តើឧបករណ៍ផ្តល់ជំនួយរបស់កងកម្លាំងស្វ័យការពារជប៉ុនជាអ្វី?
បន្ទាប់ពីសង្គ្រាមជប៉ុនមិនត្រូវបានអនុញ្ញាតអោយមានកងទ័ពទេ ប៉ុន្តែពួកគេនៅតែត្រូវមានអាវុធដើម្បីការពារខ្លួន។ ក្នុងនោះកម្លាំងស្វ័យការពារជប៉ុនត្រូវបានបែងចែកជា ៣ ផ្នែកគឺការពារដីគោក ការពារដែនសមុទ្រ និងការពារដែនអាកាស ដើម្បីការពារជប៉ុនពីការវាយប្រហារខាងក្រៅ និងផ្តល់ជំនួយនៅពេលមានគ្រោះមហន្តរាយកើតឡើង។
តាមគំនិតរបស់អ្នកតើកងកម្លាំងស្វ័យការពារជប៉ុនមានអាវុធអ្វីខ្លះ? ថ្ងៃនេះខ្ញុំនឹងណែនាំអ្នកពីអាវុធដែលត្រូវគេចាត់ទុកថាល្អបំផុត។
មិនមែនរថក្រោះ មិនមែនយន្តហោះប្រយុទ្ធ ហើយក៏មិនមែនជានាវាមុជទឹកដែរ។
រូបភាព https://web.smartnews.com/articles/g4UZ1wjsyBF
ពេលក្រឡេកមើលនេះគ្រាន់តែជាឡានធម្មតាគ្មានអ្វីទាល់តែសោះ។ ប៉ុន្តែរថយន្តនេះមានមុខងារឯកទេសដែលស្មានមិនដល់។
តើវាមានមុខងារអ្វី?
នៅពេលប្រព័ន្ធនេះត្រូវបានដាក់ពង្រាយធុងធ្វើពីដែកមានតង់ខៀវត្រូវបានតំឡើង។
រូបភាព https://web.smartnews.com/articles/g4UZ1wjsyBF
បន្ទាប់មកទឹកក្តៅត្រូវបានចាក់ចូល។
រូបភាព https://web.smartnews.com/articles/g4UZ1wjsyBF
ដូច្នេះអាងទឹកចល័តត្រូវបានរៀបចំរួចរាល់។
រូបភាព https://web.smartnews.com/articles/g4UZ1wjsyBF
ដូចដែលអ្នកមើលឃើញបន្ទប់ប្តូរសម្លៀកបំពាក់ក្រាលកន្ទេល Tatami។
រូបភាព https://web.smartnews.com/articles/g4UZ1wjsyBF
បន្ទប់ទឹករួមបញ្ចូលទាំងអាងងូតទឹក និងទុយោងូតទឹកអាចផ្ទុកមនុស្សរហូតដល់ទៅ ១៥ នាក់។
រូបភាព https://web.smartnews.com/articles/g4UZ1wjsyBF
នៅលើឡានមានប្រព័ន្ធឡអាចផលិតទឹកក្តៅបាន ៥,៤ តោនក្នុងមួយម៉ោងសម្រាប់មនុស្ស ១២០០ នាក់ងូតទឹកក្នុងមួយថ្ងៃ។
តើអារម្មណ៍ងូតនៅក្នុងអាងចល័តយ៉ាងណា?
រូបភាព https://web.smartnews.com/articles/g4UZ1wjsyBF
មើលទៅស្រួលណាស់!
ឧបករណ៍ត្រូវបានផលិតឡើងដើម្បីតម្រូវការងូតទឹករបស់ប្រជាជនជប៉ុន។
នៅកន្លែងមានរលកយក្សរញ្ជួញដីកើតឡើងកងកម្លាំងស្វ័យការពារនាំយកឧបករណ៍នេះទៅជួយដល់ជនរងគ្រោះអាចលាងសម្អាតកាត់បន្ថយភាពតានតឹង និងអស់កម្លាំង។
មូលហេតុអាងហែលទឹកចល័តនេះត្រូវបានគេចាត់ទុកជាឧបករណ៍ពិសេសព្រោះជនជាតិជប៉ុនយល់ថាទោះបីជាហត់នឿយយ៉ាងណាក៏ដោយគ្រាន់តែងូតទឹកក្តៅសុខភាពនឹងល្អឡើងវិញ។
តើអ្នកគិតយ៉ាងណាចំពោះការគិតនេះ?
Kengo Abe