របៀប​ញ៉ាំ Sushi បែបថ្មី​ដែល​អ្នក​គួរដែល​ដឹង

Sushi ជាអាហារបែបប្រពៃណីរបស់ជប៉ុន ប៉ុន្តែមិនមែនជនបរទេសទាំងអស់សុទ្ធតែដឹងពីរបៀបទទួលទាន Sushi ត្រឹមត្រូវទេ។

ហេតុអ្វីបានជាត្រូវ​ញ៉ាំ Sushi អោយត្រឹម​ត្រូវ​តាមក្បួន? ព្រោះ​យើ​ង​អាច​ច្នៃធ្វើអោយ​ម្ហូប​កាន់​តែ​ឆ្ងាញ់។

អ្នកប្រើ Twitter ជប៉ុនម្នាក់ឈ្មោះ Eiko Oki(@oki_soroe) បាន​បន្ថែម​រសជាតិ​សម្រាប់​ម្ហូប​ Sushi។ ម្នាក់នេះជាវិចិត្រករដូច្នេះបង្ហាញពីវិធីបរិភោគតាមទម្រង់ Manga។

សូម​មើល​ទាំង​អស់​គ្នា​ណា! (អាន​ពី​ខាង​ស្តាំទៅ​ឆ្វេង​)

តើអ្នកញ៉ាំ Sushi ដូចម្តេច?

ខ្ញុំមិនមានន័យថាអ្នក​ញ៉ាំប្រើ​ចង្កឹះឬចាប់​ដោយ​ដៃ​ទេ។

ខ្ញុំចង់និយាយថាតើអ្នកដាក់ Sushi នៅក្នុងមាត់របស់អ្នកតាម​ទិស​ដៅបន្ទះ​ត្រី​នៅ​ខាង​លើឬខាង​ក្រោម? 

ខ្ញុំ​វិញ​មាន​ទម្លាប់​ញ៉ាំ Sushi ដាក់​បន្ទះ​ត្រី​នៅ​ខាង​លើ។ ប៉ុន្តែ​ថ្ងៃ​មួយ​មាន​មនុស្ស​ម្នាក់​ប្រាប់​ខ្ញុំ​ថា “Sushi នឹង​ប្តូររសជាតិ​ប្រសិនបើអ្នកដាក់បន្ទះ​ត្រី​ប៉ះអណ្តាត”។

ន័យ​របស់បុរសម្នាក់​នេះព្រោះ​រសជាតិ​បាន​មក​ពី​អណ្តាត​របស់​អ្នក ដូច្នេះប្រសិនបើអណ្តាតប៉ះចំបន្ទះត្រីដោយផ្ទាល់នោះ Sushi នឹងកាន់តែឆ្ងាញ់ថែមទៀត។

ស្តាប់ទៅគួរអោយអស់សំណើចណាស់ ប៉ុន្តែវាគួរអោយជឿជាក់។​ ដូច្នេះ​ខ្ញុំ​ក៏​សាក​ល្បងភ្លក់តាម​វិធី​នេះ​ អស្ចារ្យ​មែន​វាពិតជាឆ្ងាញ់ណាស់។

អ្នក​ដែល​ញ៉ាំ Sushi ច្រើន​ប្រាកដជាដឹង​ថានៅពេលដែលអ្នកជ្រលក់បន្ទះ Sushi ចូលទៅក្នុង Shoyu អ្នក​ត្រូវ​បង្វែរបន្ទះត្រី​ខាង​លើដើម្បី​ជ្រលក់ Shoyu។ បន្ទាប់​មក​តាម​ទម្លាប់​យើង​នឹង​បង្វែរត្រឡប់ដូចដើម ហើយ​ដាក់​ Sushi ចូល​ទៅ​ក្នុង​មាត់។

ប៉ុន្តែតាមរបៀបបរិភោគបែបនេះ Oki​ ប្រាប់​យើង​គួរ​រក្សាសភាព​ដើម​ពេល​ជ្រលក់ ដាក់​ Sushi ចូល​ទៅ​ក្នុង​មាត់ទទួល​អារម្មណ៍បន្ទះត្រីប៉ះអណ្តាតរបស់អ្នកមុន​ពេលទំពារលាយ​រសជាតិ​ត្រី និង​បាយ​ចូល​គ្នា។

ខ្ញុំ​ពិតជា​ខក​ចិត្ត​ចំពោះ​ខ្លួន​ឯងរហូត​មក​ដល់​ពេល​នេះទើប​ដឹង​ពី​របៀប​ញ៉ាំ Sushi ឆ្ងាញ់បែបនេះ។ ខ្ញុំគិតថាខ្ញុំបានខ្ជះខ្ជាយបន្ទះត្រីជាច្រើនដូចដែលខ្ញុំបានញ៉ាំរហូតមកដល់ពេលនេះ។

ខ្ញុំនឹងគិតពីម្ហូប​​ផ្សេង​ទៀតដើម្បីអនុវត្តវិធីទទួលទាននេះ។

ឧទាហរណ៍នំប៉័ងដែលខ្ញុំបានញ៉ាំដោយ​មិន​គិត​អ្វីទាំង​អស់។ ខ្ញុំតែងតែញ៉ាំនំប៉័ងមាន​តំណាប់បង្វែរឡើង​លើ។ ចាប់ពីពេលនេះទៅខ្ញុំនឹងបង្វែរចុះ​អោយ​តំ​ណាប់​ប៉ះ​អណ្តាតដោយ​ផ្ទាល់។

វិធីនេះពិបាកញ៉ាំបន្តិច ប៉ុន្តែវាមានរស់ជាតិឆ្ងាញ់។ ល្អសម្រាប់អ្នកដែលចង់សន្សំប្រាក់ និងសម្រកទម្ងន់។

ទោះ​បីខ្ញុំ​ប្រើ​ប៊ឺ និង​តំ​ណាប់​តិចខ្ញុំ​នៅ​តែមិន​អាច​សម្រក​ទម្ងន់។ 

បន្ទាប់ពីអានតើអ្នកចង់សាកល្បងញ៉ាំតាម​វិធី​នេះ​ដែរឬទេ?

ប្រសិនបើវិធីសាស្ត្រនេះមិនអាចជួយអ្នកសម្រកទម្ងន់យ៉ាងហោចណាស់វាជួយអោយអ្នកញ៉ាំឆ្ងាញ់​ជាង​មុន។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: