វីដេអូដំរីទឹកនៅសួនសត្វ Nagasaki មានអ្នកមើលរាប់លានដោយសារតែសុីឪឡឹក
វីដេអូដំរីទឹកសុីឪឡឹកកំពុងតែល្បីនៅលើបណ្តាញសង្គម YouTube ជប៉ុន។ គ្រាន់តែជាវីដេអូខ្លីមួយប៉ុណ្ណោះ ពេលដំរីទឹកកំពុងសុីឪឡឹកនៅក្នុងសួនសត្វបែរជាទាក់ទាញអ្នក View រាប់លានអ្នក។ តោះក្រឡេកមើលវីដេអូមានភាពទាក់ទាញប៉ុណ្ណា។
គេហទំព័រ Withnews បានទៅមើលសួនសត្វ Nagasaki (ទីក្រុង Saikai ខេត្ត Nagasaki) ហើយសួរអ្នកគ្រប់គ្រងផ្ទាល់អំពីអាថ៌កំបាំងក្នុងការបង្កើតវីដេអូសាមញ្ញ និងគួរអោយចាប់អារម្មណ៍មួយនេះ។
ពេលវេលាអោយចំណីដំរីទឹក
នៅចុងខែកក្កដានេះសួនសត្វ Nagasaki បានបង្ហោះវីដេអូអោយចំណីដំរីទឹកសុីឪឡឹកលើ Twitter និង Youtube។ វីដេអូចាប់ផ្តើមជាមួយនឹងពាក្យសម្តីរបស់មើលថែថា “ដំបូងខ្ញុំហុចឪឡឹកទៅអោយ Momo (ឈ្មោះរបស់ដំរីទឹក)”។
សត្វដំរីទឹកកំពុងតែហាមាត់រង់ចាំ នៅពេលផ្លែឪឡឹកធ្លាក់ចូលមាត់វាខំទំពារ។ មើលទៅវាទំពារពិតជាឆ្ងាញ់ណាស់។
មានមនុស្សជាច្រើនបាន Comment លើវីដេអូនេះ “ខ្ញុំកំពុងតែមានរបួសធ្ងន់ប៉ុន្តែនៅពេលដែលខ្ញុំឃើញវីដេអូនេះខ្ញុំស្រាប់តែជាវិញ” “បន្ទាប់ពីមើលរួចខ្ញុំសើចដូចមនុស្សឆ្កួត”។ កាលពី ៥ ឆ្នាំមុនវីដេអូស្រដៀងគ្នានេះត្រូវបានគេបង្ហោះលើបណ្តាញសង្គម ហើយទទួលបានអ្នកចូលមើលជាង ៨០ លាននាក់។
សម្ភាសន៍ជាមួយអ្នកទទួលខុសត្រូវ
Kamichika មកពីបន្ទប់ផែនការអាជីវកម្មបាននិយាយថា “យើងបានចាប់ផ្តើមអោយចំណីដំរីទឹករាល់រដូវក្តៅចាប់ពី ១០ ឆ្នាំមុន”។
បច្ចុប្បន្ននៅសួនសត្វ Nagasaki មានដំរីទឹកឈ្មោលពីរក្បាលគឺ Don និង Demeta និងដំរីទឹកញីមួយក្បាលគឺ Momo។ ឆ្នាំនេះព្រឹត្តិការណ៍ធ្វើឡើងពីថ្ងៃទី ១៣/៧ ដល់ថ្ងៃទី ១/៩ ហើយធ្វើឡើង ១ ដង/ថ្ងៃនៅថ្ងៃធម្មតា និង ២ ដង/ថ្ងៃនៅថ្ងៃសៅរ៍។ Kamichika បានពន្យល់ពីមូលហេតុដំរីទឹកទាំងនេះធម្មតាសុីស្មៅប៉ុន្តែឥឡូវនេះសុីឪឡឹក។
“រឿងនេះចាប់ផ្តើមពីកសិករដាំឪឡឹកនៅក្នុងតំបន់ ពួកគេច្រើនយកឪឡឹកមិនត្រូវស្តង់ដានៅផ្សារទំនើបមកសួនសត្វ”។
រូបភាព https://withnews.jp/article/
មូលហេតុអោយដំរីទឹកសុីឪឡឹក
នៅពេលយើងអោយចំណីសត្វដទៃមានតែដំរីទឹកចូលចិត្តឪឡឹក។ ដូច្នេះយើងអោយចំណីពួកវាមួយថ្ងៃ ២ ផ្លែ ហើយបង្ហោះវីដេអូដែលអោយចំណីលើបណ្តាញសង្គម។
Kamichika បានអោយដឹងបន្ថែមថា “រឿងនេះចំពោះកសិករ ដំរីទឹក និងសួនសត្វ Nagasaki សុទ្ធតែមានប្រយោជន៍”។
ស្ទើរតែរាល់រដូវក្ដៅមកដល់យើងតែងតែថតរូបភាពដំរីទឹកសុិឪឡឹកហើយបង្ហោះលើបណ្តាញសង្គម។ ដូច្នេះគេហទំព័រ Youtube របស់យើងទទួលបានអ្នកចូលចិត្ត ១៥០,០០០ នាក់។
“និយាយតាមត្រង់ខ្ញុំសប្បាយចិត្តណាស់ដែលទទួលបានលទ្ធផលនេះ។ ខ្ញុំសង្ឃឹមថាមនុស្សកាន់តែច្រើនដឹងពីគុណសម្បត្តិរបស់ដំរីទឹក ហើយធ្វើអោយអ្នកទស្សនារីករាយជាមួយនឹងសួនសត្វ Nagasaki”។
ប្រភព https://withnews.jp/article/
Gyu