ទេសភាព​រដូវក្តៅនៅតំបន់ Kyushu ​ដែលមិន​អាច​បំ​ភ្លេច​បាន

នៅពេលនេះតំបន់ Kanto និង Kansai នៅប្រទេសជប៉ុនកំពុងងាកទៅរករដូវស្លឹកឈើជ្រុះបន្តិចម្តងៗ។ ដូច្នេះ​រដូវក្តៅជិតបញ្ចប់ហើយ ប្រសិន​បើ​អ្នក​រវល់ពេកមិន​អាច​ទៅ​លេង​ក្នុង​រដូវ​ក្តៅ​នេះ ថ្ងៃនេះខ្ញុំនឹងណែនាំអ្នកពីកន្លែងមួយដែល​រដូវក្តៅ​មិន​ទាន់​ផុតគឺសមុទ្រនៅតំបន់ Kyushu។

Hadomisaki

រូបភាព https://rtrp.jp/articles/108827/

នៅ Hadomisaki ខេត្ត Saga មាន​ស្នាដៃរូប​ចម្លាក់​រាង​បេះ​ដូងសម្រាប់គូស្នេហ៍។ ពីចំណត Karatsu អ្នក​ចំ​ណាយ​ពេល ៥០ នាទីទៅ​ដល់​កន្លែង​នេះ​ដោយ​ឡាន​ក្រុង។ ទោះបីឆ្ងាយបន្តិចក៏ដោយតែវានៅជិតកន្លែងមើ​លមហាសមុទ្រ​ Genkai។ នៅទីនេះអ្នកអាចរីករាយជាមួយនឹងម្ហូបសមុទ្រឆ្ងាញ់។ ដូច្នេះ​នេះ​ជាកន្លែង​ល្អ​បំ​ផុត​សម្រាប់​គូ​ស្នេហ៍។

អាស័យដ្ឋាន៖ 1082 Hado Chinzei ទី​ក្រុង​ Karatsu ខេត្ត Saga

រូបភាព https://rtrp.jp/articles/108827/

យើង​អាច​បន្ត​ដំណើរ​ទៅ​ទី​ក្រុង Itoshima នៅ​ខេត្ត Fukuoka ជាកន្លែង​ដែល​មាន​ទេសភាព​ស្រស់​ស្អាត​ដូច​ក្នុង​រឿង។ កន្លែងនេះសាកសមបំផុតសម្រាប់​គ្រួសារដែលមានកូនតូច។

អាស័យដ្ឋាន៖ Kota ស្រុក Nishi ទី​ក្រុង Fukuoka ខេត្ត​ Fukuoka

ហាងកាហ្វេឡាន​មាន​ ២ ជាន់នៅ London

រូបភាព https://rtrp.jp/articles/108827/

ភាពផ្ទុយគ្នារវាងពណ៌ក្រហមរបស់​ឡាន និង​ពណ៌ខៀវភ្លឺថ្លានៃផ្ទៃមេឃធ្វើ​អោយ​ទិដ្ឋភាពគួរ​អោយ​ចង់គយ​គន់។​ 

អាស័យដ្ឋាន៖ 2289-6 Shimanogita ទី​ក្រុង Itoshima ខេត្ត Fukuoka

ច្រកទ្វារ Torii Futamigaura Itoshima

រូបភាព https://rtrp.jp/articles/108827/

ពីហាងកាហ្វេឡាន London ចំណាយ​ពេល ១០ នាទីជិះឡានអ្នកនឹងឆ្លងកាត់ច្រកទ្វារ Torii ពណ៌​សនៅទីក្រុង Itoshima។ ឈរនៅកណ្តាលច្រកទ្វារអ្នកអាចឃើញកោះទាំងពីរក្បែរគ្នាពី​ចម្ងាយ។ ទេសភាព​ភ្នំ​ដូចជា​កំ​ពុង​ផ្អែក​គ្នា ប្រជាជននៅ​ទីនេះយល់​ថាដូចគូស្វាមីភរិយាហើយដាក់ឈ្មោះថា Fufuiwa មាន​ន័យ​ថា​ប្តី​ប្រពន្ធ។

អាស័យដ្ឋាន៖ ថ្មប្តីប្រពន្ធនៅ Sakurai Futamigaura, Shimasakurai ទី​ក្រុង Itoshima ខេត្ត Fukuoka។

ស្រែជណ្តើរនៅ Hamanoura

រូបភាព https://rtrp.jp/articles/108827/

នេះគឺជារូបភាពនៃវាលស្រែថ្មីត្រូវបានផ្គត់ផ្គង់ទឹកនៅចន្លោះខែមេសាដល់ខែឧសភា។ វាពិតជាអស្ចារ្យណាស់មែនទេ? ទោះបីពេលវេលាបានកន្លងផុតទៅ ប៉ុន្តែ​អ្នក​អាច​ទៅនៅ​ឆ្នាំ​ក្រោយ។

អាស័យដ្ឋាន៖ Hamanoura, Genkai ស្រុក Higashimatsuura ខេត្ត Saga

Beach Café SUNSET

រូបភាព https://rtrp.jp/articles/108827/

នេះគឺជាហាងកាហ្វេជំនាញខាងម្ហូបអ៊ីតាលី និងហាវ៉ៃ។ ទទួល​ទាន​អាហារ​មើលទេសភាព​ផងពិតជា​ល្អណាស់។ 

អាស័យដ្ឋាន៖ 284 Nishinoura ស្រុក Nishi ទី​ក្រុង Fukuoka ខេត្ត Fukuoka

Nokonoshima Island Park

រូបភាព https://rtrp.jp/articles/108827/

ឧទ្យាននេះមានសមុទ្រពណ៌ខៀវ និងសួនផ្កាស្រស់ស្អាតលាតសន្ធឹង។ នេះ​ជាកន្លែង​ល្អសម្រាប់អ្នកដែលចូលចិត្តថតរូបជាមួយផ្កា។ ទេសភាព​ស្អាត​ណាស់គ្រាន់​តែ​លើក​កាមេរ៉ាអាច​ថត​រូប​ភាព​ស្អាតៗជាច្រើន។ ដើម្បីទៅដល់ទីនេះអ្នកត្រូវធ្វើដំណើរដោយទូក។ ការ​ធ្វើ​ដំ​ណើរ​ពិបាក​បន្តិច​ប៉ុន្តែអាច​មើល​វាល​ផ្កាពិតជាសាកសម។

អាស័យដ្ឋាន៖ Nokoshima ស្រុក Nishi ទី​ក្រុង Fukuoka ខេត្ត​ Fukuoka

Udo Jingu

រូបភាព https://rtrp.jp/articles/108827/

ទេសភាពទីសក្ការៈបូជា Udo ក្នុងខេត្ត Miyazaki គឺស្អាតខ្លាំងណាស់ និង​ល្បី​ដោយ​សារ​តែ Undama (គុជសំណាង)។ នៅ​ក្នុង​មានថ្មសក្ការៈនៅចំកណ្ដាលមានប្រហោងមួយ។ មនុស្សជាច្រើននិយាយថាប្រសិនបើអ្នក​បោះ Undama ចូលទៅក្នុងរន្ធនៅកណ្តាលថ្មនោះបំណងប្រាថ្នារបស់អ្នកនឹងក្លាយជាការពិត។ ​​ស្ត្រីបោះ​ដៃ​ស្តាំចំណែកបុរសបោះដៃឆ្វេង។

អាស័យដ្ឋាន៖ 3232 Miyaura ទី​ក្រុង​ Nichinan ខេត្ត​ Miyazaki
កន្លែងអង្គុយចាំ​ឡាន​ក្រុងរូប​ផ្លែឈើ

រូបភាព https://rtrp.jp/articles/108827/

ពេលជិះ​ឡាន​ក្រុង​ ២០៧ អ្នក​នឹង​ឆ្លង​កាត់​ចំ​ណត​ឡាន​ក្រុង​រូប​ផ្លែឈើ។ នៅ​ខាង​ក្នុង​កន្លែងអង្គុយចាំមាន​កៅ​អី​សម្រាប់​អ្នក​ដំ​ណើរ។ មាន​កន្លែងអង្គុយចាំឡាន​សរុប ១៦ ជាមួយនឹងការរចនាម៉ូតផ្លែឈើចំនួន ៥ ។ ប្រសិនបើអ្នកចង់ថតរូបស្ថានីយ៍ទាំងអស់នេះអ្នកត្រូវឈប់នៅស្ថានីយ៍នីមួយៗ។

អាស័យដ្ឋាន៖ កន្លែងអង្គុយចាំ​ឡាន​ក្រុងរូប​ផ្លែឈើ ទីក្រុង Isahaya ខេត្ត Nagasaki

ធុង​ប្រអប់សំបុត្រពណ៌លឿង

រូបភាព https://rtrp.jp/articles/108827/

ធម្មតាប្រអប់សំបុត្រមានពណ៌ក្រហម។ ប្រអប់សំបុត្រពណ៌លឿងនៅក្នុងទីក្រុង Isahaya ត្រូវបានរចនាតាមម៉ូតពី​មុន​។ ប្រសិនបើអ្នកចង់អោយសំបុត្ររបស់អ្នកទៅដល់មនុស្សសំខាន់សូមដាក់វានៅក្នុងប្រអប់សំបុត្រនេះ។ បំណងប្រាថ្នារបស់អ្នកនឹងក្លាយជាការពិត។

អាស័យដ្ឋាន៖ 2-1 Aoshima ទីក្រុង Miyazaki ខេត្ត Miyazaki

បន្ទាប់ពីធ្វើដំណើរទៅកាន់ទីតាំងនៃរដូវក្តៅនៅ Kyushu។ ចំពោះ​អ្នក​ដែល​រស់​នៅ​ប្រទេស​ជប៉ុនរដូវក្តៅកំ​ពុង​តែរង់ចាំអ្នកនៅ Kyushu ប្រញាប់ឡើង។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: