សួនសត្វគ្រោះថ្នាក់បំផុតនៅប្រទេសជប៉ុន

នៅ Sapporo ទីក្រុង Hokkaido មានសួនសត្វចម្លែកមួយឈ្មោះ​ថា “សួនសត្វគ្រោះថ្នាក់បំផុតនៅជប៉ុន”។ 

តើអ្នកចង់ទៅទីនោះដើម្បីសាកល្បងភាពក្លាហានរបស់អ្នកទេ?

មុន​ពេល​មើល​​កន្លែង​គួរអោយ​ខ្លាច អ្នក​អាចរីករាយនឹងភាពស្ងប់ស្ងាត់នៅ North Safari។

នេះ​ជាកន្លែង​ដែល​អ្នក​អាចទំនាក់​ទំនង​ជាមួយ​សត្វ។

រូបភាព https://nikkan-spa.jp/1601378?cx_clicks_middlepanel=1_img

សត្វ​នេះ​កំ​ពុង​តែ​ខាំខោវរបស់​ភ្ញៀវ​ទេសចរណ៍។ តើគួរអោយខ្លាចដែរឬទេ?

មិនត្រឹមតែប៉ុណ្ណឹងទេ…

នៅ​ទីនេះមាន​ស្លាក​សញ្ញាចម្លែក​មួយ​។

រូបភាព https://nikkan-spa.jp/1601378?cx_clicks_middlepanel=1_img

កន្លែងអោយ​ចំណី​សត្វ​កាចសាហាវ​។

នៅទីនេះអ្នកត្រូវ​អោយ​ចំណីសត្វ​ដែល​គ្រោះ​ថ្នាក់​ដោយ​ផ្ទាល់។ កុំ​បារម្ភ​ដោយ​សារនៅ​តែមាន​ទ្រុង។

ចុង​ក្រោយ​គេ​គឺ​ព្រៃគ្រោះថ្នាក់ គ្រាន់តែឮឈ្មោះនេះគួរអោយខ្លាចដែរ។

រូបភាព https://nikkan-spa.jp/1601378?cx_clicks_middlepanel=1_img

មុនពេលចូលទៅខាងក្នុងមានសញ្ញាសម្គាល់តម្រូវ​អោយ​ភ្ញៀវទេស​ចរណ៍ទទួលខុសត្រូវលើការសម្រេចចិត្តផ្ទាល់​ខ្លួន ស្តាប់ទៅដូចជារន្ធត់​​ណាស់។

រូបភាព https://nikkan-spa.jp/1601378?cx_clicks_middlepanel=1_img

គ្រាន់តែអានសញ្ញានេះមនុស្សខ្លះបែកញើសទៅហើយ។

នៅខាងក្នុងកន្លែង​នេះមានសត្វគ្រោះថ្នាក់ជាច្រើនដំបូង​គឺ​ត្រី Piranha។ ភ្ញៀវទេសចរណ៍​ត្រូវ​ដើរឆ្លង​កាត់ផ្លូវ​ចង្អៀតមួយ​ខាង​ក្រោម​មាន​ត្រី Piranha កំ​ពុង​រង់​ចាំ។

មាន​សញ្ញាប្រកាសបន្ថែមអំពី​កម្រិត​គ្រោះ​ថ្នាក់។

រូបភាព https://nikkan-spa.jp/1601378?cx_clicks_middlepanel=1_img

នៅលើសញ្ញាសរសេរថា “ប្រសិនបើធ្លាក់​អ្នក​នឹង​ត្រូវ​ត្រី​សុីសាច់​”។

ក្រៅពីត្រី Piranha មាន​ទាំង​ក្រពើផង​ដែរ។

រូបភាព https://nikkan-spa.jp/1601378?cx_clicks_middlepanel=1_img

“គ្រាន់​តែ​ធ្លាក់​​បាត់​បង់ជីវិត​ភ្លាម” ពិត​ណាស់​គឺ​បែប​នេះ។

សូម្បីតែកន្លែង Food Court ក៏បម្រើ​ម្ហូប​ចម្លែក​ណាស់​​ដែរ។

រូបភាព https://nikkan-spa.jp/1601378?cx_clicks_middlepanel=1_img

ស្លាកសញ្ញា​ព្រៃ​ពិតជាគួរអោយ​ខ្លាច​ណាស់ ប៉ុន្តែពេល​គិតពី​មនុស្សខំ​ប្រឹងធ្វើ​កន្លែង​​នេះ ខ្ញុំ​មានអារម្មណ៍ថាពួក​​គេគួរអោយស្រលាញ់ណាស់។

ពួកគេ​ចំ​ណាយ​ពេល​ដើម្បី “បំភ័យយើង” ដូច្នេះយើងគួរតែទិញវត្ថុអនុស្សាវរីយ៍មួយចំនួនផ្សព្វផ្សាយអំពី​កន្លែង​​នេះ។

រូបភាព https://nikkan-spa.jp/1601378?cx_clicks_middlepanel=1_img

តើអ្នកគិតយ៉ាងណាចំពោះអាវយឺតដែលមានពាក្យថា “ទទួលខុសត្រូវដោយ​ខ្លួន​ឯង” នៅ​លើ​អាវ? ពិតជាសមនឹងពាក់ក្នុងពេល​ណាមួយ។

តើអ្នកគួរធ្វើដំណើរទៅ Sapporo ដើម្បី​ទទួល​យក​បទពិសោធជាមួយសួនសត្វដ៏ពិសេសនេះទេ?

Kengo Abe 

មើលបន្ថែម: