ឱកាសដាក់ពាក្យទទួល​បាន​ការ​ងារ​​ប្រាក់​​ខែ​​ខ្ពស់​សម្រាប់​និស្សិត​ទើបបញ្ចប់ការសិក្សា

អ្នកដែលចូលចិត្តម្ហូបជប៉ុនប្រាកដជាមិន​ចម្លែកនឹង Sushi លើ​តុ​វិលជុំទេ។ ភោជនីយដ្ឋានបែបនេះមាន​ច្រើននៅ​ទូ​ទាំង​ប្រទេសជប៉ុន។ ក្នុង​នោះ​ល្បី​បំ​ផុត​គឺ Kura Sushi ក្រុមហ៊ុននេះស្ទើរតែគ្មានដៃគូប្រកួតប្រជែង​ផ្នែក Sushi នៅក្នុងប្រទេសជប៉ុន។ មាន​ហាងចំនួន ៣៤០ កន្លែងនៅទូទាំងប្រទេសជប៉ុន។ ប្រាក់ចំណេញប្រចាំឆ្នាំត្រូវបានប៉ាន់ប្រមាណមានចំនួនជាង ១៣០ ពាន់លានយ៉េន។ នេះគឺជាអាជីវកម្មដ៏ធំមួយនៅក្នុងប្រទេសជប៉ុន។

រូបភាព https://toyokeizai.net/articles/-/56192

ថ្មីៗនេះ Kura Sushi បានប្រកាសជ្រើសរើសបុគ្គលិកថ្មីជាមួយនឹង​​ប្រាក់​ខែគួរអោយ​​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ការ​ប្រកាសដូចខាងក្រោម៖

មុខតំណែង​ការ​ងារ៖ បុគ្គលិក​ប្រតិបត្តិការ​ភោជនីយដ្ឋាន ប្រាក់​ចំណូលទទួល​បាន​ដំ​បូងគឺ ១០ លានយ៉េន។

បច្ចុប្បន្ននេះប្រាក់ចំណូលជាមធ្យមក្នុងមួយឆ្នាំរបស់និស្សិតទើបបញ្ចប់ការសិក្សាគឺ ២,៨១ លានយ៉េន។ ស្តាប់ Kura Sushi លើក​ឡើង​ថាប្រាក់​ចំណូលច្រើនជាង ៣ ដងនៃចំណូលមធ្យមដើម្បីទាក់ទាញសិស្សមកពីសាលាល្បីៗក្នុង​ប្រទេសជប៉ុន និងជុំវិញពិភពលោក។ គោល​ដៅជ្រើសរើសគឺ ១០ នាក់ បេក្ខជនត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

១. អាយុក្រោម ២៦ ឆ្នាំ

២. ពិន្ទុអង់គ្លេស Toeic លើស ៨០០ ពិន្ទុ

៣. វិញ្ញាបនប័ត្រ Boki (ទន្ទេញចាំ គណនា ដោះ​ស្រាយ) លើសកម្រិត​ ៣។

ពេល​វេលាដាក់​ពាក្យ​សុំការងាររហូត​ដល់​ថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០១៩។

ខាសាក្រុមហ៊ុន Kura Sushi នៃ Kura Sushi USA ទើបតែបានចុះបញ្ជីនៅផ្សារហ៊ុន Nasdaq កាលពីខែសីហា ដែលបានប្រកាសការងារស្រដៀងគ្នា។

រូបភាព https://blog.distance-c.asia/wp-admin/post-new.php?post_type=page

តាមរយៈការអានអ្នក​ប្រាកដជាគិត​ថាក្រុមហ៊ុន Kura Sushi គឺជាក្រុមហ៊ុន​ផ្តល់​ប្រាក់ខែខ្ពស់សម្រាប់បុគ្គលិក។ ជាក់​ស្តែង​មិន​មែនដូច្នោះ​ទេ ប្រាក់ចំណូលជាមធ្យមរបស់បុគ្គលិក​ទាំងអស់នៃ Kura Sushi ក្នុងមួយឆ្នាំត្រឹមតែ ៤,៥ លានយ៉េនប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងក្រុមហ៊ុនអាជីវកម្មសេវាកម្មម្ហូបអាហារដទៃទៀតគឺមិនខ្ពស់ទេ។ ដោយ​សារ​ប្រាក់​ខែ​ទាបក្រុមហ៊ុនមានបញ្ហាក្នុងការទាក់ទាញបុគ្គលិកដែលមានសមត្ថភាព។

ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ក្រុម​ហ៊ុន​បានស្នើយុទ្ធសាស្ត្រជ្រើសរើសបុគ្គលិក​ដូចខាងលើ។ ប្រសិនបើវិធីសាស្រ្តនៃការជ្រើសរើស​របស់ Kura Sushi ទទួលបានលទ្ធផលល្អរឿង​នេះ​នឹង​ជះឥទ្ធិពលដល់ការផ្លាស់ប្តូរ “គំនិតចំពោះការ​ជ្រើស​រើស​បុគ្គលិក​” របស់ក្រុមហ៊ុនផ្សេងទៀតនៅក្នុងប្រទេសជប៉ុន។

អ្នកប្រហែលជាភ្ញាក់ផ្អើលប៉ុន្តែក្រុមហ៊ុនជប៉ុនមិនមានការប្រកួតប្រជែងប្រាក់ឈ្នួលទេ។ និស្សិតបញ្ចប់ការសិក្សាទទួលបានប្រាក់ខែស្មើគ្នា។ មូលហេតុមកពីវប្បធម៌គោរពភាពយុត្តិធម៌របស់ប្រជាជនជប៉ុន។ មិន​មាន​រឿង​បុគ្គលិក​ម្នាក់​ទទួល​បានប្រាក់ចំណូលច្រើនជាងការ​ងារតែ​មួយ​ទេ។ មនុស្ស​គ្រប់​គ្នាឆ្ពោះទៅ​រកជីវិត​ស្មើ​គ្នា។

បច្ចុប្បន្នកង្វះធនធានមនុស្សធ្ងន់ធ្ងរគឺជាបញ្ហាពិបាកចំពោះសង្គមជប៉ុន។ ដូច្នេះក្រុមហ៊ុននានានៅប្រទេស​ជប៉ុនកំពុងជ្រើសរើសអ្នក​មាន​ទេពកោសល្យយ៉ាងសកម្មនៅទូទាំងពិភពលោក។ ដើម្បីប្រកួតប្រជែងជាមួយបេក្ខជនដែលមានសក្តានុពលនៅប្រទេសផ្សេងៗប្រហែលជានិស្សិតជប៉ុនក៏ត្រូវ​តែ​ខំ​ប្រឹងផង​ដែរ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: