នាយកដ្ឋានថាមពលអគ្គីសនី TOKYO ជួសជុលដាច់ចរន្តអគ្គីសនីយឺតយ៉ាវធ្វើអោយប្រជាជននៅខេត្ត Chiba ស្ថិតក្នុងស្ថានភាពលំបាក
ព្យុះលេខ ១៥ (ឬត្រូវបានគេហៅឈ្មោះអន្តរជាតិថាព្យុះ Faxai) ចូលទីក្រុង Tokyo ប្រទេសជប៉ុន និងតំបន់ភាគខាងកើតខេត្ត Chiba នៅថ្ងៃទី ៩ ខែកញ្ញាឆ្នាំ ២០១៩ ។ ខេត្ត Chiba ជាតំបន់រងគ្រោះខ្លាំងបំផុត។ បច្ចុប្បន្ននេះជាង ៣៣១.៥០០ គ្រួសាររស់នៅក្នុងស្ថានភាពដាច់ភ្លើងរយៈពេល ៤ ថ្ងៃជាប់ៗគ្នា។
ចាប់តាំងពីមានហេតុការណ៍កើតឡើង នាយកដ្ឋានអគ្គិសនីទីក្រុង Tokyo បានប្រកាសថាពួកគេនឹងព្យាយាមជួសជុល និងផ្គត់ផ្គង់អគ្គិសនីដល់ប្រជាពលរដ្ឋនៅថ្ងៃទី ១១ ខែកញ្ញា។ ប៉ុន្តែរហូតមកដល់ថ្ងៃទី ១៣ ខែកញ្ញានៅតែមិនទាន់ដោះស្រាយ។
រូបភាព https://www.fnn.jp/posts/
កាលពីម្សិលមិញនាយកដ្ឋានអគ្គិសនីទីក្រុង Tokyo បានធ្វើសន្និសិទកាសែតប្រកាសពីមូលហេតុចម្បងដែលធ្វើអោយយឺតយ៉ាវ ដោយសារពួកគេមិនអាចដឹងពីស្ថានភាពខូចខាតបច្ចុប្បន្ន។ លើសពីនេះដោយសារដើមឈើដួលរលំច្រើនពេកធ្វើអោយរថយន្តសង្រ្គោះមិនអាចចូលកន្លែងកើតហេតុជួសជុលអគ្គិសនីសម្រាប់ប្រជាជនបាន។
ប្រសិនបើអាចបញ្ជាក់ពីស្ថានភាពជាក់ស្តែង រដ្ឋាភិបាលនឹងបង្កើនការជួយសង្គ្រោះ និងបញ្ជាកម្លាំងការពារដោះស្រាយស្ថានភាពដើមឈើដួលរលំ។ គ្រោះមហន្តរាយធម្មជាតិបានរំខានការផ្គត់ផ្គង់អគ្គិសនី ចំណែកការពន្យាពេលដោះស្រាយបញ្ហាដោយសារសមត្ថភាពរបស់នាយកដ្ឋានអគ្គិសនីទីក្រុង Tokyo។
មិនត្រឹមតែបញ្ហាអគ្គីសនីប៉ុណ្ណោះទេ ខេត្ត Chiba ក៏ទទួលរងការខូចខាតជាច្រើនផ្សេងទៀត។ មានតំបន់ជាច្រើនខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់។ មនុស្សជាច្រើនកំពុងប្រឈមនឹងកង្វះស្បៀងអាហារយ៉ាងខ្លាំង ដោយសារការកកស្ទះចរាចរណ៍បណ្តាអោយការដឹកជញ្ជូនទំនិញត្រូវបញ្ឈប់។
សាំងស្ថិតក្នុងស្ថានភាពខ្វះខាតដូច្នេះប្រជាជនត្រូវតម្រង់ជួរដើម្បីទិញសាំង។
រូបភាព https://www.fnn.jp/posts/
តំបន់ដែលរងការខូចខាតនាពេលបច្ចុប្បន្ននេះមានចម្ងាយមួយម៉ោងពីទីក្រុង Tokyo គួរតែអាចទទួលបានជំនួយស្បៀងអាហារ។ ប៉ុន្តែដោយសារខ្វះព័ត៌មានធ្វើអោយស្ថានភាពកាន់តែធ្ងន់ធ្ងរ។ បើគ្មានអគ្គិសនីទូរទស្សន៍ និងអុីនធឺណេតមិនអាចប្រើបានទេ។ ប្រជាជននៅខាងក្រៅខេត្ត Chiba មិនដឹងពីស្ថានភាពខាងក្នុង ហើយប្រជាជនខេត្ត Chiba ក៏មិនអាចស្វែងរកជំនួយដែរ។
ភ្លើងចរាចរណ៍មិនដំណើរការធ្វើអោយស្ថានភាពចរាចរណ៍មានគ្រោះថ្នាក់។
ខ្ញុំដឹងថាព្យុះគួរអោយខ្លាចហើយការខូចខាតដែលបណ្តាលមកពីព្យុះមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចព្យាករណ៍បានទេ។ ប៉ុន្តែនាយកដ្ឋានអគ្គិសនីទីក្រុង Tokyo ត្រូវរកដំណោះស្រាយសម្រាប់ប្រជាជនខេត្ត Chiba ដែលស្ថិតក្នុងស្ថានភាពលំបាកបែបនេះ។
Kengo Abe