របៀបធ្វើការ៉េម Tempura ពិសេស​​ប្លែក​​បែប​​ជប៉ុន

ក្រៅពី​ Sushi, Tempura ជាមុខម្ហូបដែលពេញនិយម​នៅប្រទេស​ជប៉ុន។ ម្ហូប​នេះត្រូវប្រឡាក់​​ជា​មួយ​​ម្សៅគ្រឿង​​សមុទ្រ​ឬម្សៅ​បន្លែបន្ទាប់​មក​យកទៅ​បំ​ពង។

Tempura គឺជាមុខម្ហូបមួយក្នុងចំណោមម្ហូបពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍​ដែលទៅប្រទេសជប៉ុន។ មាន​​អារម្មណ៍​ស្រួយ​នៅ​ចុង​អណ្តាតរួមជាមួយក្លិនឈ្ងុយឆ្ងាញ់ពីគ្រឿងផ្សំមិនអាចបំភ្លេចបាន។

ប្រសិនបើអ្នកចូលចិត្ត​ម្ហូប​ Tempura តើអ្នកធ្លាប់់ឮការ៉េម Tempura ទេ?

រូបភាព https://trippiece.com/plans/12033/view/

រូបភាព https://tabelog.com/hyogo/A2801/A280102/28000635/dtlrvwlst/B28058563/

រូបភាព https://cookingwithdog.com/ja/recipe/ice-cream-tempura/

ដើម្បី​អោយ​គ្រឿង​ផ្សំ​ស្រួយ Tempura ត្រូវ​បំពង​ក្នុង​ប្រេងពុះ ១៨០-២០០ អង្សារ។ នៅក្រោមស្ថាន​ភាពបែបនេះហេតុអ្វីបានជាការ៉េមមិនរលាយ? 

មាន​វិធីមួយដើម្បីរក្សាកម្តៅមិនអោយ​ប៉ះការ៉េមតាមរយៈខ្យល់។ របៀប​ធ្វើ​ការ៉េម Tempura។

  • ដំ​បូង​ធ្វើ​អោយ​ការ៉េម​មាន​រាង​មូលដាក់​​ក្នុង​នំ​ប៉័ងឬនំ​ពង​ទា។ បន្ទាប់​មក​ដាក់​ក្នុង​ទូទឹក​កក​រយៈពេល ១ ថ្ងៃ
  • ក្រោយ​ពេល​យក​ចេញ​បំ​ពង​ធម្មតា។ ប៉ុន្តែគួរកត់សម្គាល់ដំបូងប្រើសីតុណ្ហភាព ២០០ អង្សារ បំ​ពង​ក្នុង​រយៈពេល​ ១០ វិនាទី។

*** នៅខាង​ក្នុង​នំ​ប័ុងឬនំ​ពង​ទាមានខ្យល់ច្រើន។ ស្រទាប់ខ្យល់នេះដើរតួដូច​ជារនាំង​ការ​ពារកម្តៅមិន​អោយ​ការ៉េម​ហូរ​ចេញ ប៉ុន្តែ​នំ​នៅ​តែ​ស្រួយ​ផ្នែក​ខាង​ក្រៅ។

បន្ទាប់​ពី​យក​ចេញ​ត្រូវ​ញ៉ាំភ្លាមដើម្បី​ទទួល​បាន​អារម្មណ៍ឈ្ងុយ​ឆ្ងាញ់។

ដោយវិធីនេះអ្នកអាចធ្វើការ៉េម Tempura​​ នៅ​ផ្ទះ​។ ហេតុ​អ្វី​មិន​ចូល​ផ្ទះ​បាយ​ដើម្បី​សាក​ល្បង?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: