មុខម្ហូបចម្អិនពីប្រហិតសាច់ក្តាមឆ្ងាញ់ពិសេស
Kanikama Hanako គឺជាស្ត្រីមេផ្ទះវ័យកណ្តាលម្នាក់នាងចាប់ផ្តើមរៀនប្រើបណ្តាញសង្គម Instagram ដើម្បីបង្ហោះមុខម្ហូបធ្វើដោយផ្ទាល់នៅផ្ទះ។ មុខម្ហូបទាំងអស់ធ្វើពីប្រហិតសាច់ក្តាម។
ប្រហិតសាច់ក្តាមគឺជាមុខម្ហូបដែលពេញនិយមចំពោះយុវវ័យ ជាពិសេសអ្នកដែលចូលចិត្តញ៉ាំ Sushi។ នៅក្នុងផ្សារទំនើបជប៉ុនតម្លៃប្រហិតសាច់ក្តាមចាប់ពី ១០០ យ៉េនទៅ ៥០០ យ៉េន។ ក្មេងៗ និងមនុស្សគ្រប់វ័យសុទ្ធតែចូលចិត្តរសជាតិប្រហិតសាច់ក្តាម។
ទោះជាយ៉ាងណាប្រហិតសាច់ក្តាមញ៉ាំឆៅមិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែពេលចម្អិនកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ថែមទៀត។ របៀបច្នៃមុខម្ហូបផ្សេងៗគ្នា។
លោកស្រី Kanikama Hanako បានបង្ហាញជាង ២០០ រូបមន្តសម្រាប់ចម្អិនប្រហិតសាច់ក្តាមដូចជា Takoyaki, Tempura, Yakisoba និងឈីសដុត។
ក្រឡេកទៅមើលរូបថតដ៏ស្រស់ស្អាតនៅលើ Instagram របស់ Kanikama Hanako អ្នកប្រាកដជាចង់ញ៉ាំភ្លាម។
ប្រភពរូបភាព https://www.instagram.com/kanikamahanako/
តើអ្នកចូលចិត្តញ៉ាំប្រហិតសាច់ក្តាមដែរឬទេ? ប្រសិនបើចូលចិត្ត ប្រញាប់ឡើងចូលផ្ទះបាយដើម្បីសាកល្បងធ្វើម្ហូបមួយចំនួន។
តើអ្នកដឹងដែរឬទេ? ប្រហិតសាច់ក្តាមគ្មានសាច់ក្តាមទាល់តែសោះ គ្រប់យ៉ាងត្រូវបានផលិតចេញពី Kamaboko ជាប្រភេទប្រហិតត្រីរបស់ជប៉ុន។
Chee