ក្មេងស្រីជំទង់ជប៉ុនម្នាក់រត់ចេញពីផ្ទះមិនសម្រេចធ្វើអត្តឃាតតាមផ្លូវត្រឡប់ទៅវិញ
វ័យជំទង់គឺជាដំណាក់កាលដែលមនុស្សគ្រប់គ្នាត្រូវឆ្លងកាត់ក្នុងឆាកជីវិត។ នេះគឺជាដំណាក់កាលផ្លាស់ប្តូរពីកុមារទៅជាមនុស្សធំ ហើយក៏ជាពេលវេលាងាយទទួលឥទ្ធិពលពីសង្គមខាងក្រៅបង្កអោយមានកំហុសដែរ។
នៅប្រទេសជប៉ុនក្មេងៗជាច្រើននៅអាយុនេះច្រើនតែចាកចេញពីផ្ទះ។
លើកោះ Rishiki នៅ Hokkaido ជាកោះតូចនៅខាងជើងល្បីដោយសារមានសារ៉ាយសមុទ្រ និងសត្វសមុទ្រម៉្យាងមានបន្លាឆ្ងាញ់លេខមួយនៅប្រទេសជប៉ុន មានក្មេងស្រីម្នាក់អាយុ ១៧ ឆ្នាំរត់ចេញពីផ្ទះ។
រូបភាពតំណាង https://minnkane.com/news/9387
ក្រុមគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយជូនដំណឹងស្វែងរកប្អូន។ សំណាងល្អប៉ូលីសបានរកឃើញនាង បន្ទាប់ពីបញ្ចុះបញ្ចូលនាងអោយត្រឡប់ទៅផ្ទះវិញ ប៉ូលីស និងនាងឡើងកប៉ាល់ត្រឡប់ទៅផ្ទះនៅកោះ Rishiki។
ប៉ុន្តែភ្លាមៗនោះនាងលោតចេញពីកប៉ាល់ ទោះបីជាត្រូវបញ្ជូនទៅមន្ទីរពេទ្យក៏ដោយ ក្រោយមកប៉ូលីសបញ្ជាក់ថានាងបានស្លាប់។
តើបញ្ហាអ្វីកំពុងតែកើតឡើងធ្វើអោយជនរងគ្រោះធ្វើអត្តឃាតហើយមិនព្រមត្រលប់ទៅផ្ទះវិញ?
យោងតាមសាលាបានអោយដឹងថាសិស្សម្នាក់នេះធ្លាប់សារភាពមានបញ្ហាក្នុងក្រុមគ្រួសារ។ ទោះបីជាពិគ្រោះយោបល់ និងជជែកគ្នាក៏ដោយ សាលាមិនទាន់មានវិធានការព្រោះយល់ថាវាមិនមែនជារឿងបន្ទាន់។ លើសពីនេះសិស្សម្នាក់នេះច្រើនតែទៅរៀនយឺត និងអវត្តមានក្នុងថ្នាក់។
ទោះបីមិនដឹងច្បាស់អំពីបញ្ហាគ្រួសារជាអ្វីក៏រឿងនេះកើតឡើងទៅហើយ។ ជនរងគ្រោះព្យាយាមនិយាយជាមួយគ្រូពេលដែលមិនអាចចែករំលេកនឹងគ្រួសារ។ ប៉ុន្តែសូម្បីតែសាលាក៏មិនអើពើនឹងនាងដែរ។
សូម្បីតែប៉ូលីសក៏មិនអាចដឹងថាបញ្ហានៅកន្លែងណាដែរ។
ជីវិតរបស់ក្មេងស្រីអាយុ ១៧ ឆ្នាំត្រូវបាត់បង់ សូម្បីតែសាច់ញាតិ គ្រូបង្រៀន និងអ្នកមានភារកិច្ចការពារក៏មិនអាចជួយបាន។
នៅក្នុងវ័យជំទង់អ្វីៗទាំងអស់គឺថ្មី។ សង្គមពោរពេញទៅដោយការល្បួងចំណែកប្អូនៗនៅក្មេងពេក។ សង្ឃឹមថាយុវជនអាចទទួលបានការណែនាំ ដំបូន្មាន ការយោគយល់ និងចែករំលែកពីមនុស្សដែលមានបទពិសោធ។
Kengo Abe