កម្រងរូបភាពគួរអោយ​អស់សំណើចនៃសត្វ Sloth គូរដោយវិចិត្រករជនជាតិជប៉ុន

សត្វ Sloth គឺជាប្រភេទ​សត្វ​គ្រាន់​តែ​មើលក៏​គួរអោយ​អស់សំ​ណើច​ដែរ។ 

វិចិត្រករជនជាតិជប៉ុនឈ្មោះ Keigo Fuwa បាន​គូរគំនូរដែល​តួ​អង្គសំ​ខាន់​គឺសត្វ Sloth។ យើង​គ្រប់​គ្នា​ដឹង​ថាសត្វ Sloth គឺជាសត្វដែលយឺត ប៉ុន្តែចុះបើមនុស្ស​យើង​ត្រូវបង្ខំចិត្តរស់នៅជាសត្វ Sloth នឹង​ទៅជាយ៉ាង​ណា?

មិនងូត​ទឹក​ទេតែទៅដេក​​ហាល​ថ្ងៃ​វិញ។

គ្រាន់តែ​ទទួល​ភីហ្សាក៏​ត្រូវ​រង់​ចាំ​ដែរ។

​គ្រាន់​តែ​សុំ​ឆ្លង​ថ្នល់​ក៏​ត្រូវ​ហៅ​តាក់ស៊ីដែរឬ?

អ៊ុត​អាវ​ឡើង​ខ្លោចបែបនេះ។

ឈរពិនិត្យ​ទំនិញ​ទៀតមើល​រាង​គេ។

ស្រឡាញ់ទេពអប្សរនេះ​ណាស់!

ពេលសត្វ Sloth ប្តូរទៅបើកឡាន Grab វិញ។

មិន​ដឹង​ថា​អ្នក​​ណា​ជាអ្នក​ណាត់​អ្នក​ណា​ទេ?

Puma ត្រូវ​ធ្វើ​អាវ​ថ្មី​អោយ​ Sloth ផង​ណា។

សូម្បីតែស្រមោលក៏យឺតដែរ។

តើមិត្តរួមក្រុមម្នាក់​ទៀត​នៅ​ទី​ណា?

តើ Sloth កំ​ពុង​តែ​គូរ​អ្វី?

វិចិត្រករគំនូរ​រូប​ភាពខាងលើ គាត់និយាយថាគាត់ជាមនុស្សចូលចិត្តគូររូបសត្វ។ ​គាត់ជាបុគ្គលិកការិយាល័យ​រស់នៅក្នុងជីវភាពធម្មតាជាមួយប្រពន្ធ និងកូនស្រី។

“ខ្ញុំ​គ្មាន​ទំនាក់​ទំនង​មិត្ត​ភក្តិ ប៉ុន្តែតាមរយៈបណ្តាញសង្គមខ្ញុំទទួលបានការគាំទ្រជាច្រើន​ ហើយអាចបោះ​ពុម្ព​ផ្សាយសៀវភៅផ្ទាល់ខ្លួន។ មនុស្សដែលខ្ញុំបារម្ភបំ​ផុត​គឺប្រពន្ធខ្ញុំ។ ប្រសិនបើនាងមិនបញ្ឈប់ខ្ញុំ ខ្ញុំនឹងបន្តគូររូបភាពគួរអោយអស់សំណើច”។

គាំទ្រ​ម្ចាស់​ផេកដោយ​ទំនាក់​ទំនង​ជាមួយ​គាត់ផ្ទាល់លើ INSTAGRAM នេះ។

ប្រភព boredpanda

Sacchan

មើលបន្ថែម: