សត្វ Giant Salamanders ​ជិត​ផុត​​ពូជ​មាន​​អាយុកាល​ជាង​ ១៤០ លាន​ឆ្នាំ

សត្វ Giant Salamanders មានរូបរាងអាក្រក់ជាមួយនឹង​មាត់​ធំមាន​អាយុកាល​ជាង​ ១៤០ លានឆ្នាំ ប៉ុន្តែ​ជិត​ផុត​​ពូជទៅហើយ។

សត្វ Giant Salamanders នេះមាន​ទំហំធំ​លេខ​ ២ លើពិភពលោកក្នុង​ចំណោមសត្វមច្ឆាជាតិ សត្វ Giant Salamanders របស់ជប៉ុនអាចលូតលាស់រហូតដល់ប្រវែង ១,៥ ម៉ែត្រ និងទម្ងន់ ២៥ គីឡូក្រាម។

ចំពោះ​សត្វ​ប្រភេទ​នេះប្រសិន​បើ​វា​បង្ហាញ​ខ្លួន​នៅ​ក្បែរកន្លែងរស់​នៅ​របស់​អ្នក​ស្រុកអាច​ធំជាង​សត្វ​ឆ្កែក្នុងផ្ទះទៅទៀត។ ពិសេសជាងនេះសត្វ Giant Salamanders មាន​មាត់​ធំ​ចម្លែកដូច្នេះវាមើលទៅគួរអោយខ្លាចណាស់។

ប៉ុន្តែ​ផ្ទុយទៅនឹង​រូប​រាង​អាក្រក់គួរអោយ​ខ្លាច វាជា​សត្វ​ដែល​ស្លូត​មិន​បង្កគ្រោះ​ថ្នាក់​លើសត្វ​ដទៃ​ឡើយ។ ពួកវា​សុី​បង្គា និងត្រីតូចៗប៉ុណ្ណោះកម្រនឹងបង្កគ្រោះ​ថ្នាក់ដល់ប្រភេទសត្វធំផ្សេង​ទៀត។

សត្វ Giant Salamanders យក្សប្រភេទនេះមានឈ្មោះភាសាជប៉ុនថា Ōsanshōuo។ នៅប្រទេសជប៉ុនពួកវា​ភាគ​ច្រើន​រស់​នៅ​តាម​ដងទន្លេភាគនិរតី ហើយស្បែក​របស់​វា​មាន​ពណ៌ រូបរាងពិសេសជួយ​អោយ​ស្រួលសម្របខ្លួន និង​លាក់​ខ្លួន​។

តាម​ពិត​ជីវិត​​របស់សត្វ Giant Salamanders យក្សទាំងនេះពិតជាអាថ៌កំបាំង និងធ្វើអោយអ្នកវិទ្យាសាស្ត្រជាច្រើនងឿង​ឆ្ងល់។ អ្នកជំនាញសត្វបាន​ស្រាវ​ជ្រាវ និងគិតថាពួកវាមានតាំងពីយុគសម័យ Jura គិត​មក​ដល់​បច្ចុប្បន្ន​គឺ ១៤០ លានឆ្នាំជាតួលេខគួរអោយកត់សំគាល់សម្រាប់​សត្វប្រភេទ​នេះ។

សត្វ Giant Salamanders មាន​ទម្លាប់​ និងការរស់​នៅចម្លែក​មិន​ដូចសត្វ​ផ្សេង​ទៀតទេ។ ពួកវាត្រូវបានចាត់ចំណាត់​ថ្នាក់ជា​ប្រភេទសត្វចម្លែក​បំផុត​​នៅ​លើផែន​ដី។

ដោយសារតែសត្វ Giant Salamanders កម្រឃើញ​លើ​គោក។ ពួកវាស្ទើរតែត្រូវ​រស់​នៅ​ក្រោម​ទឹក រកចំណីនៅពេលយប់ ហើយគ្រាន់តែ​ងើប​ក្បាលលើផ្ទៃដកដង្ហើមប៉ុណ្ណោះ។

ទោះបីវារស់នៅក្រោមទឹក ហើយរក​ចំណី​នៅ​ពេល​យប់ ប៉ុន្តែ​វាមានចំណុចខ្សោយធំពីរ។ វា​មាន​ភ្នែក​ខ្សោយមិន​អាច​រក​ចំ​ណី​នៅ​ពេល​យប់។ ផ្ទុយទៅវិញ​វា​មាន​កោសិ​កាពិសេសពេញ​ដង​ខ្លួនជួយវា​រក​ចំណី និង​គេច​ពី​សត្រូវ​។

សត្វ Giant Salamanders មាន​ទំហំ​ធំប៉ុន្តែ​ខ្វះ​ស្រកី​ដូចជា​ត្រី។ សត្វ​នេះ​ពិបាក​ធ្វើ​ដំ​ណើរនៅ​តំបន់​ដែល​មាន​ទឹក​ហូរ​ខ្លាំងឬខ្វះ Oxy។

រូបភាព Arkive

ក្រៅពី​នេះពេល​ស្ថិ​តក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់រាងកាយសត្វ Giant Salamanders បញ្ចេញ​សារធាតុ​រា៉វ​ម្យ៉ាង​ពណ៌​​សក្លិនស្អុយ។ 

ប្រហែលជាពួកវាមានការប្រុងប្រយ័ត្នខ្ពស់បាន​ជាកម្រ​ឡើង​លើ​គោក ហេតុ​នេះវា​អាច​រស់​នៅបានយូររាប់​រយ​លាន​ឆ្នាំ។

ក្នុង​ប្រវត្តិសាស្រ្តលើកដំបូងសត្វ Giant Salamanders របស់ជប៉ុនត្រូវ​បាន​គេ​ស្គាល់ប្រហល​ឆ្នាំ ១៨២០ ពេលដែលបណ្ឌិត Philipp Franz von Siebold ចាប់​បាន​មួយ​ក្បាលនៅ Nagasaki ហើយ​យក​ទៅ​ប្រទេសហូឡង់ដើម្បីធ្វើការស្រាវជ្រាវ។

សត្វ​នេះ​មាន​ទំហំ​មាត់​ធំ

អាយុ​កាល​របស់​សត្វ Giant Salamanders ត្រូវចាប់​ឃុំមាន​រយៈពេល ៥២ ឆ្នាំ ប្រសិនបើ​រស់នៅក្នុងបរិស្ថាន​ធម្ម​​ជាតិអាច​រស់ដល់​អាយុ ៨០ ឆ្នាំ។

ទោះបីជារស់រានមានជីវិតរយៈពេល ​១៤០ លានឆ្នាំ ប៉ុន្តែសត្វ Giant Salamanders កំ​ពុង​ស្ថិតនៅក្នុងស្ថាន​ភាព​គ្រោះ​ថ្នាក់ដោយសារការបំពុលបរិស្ថាន។ ព្រោះស្បែករបស់ពួកវាងាយរង​ជាតិពុល និងកាកសំណល់។ ទាំង​នេះ​ធ្វើ​អោយសត្វ Giant Salamanders ថយ​ចុះ។

លើសពីនេះការបរបាញ់ហួសហេតុក៏រួមចំណែកយ៉ាងសំខាន់ធ្វើ​អោយ​សត្វ​នេះ​ផុត​ពូជ។ បច្ចុប្បន្ន​ការបរបាញ់ត្រូវ​ហាម​ឃាត់ ប៉ុន្តែ​នៅ​តែ​មិន​ទាន់​មាន​វិធាន​ការផ្សេងសម្រាប់​សត្វ​ប្រភេទ​នេះ​ទេ។

ប្រភព Kenh 14

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: