តើ​អ្នក​ដឹង​ទេ​ថាទឹកម៉ាសុីនតាមទុយោសាធារណៈនៅ​ប្រទេស​​​ជប៉ុន​អាច​ផឹក​បាន?

​ពេល​ធ្វើ​ដំ​ណើរ​កំ​សាន្តអ្នក​ត្រូវ​ផ្លាស់​ប្តូរ​កន្លែងច្រើន ដូច្នេះ​យកទឹក​តាម​ជារឿងសំខាន់​ណាស់។ រាង​កាយ​ខ្វះ​ទឹក​បណ្តាល​អោយ​អស់​កម្លាំង ហើយ​ធ្វើ​អោយ​អ្ន​ក​មិន​អាច​រីក​រាយ​ក្នុង​ដំ​ណើរ​កំ​សាន្ត​។

JAPO សូមណែនាំអ្នកអ្វីដែលត្រូវកត់សម្គាល់អំពីទឹកផឹកនៅប្រទេសជប៉ុនដើម្បីអោយដំណើរកំ​សាន្ត​របស់អ្នកកាន់​តែ​សប្បាយ។

១. អ្នកអាចផឹកទឹកតាមទុយោសាធារណៈ

រូបភាព https://matcha-jp.com/jp/

នេះជា​ចំ​នុច​ល្អ​នៃ​ប្រទេសជប៉ុនគ្រប់នាយកដ្ឋានចែកចាយទឹកទូទាំងប្រទេសត្រូវបានបំពាក់ដោយហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍ចម្រោះទឹកល្អបំផុតដើម្បីធានាបាននូវគុណភាពទឹកដែលផ្គត់ផ្គង់សម្រាប់ប្រជាជន។ ដូច្នេះពេលធ្វើដំណើរកំ​សាន្តប្រសិនបើអ្នកមានអារម្មណ៍ស្រេកទឹក អ្នកអាចផឹកទឹកនៅ​កន្លែងសាធារណៈដូចជាសួនច្បារ ឧទ្យាន កន្លែងទេសចរណ៍ឬការិយាល័យរដ្ឋបាលដោយមិនបារម្ភពីអនាម័យ។

ក្រៅពីប្រទេសជប៉ុននៅលើពិភពលោកមានប្រទេសចំនួន ១៥ ប៉ុណ្ណោះដែលអាចផ្គត់ផ្គង់ទឹកផឹកដោយផ្ទាល់​ពីម៉ាស៊ីនទឹករួមមានប្រទេសហ្វាំងឡង់ អាល្លឺម៉ង់ -ល-។

២. លក់ទឹកម៉ាស៊ីនច្រក​ដប

ទី​ក្រុង Tokyo បានអនុញ្ញាតអោយយកទឹកម៉ាស៊ីនច្រក​ដបលក់​អោយ​ប្រជាជន។ ជាការពិតណាស់ធ្វើ​អោយ​មនុស្ស​ជាច្រើនមានអារម្មណ៍ប្លែកព្រោះទឹកម៉ាស៊ីនផឹក​កន្លែង​ណា​ក៏​បាន ហេតុអ្វីត្រូវ​ចំណាយលុយដើម្បីទិញ? លើសពីនេះបើប្រៀបធៀបនឹងទឹកម៉ាស៊ីន ទឹក​ក្នុង​ដបបានបន្ថែមសារធាតុរ៉ែល្អ​សម្រាប់​សុខភាពទើប​គួរ​ចំ​ណាយ​ប្រាក់​ទិញ។ ឆ្លើយតបទៅនឹងស្ថានការណ៍នេះរដ្ឋាភិបាលចេញសេចក្តីជូនដំណឹងមួយដោយពន្យល់ថានេះមិនមែនដើម្បីគោលនយោបាយរកប្រាក់ចំណេញនោះទេ ប៉ុន្តែដើម្បីលើកកម្ពស់គុណភាព និងរសជាតិនៃទឹកម៉ាស៊ីនរបស់ Tokyo។

អ្នកអាចទិញទឹកម៉ាស៊ីនច្រកដបនៅកន្លែងរដ្ឋបាលទីក្រុង Tokyo ឬនៅមជ្ឈមណ្ឌលលក់វត្ថុអនុស្សាវរីយ៍ទីក្រុង Tokyo នៅ​ស្ថានីយ៍ Tokyo ហាង Parks Ueno នៅឧទ្យាន Ueno។ ទោះបី​ការ​ចំណាយ​ប្រាក់ទិញ​ទឹក​ម៉ាសីុន​ច្រក​ដប​ហាក់​ដូចជា​ចម្លែក​ចន្តិច​ ប៉ុន្តែ​បើ​អ្នក​គិត​ថានេះជាវត្ថុអនុស្សាវរីយ៍ក៏​ល្អ​ម៉្យា​ង​ដែរ។

៣. ទឹកនៅជប៉ុនគឺ “ទឹកទន់” 

រូបភាព https://matcha-jp.com/jp/

ភ្ញៀវទេសចរណ៍​ដែល​ធ្វើ​ដំ​ណើរ​ទៅ​ប្រទេសជប៉ុនជាពិសេសជនជាតិអ៊ឺរ៉ុបពេលដែលផឹកទឹកនៅជប៉ុនលើកដំបូង​តែងតែមានអារម្មណ៍​មិនស្រួល។ នេះដោយសារតែភាពរឹងនៃទឹកនៅក្នុងប្រទេសជប៉ុន និងនៅអឺរ៉ុបខុស​គ្នា។ ភាពរឹងរបស់ទឹកត្រូវបានបង្ហាញដោយកំហាប់រំលាយ Calcium និង Magie នៅក្នុងទឹក។

ទឹកនៅប្រទេសជប៉ុនខុស​ពីទឹក​នៅ​អឺរ៉ុបត្រង់​ក្នុង​ទឹកម៉ាស៊ីនមានសមាសធាតុទឹក​ជ្រោះ។ គុណភាពទឹករឹង និងទឹកទន់មិនខុសគ្នាប៉ុន្មានទេ ប៉ុន្តែសម្រាប់អ្នកដែលធ្លាប់ទទួលទានទឹករឹងពួកគេប្រហែលជាមានអារម្មណ៍ថាសាប។ 

ប្រសិនបើអ្នកចង់ផឹកទឹករឹងនៅប្រទេសជប៉ុនអ្នកអាចទិញទឹក Evian មានលក់នៅតាមហាង និងផ្សារទំនើបនានានៅប្រទេស​ជប៉ុន។

៤. អាហារមានរសជាតិឆ្ងាញ់ព្រោះ​ប្រើ​ទឹក​ទន់

រូបភាព https://matcha-jp.com/jp/

អាស្រ័យលើភាពរឹងនៃទឹកអាហារដែលធ្វើមានរសជាតិខុសគ្នា។ ភាពឈ្ងុយឆ្ងាញ់នៃសណ្តែក Natto ភាគច្រើនដោយសារភាពទន់នៃទឹកនៅជប៉ុន។ 

ចំពោះ​អ្នកដែល​មិន​ធ្លាប់ប្រហែលជា​មាន​អារម្មណ៍បារម្ភពីទឹកផឹកនៅជប៉ុន។ ទោះ​បីជា​យ៉ាងធ្វើ​ដំ​ណើរ​ទៅ​កន្លែង​​មួយ ស្គាល់វប្បធម៌ថ្មីៗក៏ជាបទពិសោធដែលមិនអាចបំភ្លេចបានដែរមែនទេ?

ប្រាកដជាត្រូវ​សាកល្បងអារម្មណ៍ផឹក​ទឹក​ម៉ាស៊ីនពេលទៅលេងនៅ​ប្រទេសជប៉ុន​។

ប្រភព https://matcha-jp.com/jp/

Chiko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: