងប្រកួតគ្នាតាំងពិពណ៌បង្ហាញស្នាដៃដែលទិញឬខ្ចីពីបរទេស។
ក្នុងចំណោមសារមន្ទីរសិល្បៈជាច្រើនដែលមាននៅក្នុងប្រទេសជប៉ុនកន្លែងមួយត្រូវបានគេចាត់ទុកថានាំមកនូវភាពពេញចិត្តបំផុតដល់ភ្ញៀវទេសចរណ៍។ នោះគឺជាសារមន្ទីរសិល្បៈ Ohara។
រូបភាព https://manimanimag.jp/a0644_20181101/
ទីតាំងនៅទីក្រុង Kurashiki ខេត្ត Okayama គ្រាន់តែសម្លឹងមើលខាងក្រៅ Ohara នាំមកនូវអារម្មណ៍ថាសារមន្ទីរដូចជាស្នាដៃសិល្បៈ។
ក្រៅពីនេះអ្នកអាចទស្សនាទេសភាពទីក្រុង Kurashiki។
រូបភាព https://manimanimag.jp/a0644_20181101/
តើអ្នកមានអារម្មណ៍ថាដូចជាវង្វេងក្នុងទេសភាពឋានសួគ៌ទេ? សារមន្ទីរសិល្បៈមានទីតាំងស្ថិតនៅក្នុងទីក្រុងមួយដែលស្រស់ស្អាតដូចជាគំនូរពណ៌ទឹក។
សារមន្ទីរសិល្បៈ Ohara បង្កើតឡើងក្នុងឆ្នាំ ១៩៣០ ត្រូវបានកសាងដោយពាណិជ្ជករ Magosaburo Ohara នៃទីក្រុង Kurashiki ដាក់តាំងស្នាដៃសិល្បៈអឺរ៉ុប។
នៅខាងក្នុងសារមន្ទីរមានផ្ទាំងគំនូរល្បីៗជាច្រើននៅលើពិភពលោក។
រូបភាព https://manimanimag.jp/a0644_20181101/
សិល្បករល្បីៗ និងស្នាដៃរបស់ពួកគេត្រូវបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីររួមមាន៖ Monet, Gauguin, Renoir។ ផ្ទាំងគំនូរដែលល្បីជាងគេដាក់បង្ហាញនៅទីនេះគឺ៖
រូបភាព https://manimanimag.jp/a0644_20181101/
នេះគឺជាស្នាដៃ The Annunciation របស់វិចិត្រករ El Greco គូរគំនូរព្រះម៉ែ Maria ឃើញទេវតា Gabriel ថាគាត់ត្រូវបានជ្រើសរើសអោយមានគភ៌ព្រះអម្ចាស់យេស៊ូ។ នេះគឺជាគំនូរដែលមានតម្លៃដូចជាវត្តមានរបស់វានៅក្នុងប្រទេសជប៉ុនដែរ។
ទោះយ៉ាងណាកេរ្តិ៍ឈ្មោះនៃសារមន្ទីរសិល្បៈ Ohara មិនត្រឹមតែមានផ្ទាំងគំនូរល្បីៗប៉ុណ្ណោះទេ កន្លែងនេះក៏ល្បីដោយសារមានស៊ុមបង្អួចដូចជាស្នាដៃសិល្បៈផងដែរ។
រូបភាព https://manimanimag.jp/a0644_20181101/
មើលពីចម្ងាយអ្នកអាចមានអារម្មណ៍ថាភាពស្រស់ស្អាតបែបបុរាណនៃសារមន្ទីរ។ ពេលចូលទៅជិតអ្នកនឹងមើលឃើញទេសភាពនៅខាងក្រោម។
រូបភាព https://manimanimag.jp/a0644_20181101/
ការរួមបញ្ចូលគ្នារវាងស៊ុមបង្អួចបែប Vintage និងទេសភាពទីក្រុង Kurashiki ក្លាយទៅជារូបភាពស្រស់ស្អាតដូចស្នាដៃដែលដាក់បង្ហាញនៅក្នុងសារមន្ទីរ។
សូមទស្សនាផ្ទាំងគំនូរបង្អួចផ្សេងទៀត។
រូបភាព https://manimanimag.jp/a0644_20181101/
នៅកន្លែងលក់វត្ថុអនុស្សាវរីយ៍សារមន្ទីរអ្នកអាចជ្រើសរើសរបស់ដែលគួរអោយស្រលាញ់ត្រូវបានកែច្នៃចេញពីស្នាដៃសិល្បៈរបស់សារមន្ទីរក៏ដូចជាស៊ុមបង្អួចល្បីៗផងដែរ។
រូបភាព https://manimanimag.jp/a0644_20181101/
រូបភាព https://gurutabi.gnavi.co.jp/a/a_1453/
ទីក្រុង Kurashiki គឺជាកន្លែងលាយឡំរវាងបរិយាកាសសម័យទំនើប និងបុរាណ។ ស្ថិតនៅចំកណ្តាលទីក្រុងគឺជាសារមន្ទីរសិល្បៈមួយដែលមានសម្រស់ស្រស់ស្អាតបែបអឺរ៉ុប។ នេះគឺជាភាពទាក់ទាញនៃទីក្រុង Kurashiki ក៏ដូចជាសារមន្ទីរសិល្បៈ Ohara។
សម្រាប់អ្នកដែលចូលចិត្តស្នាដៃសិល្បៈអ៊ឺរ៉ុបអាចរៀបចំដំណើរកំសាន្តមកទស្សនា។
ពេលវេលាបើកដំណើរការ៖ ពីម៉ោង ៩:០០ ~ ១៧:០០ (ការចូលចុងក្រោយនៅម៉ោង ១៦ៈ៣០)
ថ្ងៃសម្រាក៖ រៀងរាល់ថ្ងៃច័ន្ទពី ២៨-៣១ ខែធ្នូ។
បើកទ្វារប្រសិនត្រូវនឹងថ្ងៃសម្រាកក្នុងប្រតិទិន សម្រាកថ្ងៃផ្សេងជំនួស។ មិនឈប់សម្រាកក្នុងរដូវក្តៅ និងខែតុលា។
តម្លៃសំបុត្រ៖ មនុស្សពេញវ័យ ១៣០០ យ៉េន និស្សិតមហាវិទ្យាល័យ ៨០០ យ៉េន សិស្ស ៥០០ យ៉េន។
អាស័យដ្ឋាន៖ 1-1-15 Chuo ទីក្រុង Kurashiki ខេត្ត Okayama
Kengo Abe