បុរស Host ដែល​ល្បីមាន​ប្រាក់​ចំ​ណូល​ខ្ពស់​នៅ​ប្រទេស​ជប៉ុន

Host Club គឺជាកន្លែងដែលបុរសមិនត្រឹមតែសង្ហាប៉ុណ្ណោះទេ ថែមទាំងពូកែនិយាយផងដែរ។ ប្រសិន​បើ​ស្រ្តី​មក​ទី​នេះប្រាកដជាលង់ចិត្ត។

តំបន់ Kabukicho នៅ Shinjuku, Tokyo ត្រូវបានគេចាត់ទុកដូចជា “សមរភូមិ” របស់ Host (អ្នក​ទទួល​ភ្ញៀវ​ក្នុង Host Club)។ នៅ​ទីនោះបុរស​ៗប្រកួតប្រជែងគ្នាធ្វើជាស្តេចបុរស មនុស្សទាំង​អស់​គិត​ថា “ខ្ញុំត្រូវតែជាលេខ ១”។

ពេល​និយាយ​ពី Host ដែល​ល្បីត្រូវ​រំ​លឹក​ពីឈ្មោះ ROLAND។

រូបភាព https://www.amazon.co.jp/俺か、俺以外か%E3%80%82-ローランドという生き方-ROLAND/dp/4046041374

នេះគឺជាសៀវភៅរបស់ Roland ចំណងជើងគួរអោយចាប់អារម្មណ៍។

“ខ្ញុំឬ​អ្នក​ផ្សេងទៀត?
របៀបរស់នៅរបស់ Roland”

ឈ្មោះ Roland បាន​ក្លាយទៅជា​ទស្សនវិជ្ជាមិនមែនគ្រាន់តែជាឈ្មោះរបស់មនុស្សម្នាក់នោះទេ។

ជាមួយនឹង​សម្តី​នេះមនុស្ស​មួយ​ចំនួន​មានអារម្មណ៍ថាក្រអឺតក្រទមមាន​អំនួតប៉ុន្តែនេះក៏ជាកត្តាធ្វើ​អោយ Roland ​មា​ន​ភាព​ទាក់​ទាញផង​ដែរ។

សូមក្រឡេកមើល Host ដែលមានប្រាក់ខែខ្ពស់ផ្តល់សេវាកម្ម​បែប​ណា?

ត្រូវបានបម្រើដោយ Host ជំនាញបែប​នេះគ្មាន​អ្វី​ល្អ​ជាង​ទេ។ 

សូម​ក្រឡេក​មើល​ពាក្យ​សម្តីធ្វើ​អោយ​កេរ្តិ៍​ឈ្មោះ​របស់ Roland ល្បីខាងក្រោម៖

“នៅលើលោកនេះមានតែបុរសពីរប្រភេទប៉ុណ្ណោះទី​ ១ គឺ​ខ្ញុំ ទី ២ គឺមនុស្ស​ដែល​នៅ​សល់”។

“ស្ត្រីមានពីរប្រភេទ ស្ត្រីទី ១ ចូលចិត្ត​ខ្ញុំ​ ស្ត្រីទី ២ ពី​ពេល​នេះ​តទៅចូលចិត្តខ្ញុំ”។

“ពេល​ដែល​អ្នក​ទៅឋានព្រះច័ន្ទ អ្នក​​ទុក​អោយ​ចាញ់​ព្រះ​ច័ន្ទទៅហើយ ប្រសិនបើខ្ញុំផ្ទុយទៅវិញខ្ញុំនឹងគិតពីវិធីដើម្បីនាំព្រះច័ន្ទទៅកាន់ប្រទេសជប៉ុន”។

“ទេអ្នកខុសហើយ ប្រសិនបើអ្នកចង់ជោគជ័យអ្នកត្រូវតែធ្វើ ហើយអ្នកនឹងធ្វើវាបាន”។

“សម័យ​កាល​តាម​មិន​ទាន់ Roland ដូចជាគេមិនលក់ supreme ក្នុង​សម័យ Edo ដែរ”។

“ខ្ញុំមិនខ្លាចទេ អ្នក​ខ្លាច​ពេល​នៅ​ពាក់​កណ្តាល​ទី។ ចំពោះខ្ញុំ ខ្ញុំ​នឹង​ឆ្លង​កាត់​ពពក ដូច្នេះខ្ញុំស្ថិតនៅក្នុងបរិយាកាសគ្មាន​ទំនាញផែនដី”។

“ខ្ញុំអាចប្រាប់ថាអ្នក​អាច​រស់​នៅ​រហូត​ដល់​ពេល​ណា ប៉ុន្តែ​ខ្ញុំ​មិន​ប្រាប់​អ្នក​ពី​របៀបរស់​នៅ​បែប​ណា​ទេ។ ខ្ញុំ​គិត​ថាវា​មិន​សំ​ខាន់​ថា​អ្នក​រស់​នៅច្រើនឬក៏​តិចទេ ប៉ុន្តែតើអ្នករស់នៅយ៉ាងម៉េច?”

“Roland ​ឳនក្បាល​ពេល​ពាក់​ស្បែកត្រៀមទៅ​ធ្វើ​ការ​ប៉ុណ្ណោះ”។

“ប្រសិនបើខ្ញុំស្លាប់ស្រ្តី​​លើ​ពិភពលោក​នឹងធ្វើអត្តឃាតតាម​ខ្ញុំ។ នៅពេលនោះសមាមាត្របុរស និងស្ត្រីនឹងផ្លាស់ប្តូរបណ្តាលអោយអតុល្យភាពអេកូឡូស៊ី។ ដូច្នេះភពផែនដីនេះខ្ញុំនឹងរស់នៅអោយបានយូរ។ ខ្ញុំរស់ដើម្បីភព​ផែន​ដី​ជាកន្លែង​ដែល​អ្នក​កំ​ពុង​រស់​នៅ”។

“ភាពខុសគ្នារវាងទីក្រុង Tokyo និង NewYork កន្លែងមួយមាន Roland កន្លែង​មួយ​ទៀត​គ្មាន។ គ្មាន​អ្វី​ផ្លាស់​ប្តូរ​ទេ ដូច្នេះសូមមេត្តាជួយគ្នាទៅវិញទៅមក”។

“ទោះបី​មើលលើ​មេឃអ្នក​ឃើញ​យន្តហោះ។ ប៉ុន្តែ​គួរ​អោយ​ស្តាយ​មនុស្ស​លើ​យន្តហោះមិនអាចមើលឃើញអ្នក។ ពេល​ឡើង​កាន់​តែ​ខ្ពស់មនុស្សកាន់តែមិន​ចាប់​អារម្មណ៍​រឿង​តូចតាច”។

“ខ្ញុំហាក់ដូចជាទទួលបានប្រាក់ចំណេញច្រើនជាងប្រាសាទតូចៗនៅក្នុងតំបន់នេះ”។

“ខ្ញុំ​កើ​ត​មក​ដើម្បី​ធ្វើ​ជា Host ហើយ​មុខរបរ Host បង្កើត​ឡើង​ដើម្បី​អោយ​ខ្ញុំ​ធ្វើ”។

“ខ្ញុំ​ស្អប់ Host ដែល​ស្អាតជាងខ្ញុំ នេះហើយជាមូលហេតុដែលខ្ញុំស្រឡាញ់ Host ទាំងអស់នៅលើពិភពលោក”។

“កុំ​កាន់ខ្ជាប់សុភមង្គលការចែករំលែកនឹងធ្វើអោយអ្នក​មានសុភមង្គលយូរអង្វែង”។

“រស់នៅត្រូវជួយ​សង្គម”។

រូបភាព https://matome.naver.jp/odai/2150320538486251101

និយាយអោយខ្លីទស្សនៈរស់​នៅរបស់បុរសម្នាក់នេះតែងតែសុទិដ្ឋិនិយម។ នៅអាយុ ២០ ឆ្នាំ Roland មានចំណូលប្រចាំឆ្នាំ ៣០០ លានយ៉េន។

អាជីពធ្វើជា Host មានអ្នកគាំទ្រស្រីៗជាច្រើន។ ចំណែក Roland វិញមាន​អ្នក​គាំ​ទ្រជាបុរស​ក៏​ច្រើន​ដែរ។ ពាក្យ​​សម្តី​របស់​បុរសម្នាក់​នេះ “មនុស្សគ្រប់គ្នានៅលើពិភពលោកស្រឡាញ់ Roland”។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: